Friday, October 25, 2024
Homeតារាខ្មែរសួស វីសា​ ៖ប្ដីជូនទៅកែច្រមុះដល់ថៃ

សួស វីសា​ ៖ប្ដីជូនទៅកែច្រមុះដល់ថៃ

ភ្នំពេញ៖សួស វីសា ដែលត្រូវបានគេដឹងថានាងជាតារាម្នាក់​កែច្រមុះដែរនោះកាលពីថ្ងៃទី​២៣​ឧសភា អ្នក​ចម្រៀងហង្សមាសរូបនេះត្រូវបានប្ដីនាងលោកថមមី ជូនទៅកែធ្វើច្រមុះ​ជាថ្មី​ដល់ថៃ ហើយពួកគេ​ក៍មាន​ដំណើរកម្សាន្ដជាលក្ខណៈគ្រួសារនៅទីនោះផងដែរ។វីសា ថ្លែងថា​នាងបានទៅមន្ទីពេទ្យបាងកង ប្រទេសថៃ ហើយនាងបានបូប និងកោសយកFilter នៅក្នុង​ច្រ​មុះចេញ ហើយបានវះកាត់ខ្ទង់ថ្មីដោយជោគជ័យ។យ៉ាងណាក្រោយមកដល់ខ្មែរវិញនេះវីសា ថានៅថ្ងៃទី២៦ឧសភា នាងនឹងទៅថៃ ម្ដងទៀតដើម្បីកាត់​ថ្នេរចេញ​និងពិនិត្យ​ស្ថានភាពច្រមុះ​នាងម្ដងទៀត។

 សួស វីសា មិននិយាយរឿងកែសម្រស់ផ្នែកណាផ្សេងពីច្រមុះនោះទេ ហើយក្រៅពីវីសា តារាដែល​បានកែ​ច្រមុះ​ដែរមានដូចជាមាស សុខសោភា ,សុខ ពិសី,ថន លក្ខិណា និងតន់ ច័ន្ទ​សី​ម៉ា ជាដើម។ចំពោះវីសា វិញ​ក្រោយ​សម្រាលកូនជាង១ឆ្នាំកន្លះមកនេះនាងរាងបែកសាច់ និង​ឡើងគីឡូជាងមុន គឺដូចតារាមានប្ដីនិងកូនដ៍ទៃ​ទៀត​ដែរ​។អ្វីដែលគូឲ្យកត់សម្គាល់​ទោះ​ជា​ពេលនេះវីសា មិនទាន់មានបទចម្រៀងល្បីៗឡើងវិញដូចកាលនៅលីវក្ដី ប៉ុន្ដែជីវភាព​របស់​នាង​ធូធាខ្លាំងដូចជារស់នៅផ្ទះវីឡារយ៉ាងប្រណិតហើយជិះរថយន្ដទំនើបៗមានLexus Lx570 ,Lexus Nx200t ,Jaguar និងMazda ជាដើម។អតីតតារាRock រូបនេះក្រោយចាប់​ដៃ​លោក​ថមមី ជាង២ឆ្នាំនាង​ធ្លាប់​ចេញសារថាជីវិតនាងប្រៀប​ដូចព្រះនាងព្រោះត្រូវស្វាមី​ផ្គាប់ចិត្តគ្រប់​បែបយ៉ាងទាំងអស់។ដោយឡែកលោក​ថម​មី វិញធ្លាប់ប្រកាសដោយតាំងចិត្តថា​លោក​ស្រ​លាញ់​ប្រពន្ធកូនលោកអស់១ជីវិត។

 សួស វីសា បានរៀបការជាមួយលោកប៊ុនថុល ប៊ុនថង​ហៅ ថមមី  កាលពីថ្ងៃទី២៩ខែ​វិច្ឆិការ​​​ឆ្នាំ​២០១៩ និង​សម្រា​ល​កូនថ្ងៃទី៩ខែតុលាឆ្នាំ២០២០ ដោយដាក់ឈ្មោះថាថង សាម៉ូលី​ណា ហៅ​Jenny ។តារាកូន១រូបនេះ​ធ្លាប់ប្រាប់​អ្នក​យកព័តមានយើងថា​នាងចង់បានតំណែង​លេខ​រៀង​បន្ទាប់ពីឱក សុគន្ធកញ្ញា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែពេលនេះគេ​មើលឃើញ​ថា​វីសា ហាក់មិនសូវសង្ឃឹម​ច្រើន​ឡើយ ព្រោះថានាងមិនទាន់បង្ហាញអ្វីថ្មីៗនោះទេ បើទោះជាទទួលបាន​តំ​ណែ​ងជា​គ្រូ​បង្វឹកThe Voice Cambodia រដូវកាលទី២ របស់សុគន្ធ និសា ក្ដី។តែអ្នករួមអាជីពបានសរសើរ​នូវ​ការ​កែប្រែជីវ​ភាព​របស់វីសា បានយ៉ាងល្អប្រសើរដូចពេលនេះព្រោះមុនចូល​ហង្សមាស​នាង​ធ្លាប់រស់នៅផ្ទះ​ជួល និងជិះម៉ូតូ​ឌុបទៅ​ធ្វើការទៀតផង៕

RELATED ARTICLES