ភ្នំពេញ៖ម្ចាស់បទ”ដួលកង់” និងជាអតីតអ្នកស្មូតលេខ១ប្រចាំខេត្តតាកែវ នាងតន់ ច័ន្ទសីម៉ា បានថ្ងូរថាពេលនេះនាងហាក់ទ័លតម្រេះអស់ហើយ ព្រោះទោះជាប្រឹងនិយាយថាអត់សង្សារប្រាប់ទៅអ្នកណាក៍គ្មានគេជឿរម្នាក់ឡើយ។ការថ្លែងរបស់សីម៉ា នៅពេលនេះស្របពេលដែលមិត្តភក្ដិនៅជុំវិញខ្លួននាងពួកគេសុទ្ធតែមានសង្សារបណ្ដើរអស់ទៅហើយតែសីម៉ា វិញនៅពេលដែលនាងថាគ្មានសង្សារតើឲ្យទៅបណ្ដើរអ្នកណានោះ ស្រាប់តែត្រូវពួកម៉ាកតបវិញថាវាមិនដែលស្អាត និងល្បីប៉ុណ្ណឹង ដែរអត់សង្សារ?សីម៉ា គ្មានលែសតតបទៅអ្នកដែលគេមិនជឿរលើការអះអាងរបស់នាងឡើយ ហើយនាងសុខចិត្តនៅស្ងៀមស្ងាត់និងតូចចិត្តតែម្នាក់ឯង ព្រោះថាទោះជាប្រឹងនិយាយលើកហេតុផលយ៉ាងម៉េចពីរឿងដែលគ្មានគូស្នេហ៍បណ្ដើរដូចគេនោះ ក៍មិត្តរួមអាជីពមិនស្ដាប់សម្ដីរបស់នាងដែរ។

យ៉ាងណាការដែលតន់ ច័ន្ទសីម៉ា មិនត្រូវបានអ្នកនៅជុំវិញខ្លួននាងជឿរថាអត់សង្សារនោះក្រោយពីស្រីស្រស់តូចតន់រូបនេះធ្លាប់មានព័តមានថានាងមានពោះម៉ាយកូន៤ម្នាក់តាមស្នេហាយ៉ាងប្រកិតបំផុត។ប្រភពនោះបានឲ្យដឹងថាសីម៉ា ថែមទាំងពិបាកគេចអន្ទាក់ស្នេហ៍នោះទៀតផង តែនៅពេលគេសួរឿងគូស្នេហ៍ច័ន្ទសីម៉ា បែជានិយាយដដែលៗថានាងគ្មានសង្សារដូចគេទៅវិញ។

តន់ ច័ន្ទសីម៉ា ដែលឡើងកូដខ្លាំងក្រោយពីបានចាប់ដៃជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ និងខេម នោះពេលនេះនាងប្រឈមលែងសូវបានច្រៀងបទឆ្លងឆ្លើយជាមួយលោកសុវត្ថិ ច្រើនដូចមុនទៀតហើយព្រោះថាក្រោយឡើងជាឧកញ៉ាមកលោកសុវត្ថិ ងាកទៅរកស៊ីលក់ដីឡីតិ៍ច្រើនជាងច្រៀងរាំ។តែសីម៉ា នឹងចាប់ផ្ដើមចាប់ដៃគូជាមួយលោកខេម សារជាថ្មីឲ្យបានច្រើនឡើងវិញជាមិនខាន ខណៈដែលតារាកែច្រមុះ និងចាក់ចង្ការរូបនេះត្រូវបានGalaxy ចាត់ទុកជាតួឯករបស់ខ្លួនបន្ទាប់ពីដំណឹងថាថៅកែផលិតកម្មនេះគ្រោងទិញមាស សុខសោភា និងពេជ្រ សោភា ឲ្យទៅចូលរួមស្ងប់ស្ងាត់ទៅវិញ។អ្នកជំនាញសិល្បៈបានលើកឡើងតារាចម្រៀងសំនៀងស្អកតន់ ច័ន្ទសីម៉ា បើគ្មានជំនួយពីលោកឧកញ៉ាស្នាយ ទេម្លេះនាងក៍មិនឡើងដល់ចំណុចកំពូលដូចពេលនេះដែរ បើទោះជាសីម៉ា ត្រូវលោកយឹម តាស្រង់ យកចិត្តទុកដាក់ដោយសម្រិតសម្រាំងបទល្អៗឲ្យច្រៀងច្រើនជាងតារារួមទ្រនុំផ្សេងទៀតក្ដី៕

