ភ្នំពេញ៖រយៈពេលជាង២ឆ្នាំមកហើយដែលនាងពេជ្រ សូលីកា ធ្លាប់ប៉ៈស្រមោលស្នេហ៍ដ៍ខ្មៅងងិតមុនជួបលោកគឹម ហាន នោះពេលនេះនាងអាចរក្សារចំណងស្នេហាថ្មីបានដោយគ្មានឧបស័ក្កនោះទេបើទោះជានាងមិនទាន់បានរៀបការមានខាន់ស្លាត្រឹមត្រូវក្ដី។អ្វីដែលគូរឲ្យកត់សម្គាល់សូលីកា ត្រូវប្ដីព្យាយាមផ្គាប់ចិត្តនាងគ្រប់បែបយ៉ាងទាំងអស់ក្នុងនោះមានទាំងសេដ្ឋកិច្ច និងផ្លូវចិត្ត។លោកគឹម ហាន ដែលគេស្គាល់ថាជាអ្នកឌីហ្សាណម៉ូដមកពីអូស្រ្ដាលីនោះបានទិញផ្ទះវីឡារ និងបន្ទាប់ខុនដូឲ្យនាងក្នុងពេលតែមួយនៅឆ្នាំ២០២១ ខណៈសូលីកា ជិះរថយន្ដទំនើប៣គ្រឿងឆ្លាស់គ្នាក្នុងនោះមានដូចជាម៉ាកRange Rover ,BMW និងPorsche ហើយបុរសចូលចិត្តសាក់រូបពេញខ្លួនរូបនេះថែមទាំងមិនក្វល់ពីអ្នកណានិយាយរឿងអតីតកាលរបស់សូលីកា ឡើយ។ ប៉ុន្ដែយ៉ាងណាគេមិនទាន់អាចសន្និដ្ឋានបានទេថាតើចំណងស្នេហារបស់សូលីកា និងអាណិកជនខ្មែរមកពីអូស្រា្ដលីរូបនោះរក្សារបាននូវភាពគង់វង្សយូអង្វែង ឬប្រឈមនិងភាពប្រែប្រួលព្រោះតាមព័តមានថាអំឡុងពេលដែលប្ដីសូលីកា មានទំនាក់ទំនងស្នេហាជាមួយនាងថៃ នារីសុជាតា នោះលោកក៍ពូកែថ្នមចិត្តស្រីស្អាតដែរ តែទីបំផុតពួកគេបែកគ្នាទាំងចម្រូងចម្រាស។

អ្នកសិល្បៈរួមអាជីពបានជម្រុញឲ្យនាងគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា គូរតែដឹកដៃលោកគឹម ហាន ចូលរោងការទៅដើម្បីធានាសុវត្ថិ ភាពដល់ស្នេហានាងជៀសវាងប្រឈមហានិភ័យព្រោះថាលោកហាន ក៍មាននារីផ្សេងៗទៀតពេញចិត្តដែរ តែរហូតមកដល់ពេលនេះសូលីកា មិនទាន់រៀបគម្រោងរៀបការសារជាថ្មីនោះទេ បន្ទាប់ពីឆាចោលការធ្វើកូនក្រមុំកាលពីឆ្នាំ២០២១ ដោយសារតែទៅថតPre -Wedding រួចហើយតែកាលនោះកូវីដផ្ទុះខ្លាំងពេក។ចំណែកដំណឹងយកកូនស្រីកាលពីខែមេសាឆ្នាំ២០២១ នោះក៍ពេលនេះគេមិនឃើញសូលីកា ពពោះដែរព្រោះថានាងមិនចង់បាត់មុខពីសិល្បៈសារជាថ្មីអំឡុងពោះធំ ទើបត្រូវពន្យាពេលយកកូនថែមបែបនេះ។

គេកត់សម្គាល់ថាអំឡុងពេលដែលពេជ្រ សូលីកា លែងប្រឈមការសាងស្នេហ៍ដោយលាក់លៀមដូចមុននោះនាងក៍ជួបវិបត្តិផ្លូវចិត្តដ៍ធ្ងន់ធ្ងរផងដែរ ព្រោះម្ដាយរបស់នាងអ្នកស្រីស៊ិន ស្រីនាង ត្រូវជាប់ពន្ធនាគាររយៈពេល១២ឆ្នាំ បន្ទាប់ពីតុលាការបានប្រកាសសាលក្រមកាលពីថ្ងៃទី២៥ខែសីហាឆ្នាំ២០២១ ក្រោមការចោទប្រកាន់តាមមាត្រាទី១៩៩ នៃក្រមព្រហ្មទណ្ឌ ក្រោយម្ដាយសូលីកា ត្រូវបានរកឃើញថាបានសម្លាប់គូស្នេហ៍ភេទដូចគ្នាអ្នកស្រីស៊ិន ស្រីនាង កាលពីថ្ងៃទី១១ខែមករាឆ្នាំ២០២០ ។សូលីកា មិនដែលបញ្ចេញទុក្ខសោកមួយនេះជាសាធារណៈម្ដងនោះទេ តែពិតណាស់ថានាងកំពុងតែរស់នៅទាំងមានក្ដីសុខផងទុក្ខផងព្រោះនៅឆ្នាំ២០៣៣ ទើបនាងបានជួបនិងរស់នៅជាមួយម្ដាយសារជាថ្មីវិញ។

សូមរំលឹកថាពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយលោកគឹម ហាន កាលពីថ្ងៃទី២៥ខែតុលាឆ្នាំ២០១៩ និងបានសម្រាលកូនប្រុសថ្ងៃទី១៦ខែឧសភាឆ្នាំ២០២០ ។អតីតតារាRock និងM រូបនេះត្រូវបានគេមើលឃើញថានាងនៅរក្សារបាននូវរូបសម្រស់មិនចាញ់កាលនៅក្រមុំនោះទេទើបធ្វើឲ្យស្រីពេជ្រ បន្ដមានហាងឆេងក្នុងសិល្បៈទាំងការលេចមុខតាមឆាកតន្រ្ដីធំៗ និងស្ពតពាណិជ្ជកម្មជាហូហែ។ប៉ុន្ដែសូលីកា មិនអាចប្រជែងតំណែងជាមួយតារាស្រីឈានមុខគេរបស់ហង្សមាសបានឡើយព្រោះថាពេលនេះឱក សុគន្ធកញ្ញា និងពេជ្រ សោភា នៅតែមានប្រៀបជាងមិត្តរួមក្រុមដដែល។តែអ្វីដែលទស្សនិកជនកត់សម្គាល់នោះគឺតាំងពីសូលីកា មានប្ដីពេញមុខមាត់មកជីវិតរបស់នាងទោះជាលែងមានអង្គរក្សតាមការពារឆ្វេងស្ដាំដូចមុនក្ដី ក៍នាងប្រៀបបានជាព្រះនាងតូចម្នាក់ព្រោះថាលោកគឹម ហាន ជាអ្នកនៅពីក្រោយខ្នងនៃការតុបតែងកាយ៉ារបស់នាងគ្រប់ពេល៕
