ភ្នំពេញ៖អតីតតារាចម្រៀងU2 និងសាន់ដេលោកខែម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ក្រោយឡើងឧកញ៉ា៣ខែពេលនេះតារាកូន៣មានអង្គរក្សដល់ទៅ៤នាក់តាមហែហមនិងការពារពេលធ្វើតំណើរដែលមើលទៅឥទ្ធពិលរបស់លោកប៊ុនថៃ ពេលនេះមិនចាញ់លោកឧកញ៉ាផ្សេងៗទៀតនោះទេ។អ្វីដែលគូរឲ្យកត់សម្គាល់សូម្បីតែលោកប៊ុនថៃ ចុះទិញលៀសហាលតាមផ្លូវក៍មានអង្គរក្សតាមការពារដែរដែលមើលទៅពិតជាមិនធម្មតាឡើយ។ចំណែកមហាជនវិញបានចាប់អារម្មណ៍ថាលោកខែម ប៊ុនថៃ តាំងពីក្លាយទៅជាឧកញ៉ានេះបាត់មុខពីឆាកតន្រ្ដីតាមប៉ុស្ដិ៍ទូរទស្សន៍ស្ទើតែទាំងស្រុងតែម្ដង ទើបគេលែងបានឃើញលោកឧកញ៉ាកូន៣រូបនេះបញ្ចេញក្បាច់រាំដូចមុនទៀត។


ទោះជាយ៉ាងណាការរយាលពីអាជីពកាន់ក្បាលមីក្រូរបស់លោកខែម ប៊ុនថៃ នៅពេលនេះបន្ទាប់ពីលោកបានចេញវីដេអូថ្លែងថាច្រៀងតែ៦បទទារបាន១ម៉ឺនដុល្លារ ដែលតម្លៃខ្លួននេះធ្វើឲ្យអ្នកដឹកនាំកម្មវិធីប្រគុំតន្ត្រីទាំងឡាយស្រឡាំងកាំង រហូតមានអ្នកខ្លះមិនហ៊ានហៅលោកឧកញ៉ាសិរីមន្ដ ឡើងឆាកទៀតផង។គេកត់សម្គាល់ដែរថាក្រោយលោកប៊ុនថៃ ជាប់ដៃរកស៊ីកាន់តែសកម្មជាងការច្រៀងរាំនោះស្រាប់តែផលិតកម្មភ្លើងមេឌាឯណ្ណោះវិញបានបញ្ចេញតារាចម្រៀងរបស់ខ្លួនឈ្មោះខេមរៈ សិរីមាស ហើយថៅកែផលិតកម្មនោះថែមទាំងអះអាងថាសិរីមាស ច្រៀងដូចសិរីមន្ដ ដល់ទៅ១លាន%ឯណ្ណោះទើបធ្វើឲ្យទីផ្សារចម្រៀងកាន់តែច្របូលច្របល់ ហើយប្រសិនបើលោកប៊ុនថៃ នៅតែបន្ធូដៃទៀតច្បាស់ជាប្រឈមហានិភ័យជាមិនខាន។


សូមបញ្ជាក់ថាក្រោខេមរៈ សិរីមន្ដ ឡើងជាឧកញ៉ាគេតែងតែឃើញលោកធ្វើតំណើរជាមួយរថយន្ដម៉ាកRolls Royce ដែលមានឈ្មោះរបស់គេជាប់នៅស្លាកលេខឡាននោះតែម្ដង ហើយអង្គរក្សទាំង៤របស់លោកជិះរថយន្ដអម២គ្រឿងគឺឡានម៉ាកVolkswagen និងRange Rover Defender ។មហាជនរងចាំមើលថាតើខេមរៈ សិរីមន្ដ នឹងត្រូវផលិតកម្មGalaxy អូសចេញពីហង្សមាសដូចព្រាប សុវត្ថិ ទៀតឬយ៉ាងណា ព្រោះតាមព័តមានថាថៅកែផលិតកម្មជើងថ្មីតែចាយលុយធំនេះនៅតែដាក់គោលដៅលើខេមរៈ សិរីមន្ដ ជាតារាចម្រៀងអតិភាពខ្ពស់ជាងគេក្នុងការទិញចូល ៕

