Friday, October 25, 2024
Homeតារាខ្មែរតន់ ច័ន្ទសីម៉ា ៖ទាល់ច្រក

តន់ ច័ន្ទសីម៉ា ៖ទាល់ច្រក

ភ្នំពេញ៖ម្ចាស់បទ”ដួលកង់” និងជាអតីតអ្នកស្មូតលេខ១ប្រចាំខេត្តតាកែវ នាងតន់ ច័ន្ទសីម៉ា បាន​ថ្ងូរថា​ពេលនេះ​នាង​ហាក់ទ័លតម្រេះអស់ហើយ ព្រោះទោះជាប្រឹងនិយាយថាអត់សង្សារ​ប្រាប់​ទៅអ្នកណាក៍គ្មានគេ​ជឿរម្នាក់​ឡើយ​។ការថ្លែងរបស់សីម៉ា នៅពេលនេះស្របពេលដែល​មិត្តភក្ដិ​នៅជុំវិញខ្លួននាងពួកគេសុទ្ធតែមាន​សង្សារ​បណ្ដើរ​អស់ទៅហើយតែសីម៉ា វិញនៅពេល​ដែលនាងថាគ្មានសង្សារតើឲ្យទៅបណ្ដើរអ្នកណានោះ ស្រាប់តែត្រូវ​ពួកម៉ាក​តបវិញថាវាមិន​ដែល​ស្អាត និងល្បីប៉ុណ្ណឹង ដែរអត់សង្សារ?សីម៉ា គ្មានលែសតតបទៅអ្នកដែលគេមិន​ជឿរ​លើ​ការ​អះអាងរបស់នាងឡើយ ហើយនាងសុខចិត្តនៅស្ងៀមស្ងាត់និងតូចចិត្តតែម្នាក់ឯង ព្រោះ​ថា​ទោះជា​ប្រឹង​និយាយលើកហេតុផលយ៉ាងម៉េចពីរឿងដែលគ្មានគូស្នេហ៍បណ្ដើរដូចគេនោះ ក៍​មិត្តរួមអាជីពមិន​ស្ដាប់​សម្ដី​របស់នាងដែរ។

 យ៉ាងណាការដែលតន់ ច័ន្ទសីម៉ា មិនត្រូវបានអ្នកនៅជុំវិញខ្លួននាងជឿរថាអត់​សង្សារ​នោះ​ក្រោយពីស្រី​ស្រស់​តូចតន់រូបនេះធ្លាប់មានព័តមាន​ថានាងមានពោះម៉ាយកូន៤ម្នាក់តាម​ស្នេហាយ៉ាងប្រកិតបំផុត។ប្រភពនោះបាន​ឲ្យដឹងថាសីម៉ា ថែមទាំងពិបាកគេចអន្ទាក់​ស្នេហ៍​នោះ​ទៀតផង តែនៅពេលគេសួរឿងគូស្នេហ៍ច័ន្ទសីម៉ា បែជានិ​យាយដដែលៗថានាងគ្មាន​សង្សារដូចគេ​ទៅវិញ។

 តន់ ច័ន្ទសីម៉ា ដែលឡើងកូដខ្លាំងក្រោយពីបានចាប់ដៃជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ និងខេម នោះ​ពេ​ល​​នេះនាងប្រឈមលែងសូវបានច្រៀង​បទឆ្លងឆ្លើយជាមួយលោក​សុ​វត្ថិ ច្រើន​ដូចមុនទៀត​ហើយព្រោះ​ថា​ក្រោ​យ​ឡើងជាឧកញ៉ាមកលោកសុវត្ថិ ងាកទៅរកស៊ីលក់​ដី​ឡីតិ៍ច្រើនជាងច្រៀងរាំ។តែសីម៉ា នឹងចាប់ផ្ដើមចាប់​ដៃ​គូជា​មួយលោកខេម សារជាថ្មីឲ្យបាន​ច្រើន​ឡើងវិញជាមិនខាន ខណៈដែលតារាកែច្រមុះ និងចាក់ចង្ការរូបនេះ​ត្រូវបានGalaxy ចាត់​ទុកជាតួឯករបស់ខ្លួនបន្ទាប់ពីដំណឹងថាថៅកែផលិតកម្មនេះគ្រោងទិញមាស សុខសោភា និង​ពេជ្រ សោភា ឲ្យទៅចូលរួមស្ងប់ស្ងាត់ទៅវិញ។អ្នកជំនាញសិល្បៈបាន​លើកឡើងតារាចម្រៀង​សំនៀងស្អក​តន់ ច័ន្ទសីម៉ា បើគ្មានជំនួយពីលោកឧកញ៉ាស្នាយ ទេម្លេះនាងក៍មិនឡើងដល់​ចំ​ណុចកំពូលដូចពេលនេះដែរ បើទោះជាសីម៉ា ត្រូវលោកយឹម តាស្រង់ យកចិត្តទុកដាក់ដោយ​សម្រិតសម្រាំងបទល្អៗឲ្យ​ច្រៀងច្រើនជាងតារា​រួមទ្រនុំផ្សេងទៀតក្ដី៕

RELATED ARTICLES