Thursday, October 24, 2024
Homeតារាខ្មែរពេជ្រ សោភា ៖សាងស្នេហ៍ដោយមិនបើកចំហ អស់​៤ខែ

ពេជ្រ សោភា ៖សាងស្នេហ៍ដោយមិនបើកចំហ អស់​៤ខែ

ភ្នំពេញ៖តារាទាំងឡាយនៅពេលដែលពួកគេរកបានសង្សារគឺគិតតែពីបង្ហាញភាពផ្អែមល្ហែមស្នេហ៍ដូចជាដឹកដៃគ្នាទៅកម្សាន្ដនៅរម្យនីយដ្ឋានល្បីៗទាំងក្នុងនិងក្រៅស្រុក រួមទាំងការថតPre-Wedding ដើម្បីទុកតាំងរោង​ការ​ជា​ដើម។ប៉ុន្ដែសម្រាប់ពេជ្រ សោភា ដែលបង្ហាញបែប​លាក់​លៀម​រឿងគូស្នេហ៍ថ្មីតាំងពីដើមខែមករាឆ្នាំ២០២២ ពោ​ល​​គឺ​ពេលនេះមានរយៈពេល៤ខែ​ជាង​ទៅហើយដែលស្នេហារបស់សោភា ហាក់គ្មានការ​វិវត្តន៍​ទៅរកភាព​កាន់តែ​ល្អប្រសើរ​ទាល់តែ​សោះ តែបែជាបាត់បង់ស្ទើតែទាំងស្រុងនូវភាពស្អិតល្មូតទៅវិញ​ទើបធ្វើឲ្យស្រមោលដែល​សោ​ភា ដែលធ្លាប់ត្រូវបានគេលើកឡើងថានាងជោគជ័យតែការងារសិល្បៈ តែបរាជ័យរឿង​ស្នេហា​នោះហាក់តាម​លង​​​បន្លាចនាងសារជាថ្មី។សោភា បង្ហាញអារម្មណ៍មិនច្បាស់លាស់​ដោយម្ដង​ថានាងមិនចង់រៀបការជាលើកទី២ ព្រោះធ្លាប់ឆ្លងកាត់ជីវិតអាពាហ៍ ពិពាហ៍ម្ដងរួចទៅហើយ និងពេលខ្លះនាងហាក់​ចង់ឲ្យមានភាពច្បាស់​លាស់​តាម​រយៈការដឹកដៃកំពូលស្នេហ៍រៀបការដូចគេទៅវិញ។

 ថ្វីត្បិតែចំណងស្នេហាពេជ្រ សោភា មើលទៅដូចជាមិនទាន់ប្រាកដ១០០%ថា​នាងនិង​គូ​ស្នេហ៍ក្លាយ​ទៅជាប្ដី​ប្រ​ពន្ធគ្នានាពេលថ្ងៃអនាគតក្ដី ប៉ុន្ដែមជ្ឈដ្ឋានមហាជននៅតែកោតសរ​សើរ​សោភា ថាជាមនុស្សស្រី​ដែលរឹង​មាំម្នាក់ ហើយទោះជាមានរឿងរ៉ាវបោកបក់មកលើ​ខ្លួន​យ៉ាងណានាងនៅតែប្រឈមជានិច្ច។មិនត្រឹមតែប៉ុណ្ណោះ​សោភា ដែលធ្លាប់​ចុះខ្សោយ​ម្ដងរួច​ទៅហើយកាលពីឆ្នាំ២០១៤-២០១៥ នោះពេលនេះនាងនៅតែ​ឈជើងនៅហង្ស​មាស​យ៉ាងរឹង​មាំក្នុងតំណែងជាតារាស្រីលំដាប់ឈានមុខគេដដែល ទើបគេជឿរជាក់ថាអ្វីដែលសោភា តាំង​ចិត្ត​ថា​ស្នេ​ហាមិនមែនជារឿងសំខាន់បំផុតក្នុងជីវិតនាង​នោះគឺតារាស្រីរូបនេះពិតជាយកមក​អនុវត្តន៍ក្នុង​ការរស់​នៅប្រ​ចាំថ្ងៃ​របស់នាងមែន។

 គេកត់សម្គាល់ថាតាំងពីពេជ្រ សោភា ផ្ដើមសញ្ញាស្នេហ៍ថ្មីជាមួយប្រុសរូបសង្ហារ​ខ្ពស់​ស្រឡះ​​ដែលនាង​ថាជាព្រះ​យេស៊ូគ្រិស្ដប្រទានឲ្យនាងនោះ អ្នកដែលមិនហ៊ានទៅជិត​នាងគឺ​លោក​ឆឹម សក្កដា ព្រោះតារាសម្ដែង​រូបនេះថា​ការបង្ហាញការយកចិត្ត​ទុកដាក់ឬស្និតស្នាល​ជា​មួយសោភា ដូចមុនធ្វើឲ្យលោកក្លាយខ្លួនទៅបុរសម្នាក់ដែលតាមរំ​ខានសេចក្ដីសុខរបស់គេ​តែម្ដង ហេតុនេះហើយលោកថាមានតែព្យាយាមនៅឲ្យ​ឆ្ងាយបន្ដិចពីពួកគេ។តែលោកថា​បើ​សិន​ជាលោកចង់បង្ហាញកាយវិការណាមួយដែលស្និតសោភា នោះលោកដាច់ខាតត្រូវតែសួរ​នាំសោភា ជាមុន​សិនទើបអាចធ្វើបាន ព្រោះលោកមិនចង់ឲ្យអ្នកណាម្នាក់ទើសទាល់​ដោយ​សារ​តែ​​រូប​លោកនោះទេ។

ពេជ្រ សោភា ដែលពេលនេះមានវ័យ៣៨ឆ្នាំទៅហើយនោះនាងនៅតែអុក​ឡុក​​ក្នុង​ទីផ្សារសិល្បៈតាមរយៈ​ការ​លេចមុខតាមឆាកតន្រ្ដីធំៗ និងស្ពតពាណិជ្ជកម្មទាំងឡាយ​ជា​មួ​យតម្លៃខ្លួននាងឈនៅលំដាប់តារាGrade A ។ទោះជាយ៉ាងណាតាំងពីផ្ទុះកូវីដមកសោភា មិនសូវមានបទផ្ទុះខ្លាំងដូចមុនឡើយ ខណៈដែលការខកខាន​ក្នុង​ការចាប់ដៃគូជាមួយ​លោក​ឧកញ៉ាព្រាប សុវត្ថិ នៅGalaxy នោះធ្វើឲ្យសោភា បាត់បង់ឱកាសធំដោយ​សារតែ​នាង​សុខ​ចិត្ត​ផ្ញើរខ្លួនជាមួយហង្សមាសតទៅទៀត។ចំណែកFan ទាំងឡាយរបស់សោភា ដែលចង់ឃើញ​នាង​​គ្រង​ឈុត​​កូនក្រមុំជាលើកទី២នោះប្រហែលជាមិនអាចដូចបំណងនោះទេ ដោយសារតែ​ពេលនេះសោភា កុំថាឡើយ​រឿងរៀបការ ប៉ុន្ដែសូម្បីតែមុខសង្សារថ្មីក៍នាងមិនទាំង​ហ៊ា​ន​បង្ហា​ញផង។ការសាងស្នេហ៍បែបសោះ​កក្រោះរបស់​សោភា នេះមានតារាតិចតួច​ណាស់​ដែ​ល​​ដើរ​តាមផ្លូវនាង ប៉ុន្ដែគេអាចយល់អារម្មណ៍នាង​ថាអាចមកពីមិនទាន់​មានភាពច្បាស់លាស់ ឬខ្លាច​ចំណងស្នេហាមានការប្រែប្រួលទើបសោភា សុខចិត្តសាងស្នេហ៍ដោយបិតមុខ​ស​ង្សារ​​អស់​ជាង​១២០ថ្ងៃបែបនេះ….៕

RELATED ARTICLES