ភ្នំពេញ៖ម៉ា នីតា ដែលលេចមុខតាមភាពយន្ដជាច្រើនរឿងនោះបញ្ចេញសារដ៍គូរភ្ញាក់ផ្អើលថាកាលពីថ្ងៃទី១០ខែឧសភាឆ្នាំ២០២២ នាងបានចូលខ្លួនទៅបំភ្លឺនៅតុលាការតាមការកោះហៅរួចរាល់ហើយដើម្បីនិយាយរឿងពិតរួមទាំងភស្ដុតាងដែលនាងចោទថាស្រីម្នាក់ធ្វើខុសហើយហ៊ានប្ដឹងនាង។ម៉ា នីតា សង្កត់ថាស្រីនោះមិនត្រឹមតែមិនទទួលស្គាល់កំហុសរបស់ខ្លួន និងទង្វើរអសីលធ័មមកលើនាងនោះទេ ប៉ុន្ដែបែជាចូលដៃគ្នាជាមួយប្រុសក្បត់នាងម្នាក់ប្ដឹងរូបនាងដែលនិយាយរឿងពិត និងទង្វើរដ៍ថោកទាបរបស់ពួកគេ រយៈពេល១ឆ្នាំមកនេះ។នាងថាធ្លាប់បានតាមទាន់ពួកគេលួចទាក់ទងគ្នាជាលើកទី៤ ទើបនាងផុសពីទង្វើររបស់នារីនាងចាត់ទុកស្រីនោះដូចជាប្អូនស្រី ដែលនាងខំស្រលាញ់និងប្រុសក្បត់ចិត្តនាង។

យ៉ាងណាម៉ា នីតា មិនប្រាប់ថាពេលណាទើបនាងត្រូវឡើងតុលាការម្ដងទៀតនោះទេ ប៉ុន្ដែយោងតាមហ្វេសបុករបស់តារាសម្ដែងរូបនេះបានបង្ហាញថាបុរសដែលនាងចាត់ទុកថាក្បត់ចិត្តនាងនោះគឺតារាសម្ដែងរូបសង្ហារសាច់ដុំធំៗលោកសន ពិសិដ្ឋ ចំណែកនារីដែលនាងចោទថាចូលមកបំបែកបំបាក់ស្នេហារបស់នាងនោះគឺតារាសម្ដែងរូបស្រស់សោភា នាងសារី សុវត្តី ។

គេកត់សម្គាល់ថាក្រោយម៉ា នីតា ទម្លាយរឿងនេះទើបធ្វើឲ្យទាំងក្នុងនិងក្រៅសិល្បៈបានដឹងថាតាមពិតនាងនិងលោកសន ពិសិដ្ឋ គឺជាគូស្នេហ៍និងគ្នាហើយពេលនេះនីតា កំពុងតែរងការឈឺចាប់ព្រោះលោកពិសិដ្ឋ បានក្បត់ចិត្តនាងលួចទៅបង្កាត់ភ្លើងស្នេហ៍ជាមួយតារាសម្ដែងម្នាក់ដែលនាងធ្លាប់ចាត់ទុកថាដូចជាប្អូនស្រី។

អ្នកយកព័តមានយើងបានឆាតតាមហ្វេសបុកទៅលោកសន ពិសិដ្ឋ និងកញ្ញាសាវី សុវត្ដី កាលពីរសៀលថ្ងៃទី១១ខែឧសភាឆ្នាំ២០២២ ដើម្បីឲ្យតារាទាំងពីរចេញមុខបំភ្លឺចំពោះការចោទប្រកាន់របស់ម៉ា នីតា ។ប៉ុន្ដែទាំងលោកពិសិដ្ឋ តបយ៉ាងខ្លីថាលោកសុំមិនធ្វើការបកស្រាយអ្វីទាំងអស់ ខណៈសុវត្ដី មិនទាន់មានការឆ្លើយតបឡើយគិតត្រឹមល្ងាចថ្ងៃដដែលនោះ ទើបមិនទាន់បានចម្លើយពីតារាខាងលើ។យ៉ាងណាយើងរងចាំការឆ្លើយតបរបស់ភាគីពាក់ព័ន្ធខាងលើជានិច្ច៕
