ភ្នំពេញ៖ភ្នំពេញ៖ឱក សុគន្ធកញ្ញា បានប្រារពខួបអាពាហ៍ ពិពាហ៍ គម្រប់៣ឆ្នាំកាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០២២ ហើយនាងបានជ្រើសរើសទីតាំងនៃដំណើរកម្សាន្ដជាមួយប្ដីនិងកូននៅទីក្រុងឌូបៃ របស់សហព័ន្ធអារ៉ាប់រួម។ថ្វីត្បិតតែការដើរលេងរយៈពេលខ្លីមែន តែធ្វើឲ្យសុគន្ធកញ្ញា មានភាពកក់ក្ដៅក្នុងបេះដូងគ្មានអ្វីអាចប្រៀបផ្ទឹមបានឡើយព្រោះនាងទទួលបាននូវការថ្នាក់ថ្នមនិងភាសារស្នេហាផ្អែមល្ហែមពីស្វាមីរបស់នាងចេញពីបេះដូងដែលធ្វើឲ្យអ្នកព្យាករណ៍មុននាងរៀបការថាចំណងស្នេហានាងអាចប្រឈមហានីភ័យព្រោះលោកសុខលី ជាបុរសសម្បូរមន្ដស្នេហ៍ពិបាកការពារនោះពេលនេះបែជាពួគគេហើបមាត់លែងរួចទៅវិញ។លោកសុខលី មិនត្រឹមតែផ្ដល់ទំនុកចិត្តដល់សុគន្ធកញ្ញា នោះទេ ប៉ុន្ដែនៅចំពោះមិត្តភក្ដិនិងក្រុមគ្រួសាររបស់លោកប្អូនថៅកែហង្សមាសរូបនេះតែងតែហៅសុគន្ធកញ្ញា ថាជា”ឧត្តមភរិយា”ពេញៗមាត់ទៀតផង ដែលពាក្យនេះសុគន្ធកញ្ញា សែនសំភើបចិត្តពេកក្រៃ។

គូររំលឹកថាឱក សុគន្ធកញ្ញា បានរៀបការកាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៩ ដោយចំណងអាពាហ៍ ពិពាហ៍ជាង៣ឆ្នាំ នេះអ្នកទាំងពីរទទួលបានកូនប្រុសម្នាក់ឈ្មោះCharlie អាយុជាង២ឆ្នាំ។សុគន្ធកញ្ញា ត្រូវបានគេមើលឃើញថាក្រោយមានស្វាមីនិងកូន១នេះទីផ្សារចម្រៀងរបស់នាងមានការប្រែប្រួលពោលគឺមិនខ្លាំងក្លាដូចកាលនៅលីវទេ ។ប៉ុន្ដែសម្រាប់ឥទ្ធិពលរបស់នាងនៅហង្សមាសវិញគឺនាងប្រៀបបានជាម្ចាស់ឬថៅកែផលិតកម្មធំនេះហើយការចេញមុខពីកម្មវិធីធំៗដែលរៀបចំដោយស្វាមីនាងលោកសុខលី ក្នុងតំណែងនាងជាគ្រូបង្វឹកនិងគណៈកម្មាការមានដូចជាCambodian Idol ,The Voice Kids Cambodia ,The Voice Cambodia និងX Factor Cambodia នោះមានន័យថាទោះជាសុគន្ធកញ្ញា លែងសូវមានបទផ្ទុះក៍នាងនៅតែជាតារាមានប្រៀបជាងគេបំផុតរបស់ហង្សមាសដែរ។

អ្វីដែលគូរឲ្យកតសម្គាល់នោះសុគន្ធកញ្ញា នៅតែឡើងគីឡូជ្រុលបន្ដិចដែលខ្លះហៅថានាងហាក់បែកសាច់មែន ប៉ុន្ដែនាងបន្ដត្រូវប៉ាន់ក្ដាប់បានទីផ្សារស្ពតធំៗដូចមុនដដែល ទើបធ្វើឲ្យតារាកូន១ស្ថិតក្នុងចំណោមតារាស្រីដែលរកប្រាក់ចំណូលនាំមុខគេនាពេលបច្ចុប្បន្ន។តែអ្វីដែលសុគន្ធកញ្ញា នៅរាំងស្ទះនោះគឺគម្រោងនាងដឹកដៃលោកឧកញ៉ាខែម ប៊ុនថៃ ថតភាពយន្ដដំបូងបំផុតនោះនៅបន្ដរាំងស្ទះតទៅទៀត ព្រោះថាពេលនេះលោកប៊ុនថៃ ផ្ដោតលើការរកស៊ីច្រើនជាងច្រៀងរាំ។តាមព័តមានថាសុគន្ធកញ្ញា នឹងរៀបគម្រោងយកកូន២នាក់ថែមទៀតដើម្បីធ្វើឲ្យគ្រួសាររបស់នាងកាន់តែមានសុភមង្គលទ្វេដង៕


