ភ្នំពេញ៖តារាចម្រៀងឆាយ ចាន់ឆោម ហៅឆាយ វីរៈយុទ្ធ បានប្រារពខួបអាពាហ៍ ពិពាហ៍គម្រប់៥ឆ្នាំកាលពីថ្ងៃទី២១ខែឧសភាឆ្នាំ២០២២ ហើយលោកបានលោកចេញសារនិងចាត់ទុកភរិយាថាជាដៃគូយល់ចិត្ត ព្រមទាំងបានអរគុណដល់ប្រពន្ធលោកដែលតែងតែនៅក្បែរ និងបង្កើតគ្រួសារមួយដែលលោកថាពោពេញទៅដោយក្ដីស្រលាញ់។ដោយឡែកFan របស់លោកវីរៈយុទ្ធ ក៍បានផ្ញើរសារជូនពរលោកជាបន្ដបន្ទាប់ផងដែរ និងសូមឲ្យគ្រួសារតារាសាន់ដេរូបនេះកាន់តែមានសុភមង្គលថែមទៀត។

អ្នកយកព័តមានយើងបានទូរស័ព្ទទៅលោកឆាយ វីរៈយុទ្ធ កាលពីថ្ងៃទី២១ឧសភា តែលោកប្រាប់ថាកំពុងបើករថយន្ដធ្វើតំណើរទៅខេត្តពោធិសាត់ មិនអាចនិយាយបានទេ ទើបមិនដឹងថាខួបស្នេហ៍ឆ្នាំនេះលោកចាន់ឆោម មានកាដូអ្វីខ្លះជួនប្រពន្ធឡើយ។ទោះជាយ៉ាងណាគេសង្កតឃើញថាតាំងពីឆាយ វីរៈយុទ្ធ ចាប់ដៃជាមួយអ្នកនាងសែ ចាន់ឌី រយៈពេល៥ឆ្នាំនេះជីវិតលោកហាក់មានការផ្លាស់ប្ដូរស្ទើតែ៣៦០ដឺក្រេទៅហើយ។ការប្រែប្រួលរបស់លោកវីរៈយុទ្ធនោះនៅត្រង់ថាពីមុនលោកផ្ដោតតែលើអាជីពចម្រៀងតែមួយមុខប៉ុណ្ណោះ តែពេលនេះលោកងាកទៅធ្វើជំនួញជាបន្ដបន្ទាប់ពិសេសផ្នែកអចលនទ្រព្យ និងបើកហាងលក់អង្ករ ព្រមទាំងមានភាគហ៊ុននៅមន្ទីពេទ្យកុមារមួយទៀតផង។លោកវីរៈយុទ្ធ ដែលភរិយាលោកជាកូនអ្នកជំនួញល្បីឈ្មោះនៅក្រុងកំពង់ចាមលោកហាក់ សែ នោះនាងជាអ្នកនៅពីក្រោយខ្នងនិងគាំប្ដីក្នុងការរកស៊ីធំទើបពេលនេះអតីតតារាBlue Diamond ,M និងBig Man រូបនេះបានក្លាយទៅជាតារាដែលស្ថិតក្នុងចំណោមជាអ្នកមានទ្រព្យច្រើននាពេលបច្ចុប្បន្នមានដូចជាលោកព្រាប សុវត្ថិ,ខេមរៈ សិរីមន្ដ,ចា រិទ្ធី ,គង់ សុជាតិ,យុគ ចិន្ដា ,ខាត់ សុឃីម និងកែវ ស្រីនាង ជាដើម។

តែការមានទ្រព្យយ៉ាងរហ័សរបស់លោកចាន់ឆោម នេះមិនមែនបានមកពីការជ្រោមជ្រែងពីភរិយាលោកទាំងស្រុងឡើយ ពោលគឺវីរៈយុទ្ធ ក៍ជាអ្នកចម្រៀងម្នាក់ដែលត្រូវប៉ាន់អាចការងារសិល្បៈដែលអាចរកបានប្រាក់ចំណូលបានក្នុង១ឆ្នាំៗរាប់ម៉ឺនដុល្លារឯណ្ណោះទើបលោករស់នៅយ៉ាងសុខសាន្ដមានផ្ទះវីឡារ និងជិះរថយន្ដទំនើបៗដូចជាChevrolet និងLand Cruiser V8 ជាដើម។អ្វីដែលធ្វើឲ្យអាជីពសិល្បៈរបស់លោកវីរៈយុទ្ធ កាន់តែរឹងមាំថែមទៀតនោះគឺភរិយារបស់លោកជាអ្នកនិពន្ធបទចម្រៀងឲ្យវីរៈយុទ្ធ ច្រៀងផ្ទាល់តែម្ដង ទើបលោកឆោម នៅតែស្ថិតក្នុងចំណោមតារាប្រុសជូរមុខគេនាពេលបច្ចុប្បន្នព្រោះរាល់កម្មវិធីប្រលងចម្រៀងទាំងឡាយគេតែងតែងឭបទរបស់លោកចាន់ឆោម ត្រូវបានគេយកទៅប្រកួតស្ទើតែច្រើនជាងតារាផ្សេងៗទៀត។ឆាយ វីរៈយុទ្ធ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាលោកមានការប្រឹងប្រែងខ្លាំងណាស់ទើបឈានមកដល់ចំណុចនេះ។លោកសង្កត់ថាមានតែការព្យាយាមឲ្យអស់ពីសម្ថភាពទេដែលយើងនឹងឈានទៅដល់គោលដៅដែលចង់បាន។

គូរបញ្ជាក់ថាឆាយ វីរៈយុទ្ធ បានរៀបការបានរៀបការជាមួយអ្នកនាងសែ ចាន់ឌី កាលពីថ្ងៃទី២១ខែឧសភាឆ្នាំ២០១៧ ហើយអ្នកនាងចាន់ឌី បានសម្រាលកូនដំបូងថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៩ ដោយដាក់ឈ្មោះថាវីរៈយុទ្ធ អភិជាតាទេវី ហៅAtara ។លោកវីរៈយុទ្ធ ធ្លាប់ប្រាប់ថាលោកនឹងរៀបគម្រោងយកកូនឲ្យបានគ្រប់៣នាក់ដើម្បីឲ្យគ្រួសារកាន់តែមានភាពរីករាយថែមទៀត ហេតុនេះហើយលោកឆោម ត្រូវតាមយកកូន២នាក់ថែមទៀតហើយប្រសិនបើផែនការណ៍នោះបានដូចបំណងមែននោះលោកនឹងមានកូនស្មើគ្នាជាមួយលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ជាមិនខាន៕

