Thursday, October 24, 2024
Homeតារាខ្មែរខេម ៖មានសង្ឃឹមឡើងវិញ

ខេម ៖មានសង្ឃឹមឡើងវិញ

ភ្នំពេញ៖តារាចម្រៀងលោកប៉ុន សុណារិន ហៅខេម ត្រូវបានគេមើលឃើញថាសន្ទុះរបស់​លោ​ក​​​មិន​​សូវលេច​ធ្លោ​ខ្លាំង​ដូចកាលនៅថោន នោះទេក្រោយឈជើងនៅGalaxy រយៈ​ពេ​ល​ជាង​១ឆ្នាំនេះដែលការនៅទ្រឹង​របស់​លោក​សុណារិន នៅពេលនេះត្រូវបានគេមើលឃើញថានោះ​មកពីឥទ្ធិពលរបស់កំពូលតារាចម្រៀងព្រាប សុវត្ថិ ដែល​គ្របពីលើទើបខេម ងើមមិនរួច​រហូត​មានដំណឹងថាតារាសំនៀងស្អករូបនេះមិនសូវសប្បាយចិត្តទៀតផង។តែ​ខេម ធ្លាប់បាន​ប្រាប់​ថាលោកមិនដែលចាត់ទុកព្រាប សុវត្ថិ ជាឆ្អឹងទទឹងកម្ដងណាឡើយ។

យ៉ាងណាចាប់ពីពេលនេះតទៅលោកខេម ត្រូវបានគេសន្និដ្ឋានថា​លោកមានសង្ឃឹម​សារ​ជាថ្មីឡើងវិញ​ជាមិន​ខានព្រោះក្រោយកំពូលតារាចម្រៀងព្រាប សុវត្ថិ ឡើងជាឧកញ៉ា​លោក​ត្រូវបាន​ព្យាករណ៍ថានឹងមិន​សម្រុក​ទី​ផ្សារចម្រៀងដូចមុនទៀតទេ ពោលគឺនឹងរវល់​វក់វីគិតគូ​រឿងលក់ដីឡូតិ៍ច្រើនជាងច្រៀងរាំ។ការបន្ធូដៃរបស់លោក​ស្នាយ នៅពេល​នេះ​អាច​ធ្វើឲ្យលោកខេម មានឱកាសចាប់ដៃជាមួយស្រីស្រស់តន់ ច័ន្ទសីម៉ា ដូចដើមដែល​ពេល​នោះ​ទីផ្សារចម្រៀងរបស់លោកនឹងចាប់ផ្ដើមប្រែប្រួលជាថ្មី។

 ទោះជាលោកខេម មិនទាន់អាចធ្វើព្យុះភ្លៀងនៅGalaxy  ក្ដីតែចំណងស្នេហាលោក​ជា​មួយ​ស្រីស្អាត​អាណិកជន​ខ្មែរ​មកពីបារាំងអ្នកនាងស្រីកា កាន់តែមានភាពស្អិតល្មូតជាង​មុន​ព្រោះ​​ថាលោកខេម ទៅណាមកណាហ៊ានយក​ភរិយាទៅជាមួយដូចគូស្នេហ៍​តារាដ៍ទៃ​ទៀត​ដែរ។​លោក​សុណារិន ក៍ធ្លាប់ប្រាប់អ្នកយកព័តមានយើង​តាមទូរ​ស័ព្ទថាលោក​អាចនឹងគិតគូ​រឿងរៀបការជា​​មួយគូ​ស្នេហ៍នាពេលខាងមុខព្រោះចិត្តលោកក៍ចង់បានកូន​ចៅដូច​គេដែរ។​ការថ្លែងបែបនេះ​របស់​លោកខេម ក្រោយពីមានការសង្ស័យថាម្ចាស់បទ”ដួលកង់”រូបនេះ​មាន​កូន២នាក់​ទៅ​ហើយ ។តែខេម បានប្រកែកនិងអះអាងថាក្មេងទាំងពីរ​នាក់នោះ១​ជាកូនមេ​លោក និង១ទៀត​ជាក្មួយ​ស្រី​លោក​។

អ្នកជំនាញសិល្បៈធ្លាប់លើកឡើងថាបើខេម នៅតែមិនទាន់លេចធ្លោខ្លាំងដូចមុន ក៍​តំណែង​របស់លោក​នៅ​Galaxy គ្មានអ្នកណាផ្ដួលបានឡើយ ព្រោះខេម ច្រៀងស្អកតែពិរោះ ហេតុនេះ​ហើយ​គេនៅតែ​ត្រូវការ​លោក​សុណារិន ៕

RELATED ARTICLES