Thursday, October 24, 2024
Homeតារាខ្មែរឆាយ វីរៈយុទ្ធ ៖ជីវិតផ្លាស់ប្ដូរ៣៦០ដឺក្រេ ក្រោយ​ការ​ប្រពន្ធ៥ឆ្នាំ

ឆាយ វីរៈយុទ្ធ ៖ជីវិតផ្លាស់ប្ដូរ៣៦០ដឺក្រេ ក្រោយ​ការ​ប្រពន្ធ៥ឆ្នាំ

ភ្នំពេញ៖តារាចម្រៀងឆាយ ចាន់ឆោម ហៅឆាយ វីរៈយុទ្ធ បានប្រារពខួបអាពាហ៍ ពិពាហ៍​គម្រប់​៥ឆ្នាំកាលពីថ្ងៃ​ទី​២១ខែឧសភាឆ្នាំ២០២២ ហើយលោកបានលោកចេញសារនិង​ចាត់ទុក​ភរិយា​ថា​ជាដៃគូយល់ចិត្ត ព្រមទាំង​បាន​អរគុណដល់ប្រពន្ធលោកដែលតែងតែនៅក្បែរ និងបង្កើត​គ្រួ​សារមួយដែលលោកថាពោពេញទៅដោយក្ដី​ស្រ​លាញ់​។ដោយឡែកFan របស់​លោក​វីរៈយុទ្ធ ក៍បានផ្ញើរសារជូនពរលោកជាបន្ដបន្ទាប់ផងដែរ និងសូមឲ្យគ្រួសារ​តារាសាន់ដេរូបនេះ​កាន់តែ​មានសុភមង្គលថែមទៀត។

អ្នកយកព័តមានយើងបានទូរស័ព្ទទៅលោកឆាយ វីរៈយុទ្ធ កាលពីថ្ងៃទី២១ឧសភា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែ​លោក​ប្រាប់ថាកំពុងបើក​រថយន្ដធ្វើតំណើរទៅខេត្តពោធិសាត់ មិនអាចនិយាយបានទេ ទើប​មិន​ដឹងថាខួបស្នេហ៍ឆ្នាំនេះលោកចាន់ឆោម មានកាដូអ្វីខ្លះជួនប្រពន្ធឡើយ។ទោះជាយ៉ាង​ណា​គេសង្កតឃើញថាតាំងពីឆាយ វីរៈយុទ្ធ ចាប់ដៃជាមួយអ្នក​នាង​សែ ចាន់ឌី រយៈពេល៥ឆ្នាំនេះ​ជី​វិត​​លោកហាក់មានការផ្លាស់ប្ដូរស្ទើតែ៣៦០ដឺក្រេទៅហើយ។ការប្រែប្រួល​របស់​លោ​កវីរៈយុទ្ធ​នោះនៅត្រង់ថាពីមុនលោកផ្ដោតតែលើអាជីពចម្រៀងតែមួយមុខប៉ុណ្ណោះ តែពេលនេះលោក​ងាក​ទៅធ្វើ​ជំនួញជាបន្ដបន្ទាប់ពិសេសផ្នែកអចលនទ្រព្យ និងបើកហាងលក់អង្ករ ព្រមទាំង​មាន​​​ភាគហ៊ុននៅមន្ទីពេទ្យ​កុមារមួយទៀតផង។លោកវីរៈយុទ្ធ ដែលភរិយាលោកជាកូនអ្នក​ជំនួញ​ល្បី​ឈ្មោះនៅ​ក្រុងកំពង់ចាមលោកហាក់ សែ នោះនាងជាអ្នកនៅពីក្រោយខ្នងនិងគាំ​ប្ដីក្នុងការរកស៊ីធំទើបពេលនេះអតីតតារាBlue Diamond ,M និងBig Man រូបនេះបាន​ក្លាយ​ទៅជាតារាដែលស្ថិតក្នុងចំណោមជាអ្នកមានទ្រព្យច្រើន​នាពេលបច្ចុប្បន្នមានដូច​ជាលោក​ព្រាប សុវត្ថិ,ខេមរៈ សិរីមន្ដ,ចា រិទ្ធី ,គង់ សុជាតិ,យុគ ចិន្ដា ,ខាត់ សុឃីម និងកែវ ស្រីនាង ជាដើម​។

តែការមានទ្រព្យយ៉ាងរហ័សរបស់លោកចាន់ឆោម នេះមិនមែនបានមកពីការជ្រោមជ្រែងពី​ភរិយាលោក​ទាំង​ស្រុង​ឡើយ ពោលគឺវីរៈយុទ្ធ ក៍ជាអ្នកចម្រៀងម្នាក់ដែលត្រូវប៉ាន់អាចការងារ​សិល្បៈ​ដែល​អាច​រកបាន​ប្រាក់ចំ​ណូលបានក្នុង១ឆ្នាំៗ​រាប់ម៉ឺនដុល្លារឯណ្ណោះទើបលោករស់នៅ​យ៉ាងសុខសាន្ដមានផ្ទះវីឡារ និងជិះរថយន្ដទំនើប​ៗដូចជាChevrolet  និងLand Cruiser V8 ជាដើម។អ្វី​ដែ​ល​ធ្វើឲ្យអាជីពសិល្បៈរបស់លោកវីរៈយុទ្ធ កាន់តែរឹងមាំ​ថែមទៀត​នោះគឺភរិយា​របស់​លោក​ជា​អ្នកនិពន្ធបទចម្រៀងឲ្យវីរៈយុទ្ធ ច្រៀងផ្ទាល់តែម្ដង ទើបលោកឆោម នៅតែ​ស្ថិត​ក្នុង​ចំ​ណោ​ម​តារាប្រុសជូរមុខគេនាពេលបច្ចុប្បន្នព្រោះរាល់​កម្មវិធីប្រលងចម្រៀង​ទាំងឡាយ​គេ​តែងតែងឭ​បទ​របស់លោកចាន់ឆោម ត្រូវបានគេយកទៅប្រកួតស្ទើ​តែច្រើនជាង​តារាផ្សេងៗ​ទៀត។ឆាយ វីរៈយុទ្ធ ធ្លាប់ប្រាប់​អ្នក​យកព័តមានយើងថាលោកមានការ​ប្រឹងប្រែងខ្លាំង​ណាស់​ទើបឈាន​មកដល់ចំណុចនេះ។​លោកសង្កត់ថា​មាន​​តែការព្យាយាមឲ្យអស់​ពីសម្ថភាពទេ​ដែ​ល​យើងនឹងឈានទៅដល់គោលដៅដែលចង់បាន។

 គូរបញ្ជាក់ថាឆាយ វីរៈយុទ្ធ បានរៀបការបានរៀបការជាមួយអ្នកនាងសែ ចាន់ឌី កាល​ពីថ្ងៃទី២១ខែឧសភាឆ្នាំ២០​១៧ ហើយអ្នកនាងចាន់ឌី បានសម្រាលកូនដំបូងថ្ងៃទី១៥ខែ​កញ្ញា​ឆ្នាំ២០១៩ ដោយដាក់ឈ្មោះថាវីរៈយុទ្ធ អភិ​ជាតា​ទេវី  ហៅAtara ។លោកវីរៈយុទ្ធ ធ្លាប់ប្រាប់ថា​លោកនឹងរៀបគម្រោងយកកូនឲ្យបាន​គ្រប់៣នាក់ដើម្បីឲ្យគ្រួសារ​កាន់តែ​មានភាពរីករាយថែមទៀត ហេតុនេះហើយលោកឆោម ត្រូវតាមយកកូន២នាក់ថែមទៀតហើយប្រសិន​បើ​ផែន​ការ​ណ៍​នោះបានដូចបំណងមែននោះលោកនឹងមានកូនស្មើគ្នាជាមួយលោកព្រាប សុវត្ថិ និង​ខេម​រៈ សិរីមន្ដ ជាមិនខាន៕

RELATED ARTICLES