Friday, October 25, 2024
Homeតារាខ្មែរឈាន នីហ្សា ៖ចង់មកខ្មែរខែ៧

ឈាន នីហ្សា ៖ចង់មកខ្មែរខែ៧

បារាំង៖រយៈពេលជិត៩ឆ្នាំមកហើយដែលអតីតតារាឈាន នីហ្សា បានចេញទៅរស់នៅទីក្រុងប៉ារីស ប្រទេស​បារាំង ដោយបោះបង់អាជីពសម្ដែងនិងចម្រៀងដើម្បីក៍សាងជីវិតថ្មីនៅទឹកដីអ៊ឺរ៉ុប។នីហ្សា ដែលមានកូន​២នាក់​(ស្រី១)នោះចុះមកលេងស្រុកជាញឹកញាប់​បើទោះជានាងមិនបានជួបជុំអតីតមិត្តភក្ដិធ្លាប់​រួមអាជីព​ចាស់ជាមួយ​គ្នាក្ដី ប៉ុន្ដែនាងនៅតែតាមដាននិងស្រលាញ់សិល្បៈដូចមុន។យ៉ាងណាការទៅរស់នៅស្រុកគេជិត១ទសវត្សន៍​មក​នេះនីហ្សា ថាវាមិនមែនជាការងាយស្រួលនោះទេ ព្រោះនាងពិបាកបំផុតគឺការញាំអាហារបែបអ៊ឺរ៉ុប ដោយសារ​តែជាទម្លាប់នាងចូលចិត្តញាំម្ហូបខ្មែរ ទើបនាងគិតចិត្តថានៅពេលអនាគតនឹងមករស់នៅស្រុកខ្មែរវិញហើយ។

ប៉ុន្ដែនីហ្សា ថាមិនមែននាងលែងចង់ទៅបារាំងឡើយគឺនៅតែចុះឡើងៗអីចឹង​ដោយសាតែ​កូនប្រុស​ស្រីទាំងពីរ​របស់នាងនៅតែរស់នៅនិងបន្ដការសិក្សារនៅបារាំង ហេតុនេះហើយនាងគ្រាន់តែរៀបគម្រោង​ថានាថ្ងៃ​ខាង​មុខ​ចង់នៅខ្មែរច្រើនជាងបារាំងប៉ុណ្ណោះ។អ្វីដែលគូរឲ្យកត់សម្គាល់មុនមករស់នៅខ្មែរវិញនេះនីហ្សា បានសម្រេច​បំ​ណងធំរបស់ខ្លួនតាមរយៈការបើកលក់Cosmetic ដែលបានរៀបចំហាងមួយនៅទីក្រុងភ្នំពេញ​ហើយពេល​នេះការ​រៀបចំ​ជិតរួចរាល់១០០%ទៅហើយសម្រាប់ផ្ទុកផលិតផលដែលនាងបានប្រើប្រាស់ជាប្រេនផ្ទាល់ខ្លួនម៉ាកGGNG ដែល​ផលិតចេញពីរោងចក្រនៅថៃ។

ឈាន នីហ្សា ថានាងគ្មានគម្រោងវិលចូលសិល្បៈសារជាថ្មីនោះទេ ហេតុនេះ​ហើយត្រូវតែ​បង្កើតមុខរបរ​ផ្ទាល់​ខ្លួននេះឡើង ហើយដើម្បីផ្ដល់ទំនុកចិត្ត​ដល់អតិថិជនទាំង​ឡាយរបស់​នាងគឺ​នាងបានរត់ការសុំសិទ្ធិ(license )ពី​ក្រសួងពាក់ព័ន្ធទាំងអស់ ហើយពេលនេះផលិតផលទាំងនោះក៍មានលក់​ជូនភ្ញៀវទាំងឡាយផងដែរ បើទោះជា​នាងកំពុងរស់នៅបារាំងក្ដី តែនាងមានក្រុមការងារធ្វើកិច្ចការទាំង​នោះជំ​នួស​នាង។ក្រៅពីឈាន នីហ្សា អតីត​តា​រាដែលចេញទៅរស់នៅតាមស្វាមីនៅបារាំងមានដូចជាអ្នកនាងជិន សេរីយ៉ា និងផូ មុនីពៅ ជាដើម។នីហ្សា បន្ថែ​ម​​ថានាងគ្រោងនឹងមកខ្មែរជាថ្មីនៅអំឡុងខែ៧(កក្កដា)ឆ្នាំ២០២២ ខាងមុខនេះដើ​ម្បីរៀបចំនិងសម្ពោងហាង​គ្រឿង​សម្អា​ង​រប​ស់​នាងផងដែរ។អតីតតារាដែលនៅតែរក្សារ បានរូប​សម្រស់​មិនប្រែ​ប្រួលទោះជាពេលនេះ​មានកូន​២​នាក់​ទៅ​​​ហើយ​នោះនៅតែមិនប្រាប់ពីទំហ៊ុំទឹកប្រាក់ដែលនាង​បានចំ​ណាយ​សម្រាប់ការបើកអាជីវកម្មមួយនេះ​ឡើង​ថាចាយ​អស់ប៉ុន្មានទេ តែតាមព័តមានថាការផលិតកម្មង់​ពីរោងចក្រ​នៅ​ថៃនិងប្រើឈ្មោះ​ប្រេនផ្ទាល់ខ្លួនបែប​នេះ​ប្រាក​ដ​ជា​ចំណាយទុនអស់ច្រើនជាមិនខាន៕

RELATED ARTICLES