Friday, October 25, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ៖ស្នេហាគ្មានហានីភ័យ ក្រោយប្រារព​ខួប​អាពាហ៍ពិពាហ៍៣ឆ្នាំ

ឱក សុគន្ធកញ្ញា ៖ស្នេហាគ្មានហានីភ័យ ក្រោយប្រារព​ខួប​អាពាហ៍ពិពាហ៍៣ឆ្នាំ

ភ្នំពេញ៖ភ្នំពេញ៖ឱក សុគន្ធកញ្ញា បានប្រារពខួបអាពាហ៍ ពិពាហ៍ គម្រប់៣ឆ្នាំកាលពីថ្ងៃទី១៦ខែឧសភា​ឆ្នាំ​២០២២ ហើយនាងបានជ្រើសរើសទីតាំងនៃដំណើរកម្សាន្ដជាមួយប្ដីនិងកូននៅទីក្រុងឌូបៃ របស់​សហព័ន្ធអារ៉ាប់រួម។ថ្វីត្បិតតែការដើរលេងរយៈពេលខ្លីមែន តែធ្វើឲ្យសុគន្ធកញ្ញា មាន​ភាព​​កក់ក្ដៅ​ក្នុង​បេះដូងគ្មានអ្វីអាចប្រៀប​ផ្ទឹម​បាន​ឡើយ​ព្រោះនាងទទួលបាននូវការថ្នាក់​ថ្នម​និងភាសារស្នេហាផ្អែមល្ហែមពីស្វាមីរបស់នាង​ចេញពីបេះដូង​ដែល​​ធ្វើឲ្យអ្នកព្យាករណ៍មុននាងរៀបការថាចំណងស្នេហានាងអាចប្រឈមហានីភ័យព្រោះលោកសុខលី ជា​បុរស​សម្បូរ​មន្ដ​ស្នេហ៍ពិបាក​ការពារ​នោះពេលនេះបែជាពួគគេហើបមាត់លែងរួចទៅវិញ។លោកសុខលី មិន​ត្រឹម​តែផ្ដល់ទំនុកចិត្តដល់​សុគន្ធកញ្ញា នោះទេ ប៉ុន្ដែនៅចំពោះមិត្តភក្ដិនិងក្រុមគ្រួសារ​របស់​លោក​ប្អូនថៅ​កែ​ហង្ស​មាស​រូបនេះតែង​តែហៅសុគន្ធកញ្ញា ថាជា”ឧត្តមភរិយា”ពេញៗ​មាត់​ទៀតផង ដែលពាក្យនេះសុគន្ធ​កញ្ញា សែនសំភើប​ចិត្តពេកក្រៃ។

គូររំលឹកថាឱក សុគន្ធកញ្ញា បានរៀបការកាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៩ ដោយ​ចំណងអាពាហ៍ ពិពាហ៍​ជាង​៣ឆ្នាំ នេះអ្នកទាំងពីរទទួលបានកូនប្រុសម្នាក់ឈ្មោះCharlie អាយុ​ជាង២ឆ្នាំ។សុគន្ធកញ្ញា ត្រូវបានគេមើល​ឃើញ​ថា​ក្រោយមានស្វាមីនិងកូន១​នេះទីផ្សារ​ចម្រៀ​ង​របស់​នាងមានការប្រែប្រួលពោលគឺមិនខ្លាំងក្លា​ដូចកាលនៅលីវ​ទេ ។ប៉ុន្ដែសម្រាប់ឥទ្ធិពល​របស់​នាងនៅ​ហង្សមាសវិញគឺនាងប្រៀបបានជាម្ចាស់ឬថៅកែផលិតកម្មធំ​នេះ​ហើយ​ការចេញ​មុខ​ពីកម្មវិធី​ធំៗដែលរៀបចំដោយស្វាមីនាងលោកសុខលី ក្នុងតំណែងនាងជាគ្រូបង្វឹកនិង​គណៈ​កម្មា​ការ​មានដូចជាCambodian  Idol ,The Voice Kids Cambodia ,The Voice Cambodia និងX Factor Cambodia នោះមានន័យថាទោះជាសុគន្ធកញ្ញា លែងសូវមាន​បទ​ផ្ទុះក៍នាងនៅតែជាតារាមានប្រៀបជាងគេ​បំផុតរបស់ហង្ស​មាស​ដែរ។

អ្វីដែលគូរឲ្យកតសម្គាល់នោះសុគន្ធកញ្ញា នៅតែឡើងគីឡូជ្រុលបន្ដិចដែលខ្លះហៅថានាងហាក់បែកសាច់មែន ប៉ុន្ដែ​នាង​​បន្ដត្រូវប៉ាន់ក្ដាប់បានទីផ្សារស្ពតធំៗដូចមុនដដែល ទើបធ្វើឲ្យតារាកូន១ស្ថិតក្នុង​ចំណោម​តារាស្រី​ដែល​រកប្រាក់ចំណូលនាំមុខគេនាពេលបច្ចុប្បន្ន។តែអ្វីដែលសុគន្ធកញ្ញា នៅរាំងស្ទះ​នោះគឺគម្រោងនាងដឹកដៃ​លោក​ឧកញ៉ាខែម ប៊ុនថៃ ថតភាពយន្ដដំបូងបំផុតនោះ​នៅបន្ដរាំង​ស្ទះតទៅទៀត ព្រោះថាពេលនេះលោកប៊ុនថៃ ផ្ដោត​លើការរកស៊ីច្រើនជាងច្រៀងរាំ​។តាមព័ត​មានថាសុគន្ធកញ្ញា នឹងរៀបគម្រោងយកកូន២នាក់ថែមទៀតដើម្បី​ធ្វើ​ឲ្យគ្រួសាររបស់​នាង​កាន់​តែមានសុភមង្គលទ្វេដង៕

RELATED ARTICLES