Thursday, October 24, 2024
Homeតារាខ្មែរនៅ សុនិតា ៖លែងមានដំណឹងរៀបការ

នៅ សុនិតា ៖លែងមានដំណឹងរៀបការ

ភ្នំពេញ៖នៅ សុនិតា តាំងពីក្លាយទៅជាជំទាវតូចមកពេលនេះនាងផ្ដាច់​ខ្លួនពីអាជីពសិល្បៈស្ទើ​តែ​ទាំងស្រុងបើ​ទោះជាកន្លងមកហង្សមាសធ្លាប់ទាក់ទង​និងផ្ដល់តំណែងជាតួឯកឲ្យនាង​យ៉ាង​ណាក៍តារាកូន១រូបនេះ​មិន​ចាប់​អារម្មណ៍ដែរ ទើបធ្វើឲ្យពេលនេះកេរ្ដិ៍ឈ្មោះរបស់​នាងកាន់តែ​ស្ងប់​ស្ងាត់។មិនត្រឹមតែបាត់មុខពីអាជីពចាស់​នោះ​ទេ ប៉ុន្ដែសូនីតា ក៍ស្ងាត់ទាំងដំណឹងដឹកដៃ​ស្វា​មី​នាង​លោកទឹត ថាវរិទ្ធ ក្រាបផ្ទឹមផងដែរ ខណៈដែលពេលនេះកូន​ប្រុសទី១​របស់នាង​មាន​អា​យុជាង២ឆ្នាំទៅហើយ។​តែទោះជាប្ដីមិនទាន់បំពេញនូវអ្វីដែលនាងចង់​បានបំផុតតាម​រយៈ​ការ​រៀបការជាចំហឲ្យនាងក្ដី ក៍សុនិតា កំពុងតែរស់នៅយ៉ាងរីករាយព្រោះនាងត្រូវបាន​ទទួល​ស្គា​ល់​ពីក្រុម​គ្រួសារលោកទឹត ថាវរិទ្ធ ពេញមុខដែលខុសពីអតីតគូស្នេហ៍របស់ថាវរិទ្ធ កន្លង​មក​​មិន​​ធ្លាប់មានការពេញ​ចិត្តពី​សំ​ណាក់សាច់ញាត្តិរបស់លោកឡើយ។សុនិតា កាន់តែញញឹម​បិត​​មាត់​មិនជិតនោះគឺនាងទៅណាមកណា​ត្រូវបាន​គេហៅថាលោកជំទាវៗ ហើយស្វាមីនាង​ដែ​លធ្លាប់​លេចឭថាមានស្រីតោងស្នេហ៍ច្រើនព្រោះ​សម្អាងថាលោក​ថាវរិទ្ធ មានដីធំតម្លៃ​រាប់​លាន​ដុល្លារនៅតំបន់កែវផុស ខេត្តព្រះសីហនុនោះពេលនេះ នាងនាងទាំងនោះលែង​ហ៊ានមក​ក្បែរអតីតស្វាមីលី ម៉ារីណា រូបនេះទៀតហើយព្រោះតែខ្លាចសុនិតា ឆេះដុំ។

  នៅ សុនិតា ធ្លាប់លេចឭថាបានភ្ជាប់ពាក្យជាមួយលោកទឹត ថាវរិទ្ធ កាលពីថ្ងៃទី​៥​ខែ​កញ្ញា​ឆ្នាំ២០១៨ ហើយនាង​បានសម្រាលកូនថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៩ ដោយដាក់​ឈ្មោះ​ថា​ទឹត សង្រ្កាន្ដតាថាណារិទ្ធ ។អតីតតារាសម្ដែង​រូបនេះស្ថិតក្នុងចំណោមតារាដែល​យកកូនមុន​រៀបការមានដូចជាអ្នកនាងយុគ ចិន្ដា,ខាត់ សុឃីម ,ផាត់ ផាន់ណា ,ឌុច លីដា ,ពេជ្រ សូលីកា និងសុន ស្រីពេជ្រ ជាដើម។បន្ទាប់ពីសុនិតា ក្លាយទៅជាជំទាវនេះគេឃើញនាងជិះ​រថយន្ដទំ​នើ​ប​ៗដូចជាRange Rover ,Ford Raptor និងAlphard ជាដើម។

  តាមព័តមានថានៅ សុនិតា កំពុងរៀបគម្រោងយកកូន១ថែមទៀតដើម្បីចងចិត្តស្វាមី ទើបនាងគិតគូ​រឿងរៀប​ការ​តាម​ក្រោយ។អ្វីដែលគូរឲ្យកត់សម្គាល់សុនិតា ពេលនេះរាប់​អាន​អ្នក​នាងលី ម៉ារីណា ដែលជាភរិយាចាស់​របស់​លោកថាវរិទ្ធ ជាធម្មតា តែនាងមិនសូវត្រូវគ្នាជា​មួយអ្នកនាងស៊ឹម សូលិកា អតីតគូស្នេហ៍ប្ដីឡើយ៕

RELATED ARTICLES