Thursday, October 24, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ដ ៖មានអង្គរក្ស៤នាក់ 

ខេមរៈ សិរីមន្ដ ៖មានអង្គរក្ស៤នាក់ 

ភ្នំពេញ៖អតីតតារាចម្រៀងU2 និងសាន់ដេលោកខែម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ​​ក្រោយឡើង​ឧកញ៉ា៣ខែ​ពេល​នេះតារាកូន៣មានអង្គរក្សដល់ទៅ៤នាក់តាមហែហមនិងការពារពេលធ្វើតំណើរដែលមើលទៅឥទ្ធពិលរបស់លោកប៊ុនថៃ ពេលនេះមិនចាញ់លោកឧកញ៉ាផ្សេងៗ​ទៀត​នោះទេ។អ្វីដែលគូរឲ្យកត់សម្គាល់សូម្បីតែលោកប៊ុនថៃ ចុះ​ទិញលៀសហាលតាមផ្លូវក៍​មាន​អង្គរក្ស​​តាម​ការពារដែរដែលមើលទៅពិតជាមិនធម្មតា​ឡើយ។ចំណែក​មហា​ជន​វិញបាន​ចាប់​អារម្មណ៍​ថាលោកខែម ប៊ុនថៃ តាំងពីក្លាយទៅជាឧកញ៉ានេះបាត់មុខពីឆាក​តន្រ្ដីតាម​ប៉ុស្ដិ៍​ទូរ​ទស្ស​ន៍​​ស្ទើ​តែទាំងស្រុងតែម្ដង ទើបគេលែងបានឃើញលោកឧកញ៉ាកូន៣រូប​នេះបញ្ចេញ​ក្បាច់រាំដូច​មុន​ទៀត។

 ទោះជាយ៉ាងណាការរយាលពីអាជីពកាន់ក្បាលមីក្រូរបស់លោកខែម ប៊ុនថៃ នៅពេល​នេះបន្ទាប់ពីលោក​បាន​ចេញវីដេអូថ្លែងថាច្រៀងតែ៦បទទារបាន១ម៉ឺនដុល្លារ ដែលតម្លៃខ្លួន​នេះ​​ធ្វើ​ឲ្យ​អ្នកដឹក​នាំកម្មវិធីប្រគុំតន្ត្រី​ទាំង​ឡា​យស្រឡាំងកាំង រហូតមានអ្នកខ្លះមិន​ហ៊ាន​ហៅ​លោកឧកញ៉ាសិរីមន្ដ ឡើងឆាកទៀតផង។គេកត់សម្គាល់​ដែរ​ថាក្រោយលោកប៊ុនថៃ ជាប់ដៃ​រកស៊ីកាន់តែសកម្មជាងការច្រៀងរាំនោះ​ស្រាប់តែផលិតកម្មភ្លើងមេឌា​ឯណ្ណោះ​វិញបានបញ្ចេញតារាចម្រៀងរបស់ខ្លួនឈ្មោះខេមរៈ សិរីមាស ហើយថៅកែផលិតកម្មនោះ​ថែមទាំង​អះ​អាង​ថា​សិរីមាស ច្រៀងដូចសិរីមន្ដ ដល់ទៅ១លាន%ឯណ្ណោះទើបធ្វើឲ្យទីផ្សារចម្រៀង​កាន់​តែច្រ​បូលច្របល់ ហើយ​ប្រសិន​បើលោកប៊ុនថៃ នៅតែបន្ធូដៃទៀតច្បាស់ជាប្រឈមហា​និភ័យ​ជា​មិនខាន។

 សូមបញ្ជាក់ថាក្រោខេមរៈ សិរីមន្ដ ឡើងជាឧកញ៉ាគេតែងតែឃើញលោកធ្វើតំណើរ​ជា​មួយរថយន្ដ​ម៉ាកRolls Royce ដែលមានឈ្មោះរបស់គេជាប់នៅស្លាកលេខឡាននោះ​តែម្ដង ហើយអង្គរក្សទាំង​៤​របស់​លោកជិះ​រថយ​ន្ដអម២គ្រឿងគឺឡានម៉ាកVolkswagen និងRange Rover Defender ។មហាជនរងចាំមើលថាតើខេមរៈ សិរីមន្ដ នឹងត្រូវផលិតកម្មGalaxy អូស​ចេញពី​ហង្សមាស​ដូចព្រាប សុវត្ថិ ទៀតឬយ៉ាងណា ព្រោះតាមព័តមានថា​ថៅកែ​ផលិត​កម្ម​ជើងថ្មីតែចាយ​លុយ​ធំនេះនៅតែដាក់គោលដៅលើខេមរៈ សិរីមន្ដ ជាតារាចម្រៀង​អតិភាព​ខ្ពស់​ជាង​គេក្នុងការទិញចូល​ ៕

RELATED ARTICLES