ភ្នំពេញ៖នៅ សុនិតា តាំងពីក្លាយទៅជាជំទាវតូចមកពេលនេះនាងផ្ដាច់ខ្លួនពីអាជីពសិល្បៈស្ទើតែទាំងស្រុងបើទោះជាកន្លងមកហង្សមាសធ្លាប់ទាក់ទងនិងផ្ដល់តំណែងជាតួឯកឲ្យនាងយ៉ាងណាក៍តារាកូន១រូបនេះមិនចាប់អារម្មណ៍ដែរ ទើបធ្វើឲ្យពេលនេះកេរ្ដិ៍ឈ្មោះរបស់នាងកាន់តែស្ងប់ស្ងាត់។មិនត្រឹមតែបាត់មុខពីអាជីពចាស់នោះទេ ប៉ុន្ដែសូនីតា ក៍ស្ងាត់ទាំងដំណឹងដឹកដៃស្វាមីនាងលោកទឹត ថាវរិទ្ធ ក្រាបផ្ទឹមផងដែរ ខណៈដែលពេលនេះកូនប្រុសទី១របស់នាងមានអាយុជាង២ឆ្នាំទៅហើយ។តែទោះជាប្ដីមិនទាន់បំពេញនូវអ្វីដែលនាងចង់បានបំផុតតាមរយៈការរៀបការជាចំហឲ្យនាងក្ដី ក៍សុនិតា កំពុងតែរស់នៅយ៉ាងរីករាយព្រោះនាងត្រូវបានទទួលស្គាល់ពីក្រុមគ្រួសារលោកទឹត ថាវរិទ្ធ ពេញមុខដែលខុសពីអតីតគូស្នេហ៍របស់ថាវរិទ្ធ កន្លងមកមិនធ្លាប់មានការពេញចិត្តពីសំណាក់សាច់ញាត្តិរបស់លោកឡើយ។សុនិតា កាន់តែញញឹមបិតមាត់មិនជិតនោះគឺនាងទៅណាមកណាត្រូវបានគេហៅថាលោកជំទាវៗ ហើយស្វាមីនាងដែលធ្លាប់លេចឭថាមានស្រីតោងស្នេហ៍ច្រើនព្រោះសម្អាងថាលោកថាវរិទ្ធ មានដីធំតម្លៃរាប់លានដុល្លារនៅតំបន់កែវផុស ខេត្តព្រះសីហនុនោះពេលនេះ នាងនាងទាំងនោះលែងហ៊ានមកក្បែរអតីតស្វាមីលី ម៉ារីណា រូបនេះទៀតហើយព្រោះតែខ្លាចសុនិតា ឆេះដុំ។


នៅ សុនិតា ធ្លាប់លេចឭថាបានភ្ជាប់ពាក្យជាមួយលោកទឹត ថាវរិទ្ធ កាលពីថ្ងៃទី៥ខែកញ្ញាឆ្នាំ២០១៨ ហើយនាងបានសម្រាលកូនថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៩ ដោយដាក់ឈ្មោះថាទឹត សង្រ្កាន្ដតាថាណារិទ្ធ ។អតីតតារាសម្ដែងរូបនេះស្ថិតក្នុងចំណោមតារាដែលយកកូនមុនរៀបការមានដូចជាអ្នកនាងយុគ ចិន្ដា,ខាត់ សុឃីម ,ផាត់ ផាន់ណា ,ឌុច លីដា ,ពេជ្រ សូលីកា និងសុន ស្រីពេជ្រ ជាដើម។បន្ទាប់ពីសុនិតា ក្លាយទៅជាជំទាវនេះគេឃើញនាងជិះរថយន្ដទំនើបៗដូចជាRange Rover ,Ford Raptor និងAlphard ជាដើម។


តាមព័តមានថានៅ សុនិតា កំពុងរៀបគម្រោងយកកូន១ថែមទៀតដើម្បីចងចិត្តស្វាមី ទើបនាងគិតគូរឿងរៀបការតាមក្រោយ។អ្វីដែលគូរឲ្យកត់សម្គាល់សុនិតា ពេលនេះរាប់អានអ្នកនាងលី ម៉ារីណា ដែលជាភរិយាចាស់របស់លោកថាវរិទ្ធ ជាធម្មតា តែនាងមិនសូវត្រូវគ្នាជាមួយអ្នកនាងស៊ឹម សូលិកា អតីតគូស្នេហ៍ប្ដីឡើយ៕
