Thursday, October 24, 2024
Homeតារាខ្មែររ៉េត ស៊ូហ្សាណា ៖រៀមច្បងតាមការពារការរិះគន់

រ៉េត ស៊ូហ្សាណា ៖រៀមច្បងតាមការពារការរិះគន់

ភ្នំពេញ៖អតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២នាងរ៉េត ស៊ូហ្សាណា ធ្លាប់ត្រូវបាន​គេ​ចោទ​ថានាង​ជាតារាវ៉ៃឬកពាឆ្មើងឆ្មៃ ,ច្រៀងមិនកើត និងមិនចូលចិត្តសម្ភាសន៍ជាមួយ​អ្នក​សារព័តមានជាដើម។ការលើក​ឡើងបែបនេះព្រោះតែនាងហ្សាណា កម្រនិយាយទៅកាន់​អ្នក​ណា  និងខ្លះថានាងច្រៀងបទខ្មែរ​បន្លឺសម្លេង​អក្ខាវិរុទ្ធ មិនសូវច្បាស់ជាដើម ខណៈដែល​ហ្សា​​ណា ក៍មិនដែលសម្ភាសន៍ជាមួយអ្នកកាសែត​ដែរ។ប៉ុន្ដែ​ការិះ​គន់ទាំងឡាយទៅ​លើនាង​ហ្សា​ណា នោះគ្រប់ពេលត្រូវបានតារាចម្រៀងជើងចាស់នៅហង្សមាសពេជ្រ សោភា ចេញមុខ​ការពារនាងទាំងអស់។ពេជ្រ សោភា ដែលច្រៀងនៅហង្សមាសជាង១៦ឆ្នាំទៅហើយ​នោះធ្លាប់​លើក​ឡើងថាស៊ូហ្សាណា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក្មេងល្អស្លូតបូត គោរពពេលវេលា និងគោរពរៀមច្បងជាដើម។អ្វី​ដែល​មិន​នឹកស្មាន​នោះ​សោភា ថែមទាំងព្យាករណ៍ទៀតថានៅថ្ងៃអនាគតនៅពេល​ដែលរូប​នាង​ក៍​ដូចជា​សុគន្ធកញ្ញា ចាស់ៗអស់​ទៅគឺ​មានតែហ្សាណា នេះហើយដែលនឹងឡើង​ទៅជំ​នួស​តំ​ណែង​រៀមច្បងនៅហង្សមាស។

  រ៉េត ស៊ូហ្សាណា ធ្លាប់ធ្វើការជាមួយពេជ្រ សោភា តាមរយៈការថតភាពយន្ដរឿង”បិ​សាច​​​គូ​ឲ្យ​ស្រលាញ់” និង​ថតស្ពតឲ្យទូរស័ព្ទ១។ការចេញមុខមកពាំងការ​មិនពេញចិត្ត​របស់​ទស្សនិកជនមួយចំនួនលើនាងហ្សាណា របស់​ពេ​ជ្រ សោភា រឿងគេថានាងច្រៀងមិន​កើត​នោះ​មិនគ្រប់គ្រាន់នោះទេ ប៉ុន្ដែក្រោយហ្សាណា ចេ​ញ​បទ”សង្ស័យ”មកធ្វើឲ្យអ្នកដែល​សម្លេង​នាងច្រៀងស្ដាប់មិនចូលនោះបែជានៅទ្រឹងទៅវិញ ។តែគេចាំមើល​ថាអ្វីដែលសោភា ទាយថា​ហ្សាណា នឹងក្លាយទៅជាតារាលំដាប់Grade A នៅហង្សមាសនាពេលខាងមុខនោះ​អាចក្លាយ​ទៅជា​ការពិតនៅថ្ងៃណាមួយដែរឬអត់?

លោកមិញ សុធីវណ្ណ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាស៊ូហ្សាណា មានចំណុចទាក់​ទាញ​គឺ​លើរូបសម្រស់​និងការច្រៀងបទជាភាសាបរទេស។លោកថាបច្ចប្បន្នហ្សាណា មិនអាច​ជំ​នួស​​តារាខ្លាំងៗនៅហង្ស​មាសដូច​ជាសុគន្ធកញ្ញា ជាដើមនោះបានទេ ហើយការច្រៀង​បទ​ខ្មែរ​​របស់​នាងត្រូវការពេលវេលាបន្ថែមទៀត។

 រ៉េត ស៊ូហ្សាណា តាំងពីចាប់អាជីពចម្រៀងជាង៥ឆ្នាំមកនេះ​នាងមិនទាន់ប៉ៈរឿងអាស្រូវ​ស្នេហាឡើយ ព្រោះគ្រប់​វិនាទីតារាមានត្រេមុខដូចកូនកាត់ជប៉ុនរូបនេះ​ត្រូវបានឪពុកម្ដាយ​តាម​​ការពារ​គ្រប់ពេលហើយសូម្បីតែទូរស័ព្ទ​ក៍​ម្ដាយនាងលើក​និយាយជំនួស​ដែរ។​យ៉ាង​ណាគេ​រងចាំមើលថាតើនាងហ្សាណា ពិតជាអាចគេចផុតរឿង​អាស្រូវ​កេរ្តិ៍​​បានរហូតដែរឬទេ?

RELATED ARTICLES