Friday, October 25, 2024
Homeតារាខ្មែរសុខ សោម៉ាវត្តី ៖ទុកចិត្តថៅកែ ប្រឆាំងមិត្តភក្ដិ

សុខ សោម៉ាវត្តី ៖ទុកចិត្តថៅកែ ប្រឆាំងមិត្តភក្ដិ

ភ្នំពេញ៖អ្នកមេម៉ាយកូន១សុខ សោម៉ាវត្តី ក្រោយអស់និស្ស័យស្នេហ៍ប្រុសក្មេងលី វ៉ាហេទ ជាង​កន្លះឆ្នាំ​មកនេះ​នាង​មានជម្រើសស្នេហ៍ច្រើនព្រោះតែមានមន្រ្ដីធំខ្លះ និងអ្នកជំនួញទ្រព្យស្ដុក​មួយ​ចំនួន​​ទៀត រងចាំចូល​ខ្លួនមក​ស្អំរបួសបេះដូងវត្តី តំណាលគ្នាតែម្ដង ខណៈដែលតារារួម​អាជីព​តិចតូចបែជាឲ្យយោបល់វត្តី គូតែមានការផ្សះ​ផ្សារស្នេហាជាមួយកីឡាករ​បាល់ទាត់​លោ​កវ៉ា​ហេទ ប្រសើរជាងការកអ្នកថ្មីព្រោះថាអ្នកទាំងពីរបានចំណាយ​ពេលដល់​ទៅជាង៥ឆ្នាំ​មក​ហើ​យ​ក្នុងការចាប់ដៃគ្នាធ្វើសង្សារ។ប៉ុន្តែតាមព័ត​មានមានថាយោបល់ទាំងប៉ុន្មាន​ដែលអ្នក​ស្និត​សោ​ម៉ាវត្តី ណែរនាំទៅនាងនោះត្រូវបាននាងប្រឆាំង​ទាំងអស់ក្នុងនោះក៍មានរួមទាំងអ្នកចង់​ឲ្យ​នាងព្រមទទួលសំណើររបស់មន្រ្ដីធំណាម្នាក់ដើម្បីបានធ្វើជាជំទាវនោះក៍វត្តី មិនអើពើរ​ដែរ។

អ្វីដែលវត្តី ធ្វើឲ្យ​ពួកម៉ាករបស់នាងមានការភ្ញាក់ផ្អើល​នោះគឺពេលនេះនាងបង្ហាញរូបភាព​ស្និត​ស្នេហ៍ជាមួយ​ថៅ​កែ​ហាង​ថត​រូបPre-Wedding ម្នាក់ដោយអ្នកទាំងពីបានអោបរឹត​គ្នាក្នុង​ក្លឹប​និងនៅវាលខ្សាច់​យ៉ាងមានក្ដី​សុខ​ទៀ​តផង។ប្រភពបានឲ្យដឹងថាបុរសដែលចង់ចូលខ្លួនមកធ្វើជាតួឯកក្នុងបេះដូងសុខ សោម៉ាវត្តី  រូបនោះ​បានដឹងពី​រឿង​ស្នេហារបស់វត្តី និងវ៉ាហេទ ច្បាស់​ណាស់ តែលោក​មិនក្វល់នោះទេព្រោះថា​លោកចាប់ផ្ដើម​ចូល​ជិត​កាយ៉ា​វត្តី នៅពេលដែល​ពួកគេ​បែក​​បាក់គ្នា​មិនមែនអំឡុងពេលផ្អែមល្ហែមឡើយ។ដោយឡែកវត្តី វិញហាក់​មានទំនុក​ចិត្ត​ខ្ពស់​ចំពោះចំពោះថៅកែកូនកាត់ចិនរូបនោះខ្លាំងណាស់ ហើយថ្មីៗនេះនាងក៍បានឡើង​កាលីព​ជិះរថយន្ដទំ​នើបម៉ាកJeep Rubicon ផងដែរ។

 សុខ សោម៉ាវត្តី មិនដែលលើកទូរស័ព្ទឡើយនៅរយៈពេលចុង​ក្រោយនេះទើបមិនទាន់​អាច​សុំការ​បំភ្លឺពីនាង​រឿង​ចែកផ្លូវជាមួយលី វ៉ាហេទ កណ្ដាលផ្លូវ និងភាពស្និតស្នាល​របស់​នាង​ជាមួយថៅកែបានទេ។យ៉ាងណាក្នុងជំនួប​ផ្ទាល់កន្លងមកពិធីការិនីបាយ័នរូបនេះធ្លាប់វាចាថានាងមិនដែលរំភើបពេលមានមន្រ្ដីធំឬកូនអ្នកធំតាមស្រលាញ់នោះទេ ព្រោះបើនាងចង់បាន​ប្ដី​អ្នកធំឬតំណែងជំទាវតើនាងចាំបាច់លែងប្ដីមុន​ធ្វើអីព្រោះថាបច្ចុប្បន្នអតីត​ស្វាមី​នាង​ក៍មានតួ​នាទី​ខ្ពស់ដែរ។

 សុខ សោម៉ាវត្តី គ្មានសញ្ញាវិលទៅរកការត្រូវរ៉ូវគ្នាជាមួយលី វ៉ាហេទ ឡើយហើយ​ក្រោ​យ​ពីនាង​បានលែង​លះជា​មួយលោកទូច ដាណារ៉ា ហៅពេជ្រ កាលពីឆ្នាំ២០១៤ នោះនាងក៍​ធ្លាប់សារភាព​ថាមានបុរសអាណិក​ជននៅបរ​ទេ​សមួយចំនួនចង់ធានារទាំងរូបនាងនិងកូនស្រីចាស្មីន អាយុជិត១០ឆ្នាំនោះឲ្យទៅរស់នៅស្រុកគេដែរ តែនាងមិន​ចាប់​អារម្មណ៍ហើយ​ស្រាប់​តែ​​ពេលនេះនាងសមេ្រចចិត្តជ្រើស​ស្នេហ៍​ថ្មី”ជួញជិត ប្រសើរជាងជួញឆ្ងាយ”៕

RELATED ARTICLES