ភ្នំពេញ៖អ្នកមេម៉ាយកូន១សុខ សោម៉ាវត្តី ក្រោយអស់និស្ស័យស្នេហ៍ប្រុសក្មេងលី វ៉ាហេទ ជាងកន្លះឆ្នាំមកនេះនាងមានជម្រើសស្នេហ៍ច្រើនព្រោះតែមានមន្រ្ដីធំខ្លះ និងអ្នកជំនួញទ្រព្យស្ដុកមួយចំនួនទៀត រងចាំចូលខ្លួនមកស្អំរបួសបេះដូងវត្តី តំណាលគ្នាតែម្ដង ខណៈដែលតារារួមអាជីពតិចតូចបែជាឲ្យយោបល់វត្តី គូតែមានការផ្សះផ្សារស្នេហាជាមួយកីឡាករបាល់ទាត់លោកវ៉ាហេទ ប្រសើរជាងការកអ្នកថ្មីព្រោះថាអ្នកទាំងពីរបានចំណាយពេលដល់ទៅជាង៥ឆ្នាំមកហើយក្នុងការចាប់ដៃគ្នាធ្វើសង្សារ។ប៉ុន្តែតាមព័តមានមានថាយោបល់ទាំងប៉ុន្មានដែលអ្នកស្និតសោម៉ាវត្តី ណែរនាំទៅនាងនោះត្រូវបាននាងប្រឆាំងទាំងអស់ក្នុងនោះក៍មានរួមទាំងអ្នកចង់ឲ្យនាងព្រមទទួលសំណើររបស់មន្រ្ដីធំណាម្នាក់ដើម្បីបានធ្វើជាជំទាវនោះក៍វត្តី មិនអើពើរដែរ។

អ្វីដែលវត្តី ធ្វើឲ្យពួកម៉ាករបស់នាងមានការភ្ញាក់ផ្អើលនោះគឺពេលនេះនាងបង្ហាញរូបភាពស្និតស្នេហ៍ជាមួយថៅកែហាងថតរូបPre-Wedding ម្នាក់ដោយអ្នកទាំងពីបានអោបរឹតគ្នាក្នុងក្លឹបនិងនៅវាលខ្សាច់យ៉ាងមានក្ដីសុខទៀតផង។ប្រភពបានឲ្យដឹងថាបុរសដែលចង់ចូលខ្លួនមកធ្វើជាតួឯកក្នុងបេះដូងសុខ សោម៉ាវត្តី រូបនោះបានដឹងពីរឿងស្នេហារបស់វត្តី និងវ៉ាហេទ ច្បាស់ណាស់ តែលោកមិនក្វល់នោះទេព្រោះថាលោកចាប់ផ្ដើមចូលជិតកាយ៉ាវត្តី នៅពេលដែលពួកគេបែកបាក់គ្នាមិនមែនអំឡុងពេលផ្អែមល្ហែមឡើយ។ដោយឡែកវត្តី វិញហាក់មានទំនុកចិត្តខ្ពស់ចំពោះចំពោះថៅកែកូនកាត់ចិនរូបនោះខ្លាំងណាស់ ហើយថ្មីៗនេះនាងក៍បានឡើងកាលីពជិះរថយន្ដទំនើបម៉ាកJeep Rubicon ផងដែរ។

សុខ សោម៉ាវត្តី មិនដែលលើកទូរស័ព្ទឡើយនៅរយៈពេលចុងក្រោយនេះទើបមិនទាន់អាចសុំការបំភ្លឺពីនាងរឿងចែកផ្លូវជាមួយលី វ៉ាហេទ កណ្ដាលផ្លូវ និងភាពស្និតស្នាលរបស់នាងជាមួយថៅកែបានទេ។យ៉ាងណាក្នុងជំនួបផ្ទាល់កន្លងមកពិធីការិនីបាយ័នរូបនេះធ្លាប់វាចាថានាងមិនដែលរំភើបពេលមានមន្រ្ដីធំឬកូនអ្នកធំតាមស្រលាញ់នោះទេ ព្រោះបើនាងចង់បានប្ដីអ្នកធំឬតំណែងជំទាវតើនាងចាំបាច់លែងប្ដីមុនធ្វើអីព្រោះថាបច្ចុប្បន្នអតីតស្វាមីនាងក៍មានតួនាទីខ្ពស់ដែរ។

សុខ សោម៉ាវត្តី គ្មានសញ្ញាវិលទៅរកការត្រូវរ៉ូវគ្នាជាមួយលី វ៉ាហេទ ឡើយហើយក្រោយពីនាងបានលែងលះជាមួយលោកទូច ដាណារ៉ា ហៅពេជ្រ កាលពីឆ្នាំ២០១៤ នោះនាងក៍ធ្លាប់សារភាពថាមានបុរសអាណិកជននៅបរទេសមួយចំនួនចង់ធានារទាំងរូបនាងនិងកូនស្រីចាស្មីន អាយុជិត១០ឆ្នាំនោះឲ្យទៅរស់នៅស្រុកគេដែរ តែនាងមិនចាប់អារម្មណ៍ហើយស្រាប់តែពេលនេះនាងសមេ្រចចិត្តជ្រើសស្នេហ៍ថ្មី”ជួញជិត ប្រសើរជាងជួញឆ្ងាយ”៕
