Thursday, November 28, 2024
Homeព័ត៌មានជាតិឯកឧត្តមអ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តម​រដ្ឋមន្រ្តី អ៊ុក រ៉ាប៊ុន ចុះសួរសុខទុក្ខគណកម្មាធិការបក្សឃុំរលាប្អៀរ

ឯកឧត្តមអ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តម​រដ្ឋមន្រ្តី អ៊ុក រ៉ាប៊ុន ចុះសួរសុខទុក្ខគណកម្មាធិការបក្សឃុំរលាប្អៀរ

ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម អ៊ុក​ ពញ្ញា​ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ​ ប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានស្រុករលាប្អៀរ អមដំណើរ​ជាមួយលោកគឹម វាសនា អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងអភិវឌ្ឍន៍ជនបទ និងជាតំណាងលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះជួបសំណេះសំណាល​សួរសុខទុក្ខ គណ:កម្មាធិការបក្សឃុំរលាប្អៀរការងារ បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់​ និងនាំយកថវិកាចែកជូនប្រជាពលរដ្ឋចំនួន១១គ្រួសារ ។

ពិធីនេះ បានប្រព្រឹត្តទៅ កាលពីព្រឹកថ្ងៃទី​១៤​ ខែឧសភា​ ឆ្នាំ២០២២​ នៅស្នាក់ការបក្សឃុំរលាប្អៀរ​ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោកគឹម វាសនា អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ផាក់ឱ្យដឹងតាមរយៈគណនីហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់លោកយ៉ាងដូច្នេះថា “ព្រឹកថ្ងៃទី​១៤​ ឧសភា​ ២០២២​ ខ្ញុំបាទនិងក្រុមការងារបានចូលរួមប្រជុំជាមួយ​ ឯកឧត្តម​ អ៊ុក​ ពញ្ញា​ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ​ អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុករលាប្អៀរ​ តំណាង​ឯកឧត្តមបណ្ឌិតសភាចារ្យ​ អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ​ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង​ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុករលាប្អៀរនិងស្រុកសាមគ្គីមានជ័យ​ ជាមួយគណ:កម្មាធិការបក្សឃុំរលាប្អៀរការងារបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់​ នៅស្នាក់ការបក្សឃុំរលាប្អៀរស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង បន្ទាប់មកបានយកថវិការបស់​ឯកឧត្តមបណ្ឌិតសភាចារ្យ​ អ៊ុក​ រ៉ាប៊ុន​ ចែកជូនដល់ប្រជាពលរដ្ឋចំនួន១១គ្រួសារ នៅភូមិជារៅ ផងដែរ…” ។/

RELATED ARTICLES