ភ្នំពេញ៖ស្រីស្អាតហ៊ិន ច័ន្ទនីរ័ត្ន ត្រូវបានគេចាត់ទុកថានាងមានសម្រស់លេចធ្លោម្នាក់ក្នុងចំណោមតារាស្រីស្អាតនាពេលបច្ចុប្បន្ន បើទោះជាឆ្នាំនេះតារាធ្មេញចំពើសឈានចូលវ័យ២៩ឆ្នាំទៅហើយក្ដី។អ្វីដែលគូរឲ្យកត់សម្គាល់ច័ន្ទនីរ័ត្ន ដែលជាមុខសញ្ញានៃការប្រម៉ាញ់ស្នេហ៍ពីសំណាក់ប្រុសៗទាំងឡាយនោះពេលនេះនាងបែជានៅតែមិនទាន់រកបានគូស្នេហ៍ដោយបើកចំហនិងច្បាស់លាស់ហើយឈានទៅដឹកដៃគ្នាចូលរោងការឡើយ បើទោះជានាងធ្លាប់បង្ហើបថាចង់រៀបការនៅអាយុ៣០ឆ្នាំឬនៅឆ្នាំ២០២៣ ខាងមុខនេះក្ដី ប៉ុន្ដែអនាគតស្វាមីរបស់អតីតFeshie លេខ១កាលពីឆ្នាំ២០០៧ រូបនេះនៅតែអាថ័កំបាំងដដែល។ការបែកបាក់លោកចេនី កាលពីដើមខែមករាឆ្នាំ២០២២ នោះមិនធ្វើឲ្យច័ន្ទនីរ័ត្ន តុកស៊ិករហូតធ្លាក់ចូលទៅក្នុងវិបត្ដិផ្លូវចិត្តធ្ងន់ធ្ងរឡើយ ព្រោះសម្អាងថានាងមានជម្រើសស្នេហ៍ច្រើនព្រោះប្រុសៗមិនតិចនាក់នោះទេ ដែលរងចាំចម្លយពីនាង។ប៉ុន្ដែអ្វីដែលជាចម្ងល់ថាហេតុអ្វីបានជាច័ន្ទនីរ័ត្ន ធ្វើដូចនាងកំពុងតែមានស្នេហាជាមួយលោកសេង មង្គល ធ្វើអ្វីបើទោះជាមនុស្សនៅក្នុងសិល្បៈដែលស្និតពួកគេសុទ្ធតែអះអាងថាមិនអាចទៅរួចនោះ។អ្នកខ្លះសង្ស័យថាច័ន្ទនីត័្ន ចង់បញ្ឈឿរចិត្តសង្សារចាស់ដើម្បីឲ្យបានដឹងថានាងក៍រកបានសង្សារសង្ហារមិនចាញ់អ្នកដែលទៅចោលនាងនោះដែរ…។

អ្នកយកព័តមានយើងព្យាយាមទាក់ទងទៅហ៊ិន ច័ន្ទនីរ័ត្ន កាលពីរសៀលថ្ងៃទី១៣ខែឧសភា តែលេខនាងតេមិនចូលឡើយ ទើបមិនទាន់អាចសុំការបំភ្លឺបានទេ។ប៉ុន្ដែតាមព័តមានពីតារាជិតដិតបំផុតរបស់ច័ន្ទនីរ័ត្ន ពួកគេនៅតែអះអាងថានៅឆ្នាំក្រោយនេះពិធីការិនីតូចច្រឡឹងរូបនេះមិនទាន់ត្រៀមខ្លួនរួចរាល់នោះទេក្នុងការធ្វើជាកូនក្រមុំ ព្រោះថាអនាគតប្ដីនាងមិនដឹងជាបុរសរូបណា ដោយសារតែនីរ័ត្ន ព្យាយាមលាក់រឿងស្នេហាថ្មីផ្លូវការមិនឲ្យអ្នកណាដឹងរឿងនាងទាំងអស់។

សូមបញ្ជាក់ថាក្រៅពីហ៊ិន ច័ន្ទនីរ័ត្ន នៅឆ្នាំ២០២៣ នេះតារាដែលត្រៀមចូលរោងការនៅអាយុ៣០ឆ្នាំដូចគ្នានោះមានដូចជានាងអ៊ីវ៉ា និងគង់ វង្សយ៉ាទី ជាដើមតែរហូតមកដល់ពាក់កណ្ដាលឆ្នាំទៅហើយតារាទាំង៣ខាងលើនៅតែមិនទាន់ព្រមបង្ហាញមុខគូស្នេហ៍ឲ្យគេបានស្គាល់ដូចគ្នា។ចំពោះច័ន្ទនីរ័ត្ន វិញនាងនៅតែធ្វើឲ្យមហាជនជាច្រើនមានចម្ងល់ថាតើហេតុអីបានជារូបនាងមានបុរសជាច្រើនតាមប្រម៉ាញ់ស្នេហ៍នោះជួបរឿងប្រេះឆាស្នេហ៍ជាបន្ដបន្ទាប់បែបនេះទៅវិញ?ការលើកឡើងបែបនេះព្រោះតែនីរ័ត្ន ធ្លាប់ប៉ៈនិងប្រេះឆាស្នេហ៍ជាមួយឯកឧត្តមក្មេងលោកសិទ្ធ,ព្រីង ច័ន្ទបុត្រ ហៅនាយចេក,និងបុរសកូនអ្នកមានទ្រព្យស្ដុកម្នាក់ដែលបានរៀបការចោលនាងកាលពីឆ្នាំ២០១៧ ខណៈចុងក្រោយលោកចេនី ដែលគេសង្ស័យថាជាសង្សារនាងនោះបានងាកទៅភ្ជាប់ពាក្យជាមួយនាងវ៉ាន់ លក្ខិណា តាំងពីថ្ងៃទី៧ខែមករាឆ្នាំ២០២២ ម្លេះ។សំណួរដែលមហាជនលើកឡើងថាតើពេលណាទៅទើបហ៊ិន ច័ន្ទនីរ័ត្ន ឈប់អភ័ព្វស្នេហ៍?

ថ្វីត្បិតតែមិនទាន់មានចម្លើយតបពីហ៊ិន ច័ន្ទនីរ័ត្ន មែនតែអ្នកសិល្បកររួមអាជីពមួយចំនួនបានសរសើរពិធីការិនីរូបស្រស់នេះព្រមទាំងលើកឡើងថាសម្រស់ដូចស្រីស្អាតរូបនេះឲ្យតែនាងឆ្លើយOK នោះចង់បានអ្វីក៍មានអ្នកចាំជួយបំពេញក្ដីស្រម៉ៃឲ្យនាងគ្រប់បែបយ៉ាងទាំងអស់។ប៉ុន្ដែនីរ័ត្ន មិនចង់លេងតាមផ្លូវកាត់នោះទេទើបកន្លងមកធ្វើឲ្យក្រុមម៉ែយ៉ែមទាំងឡាយដែលព្យាយាមអូសទាញនាងឲ្យទៅញាំអាហារជាមួយអ្នកធំៗខ្លះដើម្បីបានលុយដោយស្រួលនោះ នៅតែមិនអាចអូសទាញទឹកចិត្តនាងឲ្យប្ដូរចិត្តបានឡើយ។ប្រភពបានឲ្យដឹងថាមន្រ្ដីធំម្នាក់ដែលធ្លាប់មានប្រពន្ធជាតារាហង្សមាសមួយដួងនោះក៍ចង់បានច័ន្ទនីរ័ត្ន ធ្វើជាជំទាវលាក់មុខរបស់លោកដែរ តែបានបរាជ័យព្រោះនីរ័ត្ន មិនលោតឆ័ត្រ។ ទោះជាយ៉ាងណាទស្សនិកជនរងចាំមើលថាតើច័ន្ទនីរ័ត្ន នឹងបញ្ចប់ភាពនៅលីវត្រឹមអាយុ៣០ឆ្នាំមែន ឬមួយក៍នាងនៅតែមិនទាន់រកឃើញកូនកំលោះពិត?

