Thursday, October 24, 2024
Homeតារាខ្មែរតារាភេទទី៣ផេន ខេក ៖ស្រក់ទឹកភ្នែកជំពាក់បំណុល​គេ១៥ម៉ឺនដុល្លារ

តារាភេទទី៣ផេន ខេក ៖ស្រក់ទឹកភ្នែកជំពាក់បំណុល​គេ១៥ម៉ឺនដុល្លារ

ភ្នំពេញ៖តារាភេទទី៣អ្នកនាងវ៉ាន់ សំណាង ហៅផេន ខេក ដែលទើបតែលែងលះជាមួយប្ដីលោក​លោកឈិន វីឆៃ កាលពីពេលថ្មីៗនេះព្រោះប្ដីទៅរកប្រុសផ្សេងនោះស្រាប់តែកាលពីថ្ងៃទី៩ខែឧសភា តារាទម្ងន់ដល់​ទៅ១២៥​គីឡូរូបនេះថាបច្ចុប្បន្នបំណុលសរុបដែលនាងមានត្រឹមតែ២ឆ្នាំនោះគឺចំនួនដល់ទៅ១៥ម៉ឺនដុល្លារឯណ្ណោះ។ផេន ខេក ថាទឹកលុយនេះគឺនាងបានបង្វិលលុយចុះឡើងៗ​ដើម្បីសងបំណុលចាស់ទើបកើនដល់ថ្នាក់នេះហើយ​ការ​ចេញមុខប្រាប់ពីចំនួនលុយដែលនាងជំពាក់គេនៅពេលនេះគឺមិនមែននាងចង់សុំលុយពីអ្នកណា ឬក៍ចង់​ឲ្យគេ​អាណិតនាងដែរ តែនាងត្រូវការកំលាំងចិត្តពីបង​ប្អូនហើយចង់ឲ្យអ្នកគាំទ្រនាងផ្ដល់ការងារសិល្បៈ​ឲ្យនាងធ្វើ​ដើ​ម្បីឲ្យនាងបានលុយទៅសងគេគ្រប់គ្នាដែលនាងបានជំពាក់។តារាភេទទី៣វ័យ២៩ឆ្នាំរូបនេះ​បានឲ្យដឹងដែរថា​ចំ​ពោះមូលហេតុដែលនាងជំពាក់គេច្រើនដល់ថ្នាក់នេះដោយសារតែកាលរដូវកូវីដកន្លងមកនាងរកប្រាក់ពីការងារសិល្បៈអត់បានដើម្បីបង់ការគេ ហេតុនេះហើ​យ​ចេះតែដើខ្ចីបុលគេពី១ទៅ១រហូតចុងក្រោយ​រើខ្លួនលែងរួច​តែ​ម្ដង​។

 សូមបញ្ជាក់ថាមុនផេន ខេក ព្រមទម្លាយរឿងបំណុលនាងកើនរហូតដល់ទៅ១៥ម៉ឺនដុ​ល្លារនេះនាងត្រូវបានតារា​សម្ដែង​ចោម ច័ន្ទ ប្រកាសទារលុយដែលនាងជំពាក់ចំនួនជាង២ម៉ឺនដុ​ល្លារ​ដែលបានខ្ចីតាំងពីខែកុម្ភៈឆ្នាំ២០២១ ផង​ដែរ ដោយម្ចាស់បំណុលរូបនេះថែមទាំងក្ដៅក្រហា​យ​និងថាផេន ខេក ហាក់មិនមានទំនួលខុសត្រូវនោះទេ ព្រោះថា​សង​នាងវិញក្រោយរៀបការកន្លះខែ តែឥឡូវឆាតទៅសួរនាំរឿងលុយកាក់​បែជាតារាភេទទី៣​មិនឆ្លើយ​តបទៅវិញ ខណៈដែលទឹកលុយនោះនាងបានខ្ចីគេយកមកឲ្យនាងដែរ។

  គូរំលឹកថាអ្នកនាងវ៉ាន់ សំណាង ហៅផេន ខេក បានដឹកដៃលោកឈិន វិឆៃ រៀបការកាលពីថ្ងៃទី៩ខែមីនា​ឆ្នាំ​២០​២២ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែចំណងស្នេហាភេទដូចគ្នានេះមានរយៈពេលខ្លីពួកគេក៍បានចែកផ្លូវគ្នាដោយតាមព័តមានថាលោកវិឆៃ ងាកទៅបង្កាត់ភ្លើងស្នេហាជាមួយប្រុសផ្សេងទៅវិញទើប​ធ្វើឲ្យផេន ខេក ចុកឈាមជាមួយបំណុលជុំទិស។ការទម្លាយរឿងខ្លួនជំពាក់គេដល់ទៅ១៥ម៉ឺនដុល្លាររបស់ផេន ខេក នៅពេលនេះ ក្រោយពីកាលពីខែតុលា​ឆ្នាំ​២០២១ អតីតតារាកំប្លែងCtn អ្នកនាងខ្ញុង បានLive  វីដេអូនៅមុខសាលាដំបូងភ្នំពេញទាំងទឹក​ភ្នែកថានាងជំពាក់​បំណុលគេចំនួន៣០នាក់ដល់ទៅ៥៧២០០០ដុល្លារ   ដែលកាលនោះខ្ញុង អនុវត្តិ៍តាមផែនការណ៍​លោកគ្រូ​ជោគ​ជ័យសៀវ សុផល តាមរយៈការ”ប្ដឹងខ្លួនឯង”ដោយសុំលុយពីទស្សនិកជនឲ្យបាញ់លុយតាមកុងធនាគារ។ប៉ុន្ដែសម្រាប់ផែន ខេក ពេលនេះនាងថាការចេញមុខមកប្រាប់ពីចំនួនទឹកលុយដែលនាងជំពាក់គេនេះ នាងគ្មាន​ចេតនាសុំលុយពីមហាជននោះទេ គឺសូមឲ្យតែគេផ្ដល់ការងារឲ្យនាងធ្វើដើម្បី​បានលុយទៅដោះ​បំណុលប៉ុ​ណ្ណោះ​៕ 

      

RELATED ARTICLES