Thursday, October 24, 2024
Homeតារាខ្មែរពេជ្រ សូលីកា ៖ប្រឹងការពារស្នេហា២ឆ្នាំ

ពេជ្រ សូលីកា ៖ប្រឹងការពារស្នេហា២ឆ្នាំ

ភ្នំពេញ៖រយៈពេលជាង២ឆ្នាំមកហើយដែលនាងពេជ្រ សូលីកា ធ្លាប់ប៉ៈស្រមោលស្នេហ៍​ដ៍ខ្មៅ​ង​ងិតមុនជួប​លោក​គឹម ហាន នោះពេលនេះនាងអាចរក្សារចំណងស្នេហាថ្មីបានដោយគ្មាន​ឧប​ស័ក្កនោះ​ទេបើទោះ​ជា​នាងមិន​ទាន់​បានរៀបការមានខាន់ស្លាត្រឹមត្រូវក្ដី។អ្វីដែលគូរឲ្យកត់សម្គាល់សូលីកា ត្រូវប្ដីព្យាយាមផ្គាប់ចិត្ត​នាងគ្រប់​បែប​យ៉ាង​ទាំងអស់ក្នុងនោះមានទាំងសេដ្ឋកិច្ច និងផ្លូវចិត្ត។លោកគឹម ហាន ដែលគេស្គាល់ថា​ជាអ្នក​ឌីហ្សាណម៉ូដមក​ពីអូស្រ្ដាលីនោះបាន​ទិញ​ផ្ទះវីឡារ និងបន្ទាប់ខុនដូឲ្យនាងក្នុងពេលតែមួយនៅឆ្នាំ២០២១ ខណៈសូលីកា ជិះ​រថ​យន្ដ​ទំនើប៣គ្រឿងឆ្លាស់គ្នាក្នុងនោះមានដូចជាម៉ាកRange Rover ,BMW និងPorsche ហើយបុ​រ​សចូលចិត្ត​សាក់​រូបពេញខ្លួនរូបនេះថែមទាំងមិនក្វល់ពីអ្នកណានិយាយរឿងអតីតកាលរបស់សូលីកា ឡើយ។ ប៉ុន្ដែយ៉ាងណា​គេ​មិន​ទាន់អាចសន្និដ្ឋានបានទេថាតើចំ​ណងស្នេហា​របស់​សូលីកា និងអាណិកជនខ្មែរមកពីអូ​ស្រា្ដលីរូបនោះ​រក្សារ​បាននូវភាពគង់វង្សយូអង្វែង ឬប្រ​ឈ​ម​​និងភាពប្រែប្រួលព្រោះតាមព័តមានថាអំឡុងពេលដែលប្ដីសូលីកា មាន​ទំនាក់ទំនង​ស្នេ​ហា​ជាមួយនាងថៃ នារីសុជាតា នោះលោកក៍ពូកែថ្នមចិត្តស្រីស្អាតដែរ តែទីបំផុតពួកគេបែកគ្នា​ទាំង​ចម្រូង​​ចម្រាស។ 

 អ្នកសិល្បៈរួមអាជីពបានជម្រុញឲ្យនាងគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា គូរតែដឹកដៃ​លោក​គឹម ហាន ចូល​រោង​ការទៅដើម្បីធានាសុវត្ថិ ភាពដល់ស្នេហានាងជៀសវាងប្រឈម​ហា​និភ័យព្រោះថាលោកហាន ក៍មាននារី​ផ្សេងៗ​ទៀតពេញចិត្តដែរ តែរហូតមកដល់ពេលនេះ​សូ​លី​កា មិនទាន់រៀបគម្រោងរៀបការសារជាថ្មីនោះទេ បន្ទាប់ពី​ឆា​ចោលការធ្វើកូនក្រមុំកាលពី​ឆ្នាំ​២០២១ ដោយសារតែទៅថតPre -Wedding រួចហើយតែកាលនោះ​កូវីដផ្ទុះខ្លាំង​ពេក​។ចំ​ណែ​ក​​ដំណឹងយកកូនស្រីកាលពីខែមេសាឆ្នាំ២០២១ នោះក៍ពេលនេះគេមិនឃើញសូលីកា ព​ពោះដែរ​ព្រោះ​​ថានាងមិនចង់បាត់មុខពីសិល្បៈសារជាថ្មីអំឡុងពោះធំ ទើបត្រូវពន្យាពេល​យកកូនថែមបែបនេះ។

 គេកត់សម្គាល់ថាអំឡុងពេលដែលពេជ្រ សូលីកា លែងប្រឈមការសាងស្នេហ៍​ដោយ​លាក់លៀម​ដូចមុននោះ​នាងក៍ជួបវិបត្តិផ្លូវចិត្តដ៍ធ្ងន់ធ្ងរផងដែរ ព្រោះម្ដាយរបស់នាងអ្នកស្រី​ស៊ិន ស្រីនាង ត្រូវជាប់ពន្ធនាគារ​រយៈពេល១២​ឆ្នាំ បន្ទាប់ពីតុលាការ​បានប្រកាសសាល​ក្រម​កាលពីថ្ងៃទី២៥ខែសីហាឆ្នាំ២០២១ ក្រោមការចោទប្រកាន់​តាមមា​ត្រា​​ទី​១៩៩  នៃក្រមព្រហ្ម​ទណ្ឌ ក្រោយម្ដាយសូលីកា ត្រូវបានរកឃើញថាបានសម្លាប់គូស្នេហ៍​ភេទដូចគ្នា​អ្នកស្រី​ស៊ិន ស្រីនាង កាលពីថ្ងៃទី១១ខែមករាឆ្នាំ២០២០ ។សូលីកា មិនដែលបញ្ចេញទុក្ខសោកមួយនេះ​ជាសាធារណៈ​ម្ដង​នោះទេ តែពិតណាស់ថានាងកំពុងតែរស់នៅទាំងមានក្ដីសុខផងទុក្ខផង​ព្រោះ​នៅឆ្នាំ២០៣៣ ទើបនាងបានជួប​និង​រស់នៅជាមួយម្ដាយសារជាថ្មីវិញ។

 សូមរំលឹកថាពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយលោកគឹម ហាន កាលពីថ្ងៃទី២៥ខែ​តុលាឆ្នាំ២០១៩ និងបាន​សម្រាលកូនប្រុសថ្ងៃទី១៦ខែឧសភាឆ្នាំ២០២០ ។អតីតតារាRock និង​M រូបនេះត្រូវបានគេមើល​ឃើញថានាង​នៅ​រក្សារបាននូវ​រូបសម្រស់មិនចាញ់កាលនៅក្រមុំ​នោះ​​ទេទើបធ្វើឲ្យស្រីពេជ្រ បន្ដមានហាងឆេងក្នុងសិល្បៈ​ទាំងការ​លេចមុខ​តាមឆាក​តន្រ្ដីធំៗ និងស្ពតពាណិជ្ជកម្មជាហូហែ។ប៉ុន្ដែសូលីកា មិនអាចប្រជែងតំណែងជាមួយតារាស្រី​ឈា​ន​​មុខគេ​របស់ហង្សមាសបានឡើយព្រោះថាពេលនេះឱក សុគន្ធកញ្ញា និងពេជ្រ សោភា នៅ​តែមានប្រៀប​ជាងមិត្តរួមក្រុមដដែល។តែអ្វីដែលទស្សនិកជនកត់សម្គាល់នោះគឺតាំងពីសូលីកា មានប្ដីពេញមុខមាត់មក​ជីវិត​របស់នាងទោះជាលែង​មានអង្គរក្សតាមការពារឆ្វេងស្ដាំ​ដូច​មុនក្ដី ក៍នាងប្រៀបបានជា​ព្រះនាងតូចម្នាក់​ព្រោះថា​លោកគឹម ហាន ជាអ្នកនៅពីក្រោយខ្នង​នៃការតុបតែងកាយ៉ារបស់នាងគ្រប់ពេល៕

RELATED ARTICLES