Thursday, October 24, 2024
Homeតារាខ្មែរតារាសម្ដែងម៉ា នីតា ៖ចោទប្រុសសង្ហារនិងស្រីស្នេហ៍​ចូល​ដៃគ្នាប្ដឹងនាង

តារាសម្ដែងម៉ា នីតា ៖ចោទប្រុសសង្ហារនិងស្រីស្នេហ៍​ចូល​ដៃគ្នាប្ដឹងនាង

ភ្នំពេញ៖ម៉ា នីតា ដែលលេចមុខតាមភាពយន្ដជាច្រើនរឿងនោះ​បញ្ចេញសារដ៍គូរភ្ញាក់ផ្អើលថា​កាលពីថ្ងៃទី១០​ខែ​ឧសភាឆ្នាំ២០២២ នាងបានចូលខ្លួនទៅបំភ្លឺនៅតុលាការតាមការកោះហៅ​រួច​រាល់ហើយដើម្បីនិ​យាយរឿង​ពិតរួម​ទាំងភស្ដុតាងដែលនាង​ចោទថាស្រីម្នាក់​ធ្វើ​ខុស​ហើយ​ហ៊ាន​ប្ដឹង​នាង។ម៉ា នីតា សង្កត់ថាស្រីនោះមិនត្រឹម​តែមិន​ទទួលស្គាល់​កំហុស​របស់​ខ្លួន និង​ទង្វើ​រអសីលធ័មមកលើនាងនោះទេ ប៉ុន្ដែបែជាចូលដៃគ្នាជាមួយប្រុស​ក្បត់នាង​ម្នាក់​ប្ដឹងរូប​នាង​​ដែលនិយាយរឿងពិត និងទង្វើរដ៍ថោកទាបរបស់ពួកគេ រយៈពេល១ឆ្នាំ​មកនេះ។នាង​ថា​ធ្លាប់​បាន​តាមទាន់ពួកគេលួចទាក់ទងគ្នាជាលើកទី៤ ទើបនាងផុសពីទង្វើររបស់​នារី​នាង​ចាត់​ទុកស្រីនោះដូចជាប្អូនស្រី ដែ​លនាងខំស្រលាញ់និងប្រុសក្បត់ចិត្តនាង។

  យ៉ាងណាម៉ា នីតា មិនប្រាប់ថាពេលណាទើបនាងត្រូវឡើងតុលាការម្ដងទៀតនោះទេ ប៉ុន្ដែយោងតាមហ្វេស​បុករបស់តារាសម្ដែងរូបនេះបានបង្ហាញថាបុរសដែលនាងចាត់ទុកថាក្បត់ចិត្តនាងនោះគឺតារាសម្ដែងរូបសង្ហារសាច់ដុំធំៗលោកសន ពិសិដ្ឋ ចំណែកនារីដែលនាង​ចោទ​​​ថាចូល​មកបំបែកបំបាក់ស្នេហារបស់នាងនោះ​គឺតារា​សម្ដែងរូបស្រស់សោភា នាងសារី សុវត្តី ។

 គេកត់សម្គាល់ថាក្រោយម៉ា នីតា ទម្លាយរឿងនេះទើបធ្វើឲ្យទាំងក្នុងនិងក្រៅ​សិល្បៈ​បានដឹងថាតាមពិត​នាងនិង​លោកសន ពិសិដ្ឋ គឺជាគូស្នេហ៍និងគ្នាហើយពេលនេះនីតា កំពុង​តែរងការឈឺចាប់ព្រោះលោកពិសិដ្ឋ បានក្បត់​ចិត្ត​នាងលួចទៅបង្កាត់ភ្លើងស្នេហ៍ជាមួយតារា​សម្ដែងម្នាក់ដែលនាងធ្លាប់ចាត់ទុកថាដូចជាប្អូនស្រី។

 អ្នកយកព័តមានយើងបានឆាតតាមហ្វេសបុកទៅលោកសន ពិសិដ្ឋ និងកញ្ញាសាវី សុវត្ដី កាលពីរសៀលថ្ងៃ​ទី១១​ខែឧសភាឆ្នាំ២០២២ ដើម្បីឲ្យតារាទាំងពីរចេញមុខបំភ្លឺចំពោះ​ការ​ចោទប្រកាន់របស់ម៉ា នីតា ។ប៉ុន្ដែទាំងលោក​ពិ​សិដ្ឋ តបយ៉ាងខ្លីថាលោកសុំមិនធ្វើការបកស្រាយអ្វីទាំងអស់ ខណៈសុវត្ដី មិនទាន់មានការឆ្លើយ​តប​ឡើយគិត​ត្រឹមល្ងាចថ្ងៃដដែលនោះ ទើបមិនទាន់បានចម្លើយពីតារាខាង​លើ​។យ៉ាងណាយើង​រង​ចាំ​ការ​ឆ្លើយ​​តប​​របស់​ភាគី​ពាក់ព័ន្ធខាងលើជានិច្ច៕

RELATED ARTICLES