Thursday, October 24, 2024
Homeតារាខ្មែរនី មុនីនាថ ៖កាន់តែធ្វើឲ្យគេសង្ស័យសាង​ស្នេហ៍​ក្លែងក្លាយ

នី មុនីនាថ ៖កាន់តែធ្វើឲ្យគេសង្ស័យសាង​ស្នេហ៍​ក្លែងក្លាយ

ភ្នំពេញ៖តារាទឹកភ្នែកនី មុនីនាថ បានសារភាពមានស្នេហ៍ថ្មីជាប្រុសអូស្រា្ដលីរយៈ​ពេល​ជាង​១ឆ្នាំទៅហើយដោយ​អះអាងថាម្ចាស់បេះដូងរបស់នាង​គឺជាអ្នកជំនួញអាណិកជនវ័យក្មេងមក​ពីអូស្រា្ដលី។ប៉ុន្ដែមុនីនាថ បែជាមិន​ដែ​ល​​បណ្ដើរបុរសនោះជាចំហម្ដងណាឡើយ ពិសេសកម្ម​វិធី​មង្គលការ​ប្អូនសារ៉ាយ សក្ខណា កាលពីខែមករា និង​ពិធីអាពាហ៍ពិពាហ៍របស់ទឹម រដ្ឋា ចុង​ខែ​មីនា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឆ្នាំ២០២២ ដែលមុនីនាថ ប្រៀបដូចជាសាច់ញាត្តិម្ចាស់​កម្មវិធី​ហើយ​នាងគូតែ​បង្ហាញ​អនា​គត​ស្វា​មី​ឲ្យមិត្តភក្ដិស្គាល់នោះ តែនាងបែជា​កាន់តែព្យាយាមលាក់មុខប្រុសនោះកាន់តែ​ខ្លាំ​ង​​ទៅវិញ។ភាពប្រែប្រួលកាន់តែប្លែករបស់នី មុ​នី​នាថ នៅពេលនេះរឹតតែធ្វើឲ្យគេសង្ស័យថា​នាង​កំពុងតែ​​បង្វែរ​ដានប្រើរូបភាពក្លែង​ក្លាយថា​មានគូស្នេហ៍ជាប្រុសអូស្រា្ដលីដើម្បីកុំឲ្យ​គេថា​នាងមានស្នេហាអាថ័កំបាំង​ជាមួយ​បុរសក្នុងស្រុកព្រោះតាមសភាពជាក់ស្ដែងប្រសិនបើស្រីស្រអែមស្រស់រូបនេះមានសង្សារថ្មីជាប្រុសនៅលីវមែនគ្មានរឿងអ្វីដែលនាងត្រូវខ្លាចឬលាក់បាំងមុខមុខគូស្នេហ៍បែបនេះទេ។តែអ្វីដែលចម្លែកនៅពេលសាក​សួររឿង​ថាពេលណាទើបមុនីនាថ គិតគូរឿងរៀបការនោះនាងបែជាថាបើ​គូ​ព្រេងមកដល់ការស្អែកក៍បាន តែបើមិនទាន់​ដល់​ទេ អាច៤ទៅ៥ឆ្នាំទៀតក៍មិនដឹង…។ការ​ផ្ដល់​​ចម្លើយបែបសា្ទក់ស្ទើក្នុងចិន្ដា របស់មុនីនាថ នៅ​ពេលនេះធ្វើ​ឲ្យគេ​អាចសន្និដ្ឋានបានថា​តាមពិតចំណងស្នេហាថ្មីរបស់នាងគឺមិន​ទាន់មានភាព​ច្បាស់​លាស់​នោះទេ ហើយក៍​មិន​ដឹងថា​សង្សាររបស់នាងពិតជាប្រុសនៅ​ក្នុងឬក្រៅប្រទេស​ដែរ​។

  នី មុនីនាថ ធ្លាប់ប្រាប់អ្នកកាសែតកាលពីពាក់កណ្ដាលឆ្នាំ២០២០ ថានាងមានសង្សារថ្មី​ជាអ្នកជំនួញមកពីអូ​ស្រា្ដលី​ម្នាក់ដែលចេញចូលៗមកខ្មែរ។ការអះអាងរបស់មុនីនាថ នៅពេល​នោះ​ចំ​ពេល​ដែលមានការខ្សឹបខ្សៀវ​គ្នាក្នុងសិល្បៈថា​តារាទឹកភ្នែករូបនេះមានស្នេហាជាមន្រ្ដីធំ​ម្នាក់ទើបនៅពេលដែលការងារសិល្បៈរបស់​នាងមិន​សូវលេចធ្លោបែជាស្រីស្រស់ទិញបានផ្ទះវីឡារ១តម្លៃជាង៣០ម៉ឺនដុល្លារនៅបុរីជីពម៉ុងលែនទី១ ផ្លូវជា សុផារ៉ា។

តែមុនីនាថ ដែលចែក​ផ្លូវ​គ្នា​ទាំង​ចម្រូងចម្រាសជាមួយអតីតគូដណ្ដឹងជាអាណិកជនខ្មែរមកពីអាមេរិកលោកអ៊ុង សូ​ឡាំង កាល​ពី​ឆ្នាំ២០១៧ ហើយត្រូវលោកសូឡាំង ប្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញពី​បទ​ឆបោក និងរំ​លោភ​លើសេចក្ដីទុកចិត្តដោយទាមទារសំណងជំងឺចិត្តដល់ទៅ១០ម៉ឺនដុល្លារ នោះថាផ្ទះថ្មី​របស់នាងគឺនាងរស់​នៅតែជា​មួយឪពុកម្ដាយនិងប្អូនៗនាងប៉ុណ្ណោះគ្មានមន្រ្ដីធំ ឬប្រុសណាផ្សេងរស់​នៅទីនោះឡើយ។យ៉ាងណាមុនីនាថ មិន​ប្រាប់ពីប្រភពប្រាក់​ចំណូលនៃ​លុយដែលទិញវីឡារ និង​រថយន្ដថ្លៃៗជិះនោះទេ ខណៈដែលពេលនេះនាងអស់ក្ដី​បារម្ភរឿងគូ​ដណ្ដឹងចាស់​តាមឆាឆៅ​ទៀតហើយព្រោះសំណុំរឿងនោះបានគាំង​មិនដំណើរការ​អស់រយៈ​ពេល​ជាង៤ឆ្នាំទៅហើយ៕

RELATED ARTICLES