ភ្នំពេញ៖អតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២នាងរ៉េត ស៊ូហ្សាណា ធ្លាប់ត្រូវបានគេចោទថានាងជាតារាវ៉ៃឬកពាឆ្មើងឆ្មៃ ,ច្រៀងមិនកើត និងមិនចូលចិត្តសម្ភាសន៍ជាមួយអ្នកសារព័តមានជាដើម។ការលើកឡើងបែបនេះព្រោះតែនាងហ្សាណា កម្រនិយាយទៅកាន់អ្នកណា និងខ្លះថានាងច្រៀងបទខ្មែរបន្លឺសម្លេងអក្ខាវិរុទ្ធ មិនសូវច្បាស់ជាដើម ខណៈដែលហ្សាណា ក៍មិនដែលសម្ភាសន៍ជាមួយអ្នកកាសែតដែរ។ប៉ុន្ដែការិះគន់ទាំងឡាយទៅលើនាងហ្សាណា នោះគ្រប់ពេលត្រូវបានតារាចម្រៀងជើងចាស់នៅហង្សមាសពេជ្រ សោភា ចេញមុខការពារនាងទាំងអស់។ពេជ្រ សោភា ដែលច្រៀងនៅហង្សមាសជាង១៦ឆ្នាំទៅហើយនោះធ្លាប់លើកឡើងថាស៊ូហ្សាណា ជាក្មេងល្អស្លូតបូត គោរពពេលវេលា និងគោរពរៀមច្បងជាដើម។អ្វីដែលមិននឹកស្មាននោះសោភា ថែមទាំងព្យាករណ៍ទៀតថានៅថ្ងៃអនាគតនៅពេលដែលរូបនាងក៍ដូចជាសុគន្ធកញ្ញា ចាស់ៗអស់ទៅគឺមានតែហ្សាណា នេះហើយដែលនឹងឡើងទៅជំនួសតំណែងរៀមច្បងនៅហង្សមាស។

រ៉េត ស៊ូហ្សាណា ធ្លាប់ធ្វើការជាមួយពេជ្រ សោភា តាមរយៈការថតភាពយន្ដរឿង”បិសាចគូឲ្យស្រលាញ់” និងថតស្ពតឲ្យទូរស័ព្ទ១។ការចេញមុខមកពាំងការមិនពេញចិត្តរបស់ទស្សនិកជនមួយចំនួនលើនាងហ្សាណា របស់ពេជ្រ សោភា រឿងគេថានាងច្រៀងមិនកើតនោះមិនគ្រប់គ្រាន់នោះទេ ប៉ុន្ដែក្រោយហ្សាណា ចេញបទ”សង្ស័យ”មកធ្វើឲ្យអ្នកដែលសម្លេងនាងច្រៀងស្ដាប់មិនចូលនោះបែជានៅទ្រឹងទៅវិញ ។តែគេចាំមើលថាអ្វីដែលសោភា ទាយថាហ្សាណា នឹងក្លាយទៅជាតារាលំដាប់Grade A នៅហង្សមាសនាពេលខាងមុខនោះអាចក្លាយទៅជាការពិតនៅថ្ងៃណាមួយដែរឬអត់?

លោកមិញ សុធីវណ្ណ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាស៊ូហ្សាណា មានចំណុចទាក់ទាញគឺលើរូបសម្រស់និងការច្រៀងបទជាភាសាបរទេស។លោកថាបច្ចប្បន្នហ្សាណា មិនអាចជំនួសតារាខ្លាំងៗនៅហង្សមាសដូចជាសុគន្ធកញ្ញា ជាដើមនោះបានទេ ហើយការច្រៀងបទខ្មែររបស់នាងត្រូវការពេលវេលាបន្ថែមទៀត។

រ៉េត ស៊ូហ្សាណា តាំងពីចាប់អាជីពចម្រៀងជាង៥ឆ្នាំមកនេះនាងមិនទាន់ប៉ៈរឿងអាស្រូវស្នេហាឡើយ ព្រោះគ្រប់វិនាទីតារាមានត្រេមុខដូចកូនកាត់ជប៉ុនរូបនេះត្រូវបានឪពុកម្ដាយតាមការពារគ្រប់ពេលហើយសូម្បីតែទូរស័ព្ទក៍ម្ដាយនាងលើកនិយាយជំនួសដែរ។យ៉ាងណាគេរងចាំមើលថាតើនាងហ្សាណា ពិតជាអាចគេចផុតរឿងអាស្រូវកេរ្តិ៍បានរហូតដែរឬទេ?

