Wednesday, March 19, 2025
Homeតារាខ្មែរហ៊ិន ច័ន្ទនីរ័ត្ន ៖អាចគេចផុតពីអភ័ព្វស្នេហ៍បានទេ?

ហ៊ិន ច័ន្ទនីរ័ត្ន ៖អាចគេចផុតពីអភ័ព្វស្នេហ៍បានទេ?

ភ្នំពេញ៖ស្រីស្អាតហ៊ិន ច័ន្ទនីរ័ត្ន ត្រូវបានគេចាត់ទុកថានាងមានសម្រស់លេចធ្លោម្នាក់​ក្នុងចំ​ណោ​ម​​តារាស្រីស្អាត​នាពេលបច្ចុប្បន្ន បើទោះជាឆ្នាំនេះតារាធ្មេញចំពើសឈានចូលវ័យ​២៩​ឆ្នាំទៅ​ហើយក្ដី។អ្វីដែលគូរឲ្យកត់សម្គាល់​ច័ន្ទនីរ័ត្ន ដែលជាមុខសញ្ញានៃការប្រម៉ាញ់​ស្នេហ៍ពី​សំណាក់​ប្រុសៗទាំងឡាយនោះពេលនេះនាង​បែជានៅតែ​មិន​ទាន់​រកបានគូស្នេហ៍ដោយបើក​ចំហ​និងច្បាស់លាស់ហើយឈានទៅដឹកដៃគ្នាចូលរោងការឡើយ បើទោះជា​នាង​ធ្លាប់បង្ហើប​ថាចង់​រៀបការនៅអាយុ៣០ឆ្នាំឬនៅឆ្នាំ២០២៣ ខាងមុខនេះក្ដី ប៉ុន្ដែអនាគតស្វាមី​របស់​អតីត​Feshie លេខ​១​កាលពីឆ្នាំ២០០៧ រូបនេះនៅតែអាថ័កំបាំងដដែល។ការបែកបាក់លោកចេនី កាលពី​ដើម​ខែមករាឆ្នាំ២០២២ នោះមិនធ្វើឲ្យច័ន្ទនីរ័ត្ន តុកស៊ិករហូតធ្លាក់​ចូលទៅក្នុង​វិបត្ដិផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ​ឡើយ ព្រោះសម្អាងថានាងមាន​ជម្រើស​ស្នេហ៍ច្រើនព្រោះប្រុសៗ​មិនតិចនាក់​នោះ​ទេ ដែល​រង​ចាំចម្លយពីនាង។ប៉ុន្ដែអ្វីដែលជាចម្ងល់ថាហេតុអ្វីបាន​ជា​ច័ន្ទ​នីរ័ត្ន ធ្វើដូចនាងកំពុង​តែ​​មាន​​ស្នេ​ហា​ជាមួយលោកសេង មង្គល ធ្វើអ្វីបើទោះជាមនុស្សនៅក្នុងសិល្បៈដែល​ស្និតពួក​គេសុទ្ធ​តែ​អះអាងថាមិនអាចទៅរួចនោះ។អ្នកខ្លះសង្ស័យថាច័ន្ទនីត័្ន ចង់បញ្ឈឿរចិត្តសង្សារ​ចាស់​ដើម្បី​ឲ្យបានដឹងថានាងក៍រកបានសង្សារសង្ហារមិនចាញ់​អ្នកដែលទៅចោល​នាងនោះ​ដែរ…។

  អ្នកយកព័តមានយើងព្យាយាមទាក់ទងទៅហ៊ិន ច័ន្ទនីរ័ត្ន កាលពីរសៀលថ្ងៃទី១៣ខែ​ឧសភា តែ​លេខនាងតេមិន​ចូល​ឡើយ ទើបមិនទាន់អាចសុំការបំភ្លឺបានទេ។ប៉ុន្ដែ​តាមព័ត​មាន​ពី​តារា​ជិត​ដិតបំផុតរបស់ច័ន្ទនីរ័ត្ន ពួកគេនៅតែ​អះ​អាងថានៅឆ្នាំក្រោយនេះពិធីការិនីតូច​ច្រ​ឡឹង​រូបនេះមិនទាន់ត្រៀមខ្លួនរួចរាល់នោះទេក្នុងការធ្វើជាកូនក្រមុំ ព្រោះ​ថាអនាគតប្ដីនាង​មិន​ដឹង​ជាបុរសរូបណា ដោយសារតែនីរ័ត្ន ព្យាយាមលាក់រឿងស្នេហាថ្មីផ្លូវការមិនឲ្យ​អ្នក​ណា​ដឹង​រឿង​នាងទាំងអស់។

 សូមបញ្ជាក់ថាក្រៅពីហ៊ិន ច័ន្ទនីរ័ត្ន នៅឆ្នាំ២០២៣ នេះតារាដែលត្រៀមចូល​រោងការ​នៅ​អាយុ៣០ឆ្នាំដូចគ្នា​នោះ​មានដូចជានាងអ៊ីវ៉ា និងគង់ វង្សយ៉ាទី ជាដើមតែរហូតមកដល់​ពាក់​កណ្ដាលឆ្នាំទៅហើយតារាទាំង៣​ខាងលើនៅ​តែ​មិនទាន់ព្រមបង្ហាញមុខគូស្នេហ៍ឲ្យគេបានស្គាល់ដូចគ្នា។ចំពោះច័ន្ទនីរ័ត្ន វិញនាងនៅតែធ្វើឲ្យមហាជនជា​ច្រើន​មាន​ចម្ងល់ថាតើ​ហេតុអីបាន​ជារូបនាងមានបុរសជាច្រើនតាមប្រម៉ាញ់​ស្នេហ៍នោះជួបរឿងប្រេះ​ឆាស្នេហ៍ជាបន្ដ​បន្ទា​​ប់​បែបនេះទៅវិញ?ការលើកឡើងបែបនេះព្រោះតែនីរ័ត្ន ធ្លាប់ប៉ៈនិងប្រេះឆាស្នេហ៍ជាមួយ​ឯកឧត្តម​ក្មេង​លោ​ក​​សិទ្ធ,ព្រីង ច័ន្ទបុត្រ ហៅនាយចេក,និងបុរសកូនអ្នកមានទ្រព្យស្ដុកម្នាក់​ដែលបាន​រៀបការចោលនាង​កាលពី​ឆ្នាំ​២០១៧ ខណៈចុងក្រោយលោកចេនី ដែលគេសង្ស័យ​ថា​ជា​សង្សារនាងនោះបានងាកទៅ​ភ្ជាប់ពាក្យជាមួយ​នាង​វ៉ាន់ លក្ខិណា តាំងពីថ្ងៃទី៧ខែមករាឆ្នាំ​២០២២ ម្លេះ។សំណួរដែលមហាជនលើកឡើងថាតើពេលណាទៅទើបហ៊ិន ច័ន្ទនីរ័ត្ន ឈប់​អភ័ព្វ​​ស្នេហ៍?

  ថ្វីត្បិតតែមិនទាន់មានចម្លើយតបពីហ៊ិន ច័ន្ទនីរ័ត្ន មែនតែអ្នកសិល្បកររួមអាជីពមួយ​ចំនួន​បានសរសើរពិធី​ការិនី​រូប​ស្រស់នេះព្រមទាំងលើកឡើងថា​សម្រស់ដូចស្រីស្អាតរូបនេះឲ្យ​តែ​នាង​ឆ្លើយ​OK នោះចង់បានអ្វី​ក៍មាន​អ្នកចាំ​ជួយបំពេញក្ដីស្រម៉ៃឲ្យនាងគ្រប់បែបយ៉ាងទាំង​អស់។​ប៉ុន្ដែនីរ័ត្ន មិនចង់លេងតាមផ្លូវកាត់នោះទេទើបកន្លងមកធ្វើ​ឲ្យក្រុមម៉ែយ៉ែមទាំងឡាយ​ដែលព្យាយាមអូសទាញនាងឲ្យទៅ​ញាំអាហារជាមួយអ្នកធំៗខ្លះដើម្បីបាន​លុយ​ដោ​យ​ស្រួលនោះ នៅតែមិនអាចអូសទាញទឹកចិត្តនាងឲ្យប្ដូរចិត្តបាន​ឡើយ។ប្រភពបានឲ្យដឹងថាមន្រ្ដីធំ​ម្នាក់ដែល​ធ្លាប់​មានប្រពន្ធជាតារាហង្សមាសមួយដួងនោះក៍ចង់បានច័ន្ទនីរ័ត្ន ធ្វើជាជំទាវលាក់​មុខ​របស់លោក​ដែរ តែបាន​បរាជ័យព្រោះនីរ័ត្ន មិនលោតឆ័ត្រ។ ទោះជាយ៉ាងណាទស្សនិក​ជនរង​​ចាំ​មើល​ថាតើច័ន្ទនីរ័ត្ន នឹងបញ្ចប់ភាពនៅ​លីវត្រឹមអាយុ៣០ឆ្នាំមែន ឬមួយក៍នាងនៅ​តែមិនទាន់​រក​ឃើញកូនកំលោះពិត?

RELATED ARTICLES