Saturday, December 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទើបចេញពីគុក ដើរលក់កាំភ្លើង ជាប់ខ្នោះ

ទើបចេញពីគុក ដើរលក់កាំភ្លើង ជាប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាទើបចេញពីពន្ធនាគារម្នាក់  ត្រូវបានសមត្ថកិច្ចជំនាញចាប់ឃាត់ខ្លួន ពាក់ព័ន្ធទៅនឹងករណីកាន់កាប់និងជួញដូរអាវុធដោយខុសច្បាប់។

តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា កាលពីយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈកម្លាំងសមត្ថកិច្ច កំពុងប្រតិបត្តិការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ នៅចំណុចមុខផ្សារឡាក់គី ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ពាក់ព័ន្ធករណីកាន់កាប់និងជួញដូរអាវុធ ដោយខុសច្បាប់។

ប្រភពដដែល បានបន្តថា ជនសង្ស័យដែលត្រូវបានចាប់ឃាត់ខ្លួន មានឈ្មោះលី ហុក ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅម្តុំតាខ្មៅ ខេត្តកណ្តាល។ រីឯវត្ថុតាំងដកហូត រួមមាន អាវុធម៉ាក ZORAKI 2914 TD ពណ៌ទឹកប្រាក់ និងគ្រាប់ចំនួន ៦គ្រាប់។

ជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES