Friday, October 25, 2024
Homeតារាខ្មែរឆាយ វីរៈយុទ្ធ ៖នឹងឡើងជាឧកញ៉ា?

ឆាយ វីរៈយុទ្ធ ៖នឹងឡើងជាឧកញ៉ា?

ភ្នំពេញ៖គិតត្រឹមឆ្នាំ២០២២នេះមានតារានិងអតីតតារាដល់ទៅ៤នាក់មកហើយដែលបានឡើងជាឧកញ៉ាដោយមានខ្លះនៅបន្ដអាជីពសិល្បៈនិងខ្លះទៀតបោះបង់ក្នុងនោះមានដូចជាលោកទុំសារុត ហៅនាយឃ្លោគ ,លាន អា​ហ្វ្រី​ល​​គីនីន ,ខែម ប៊ុនថៃ និងព្រាប សុវត្ថិ ខណៈមាន​ដំណឹង​ថាតារាដែលអ្នកត្រៀមឡើងជាឧកញ៉ានាពេល​បន្ទាប់​គឺ​លោកចែម ចាន់តារា ហៅនាយពែកម៉ី តែចុង​ក្រោយ​លោកតារា ថាលោកមិនចង់ធ្វើអ្នកធំទេគឺចង់​ធ្វើអ្នកតូចតាច​ងាយស្រួលដើរផឹក​ស៊ី​ទៅវិញ។

 ដោយឡែកសម្រាប់លោកឆាយ ចាន់ឆោម ហៅឆាយ វីរៈយុទ្ធ ដែលជាអ្នកចម្រៀង​លេច​ធ្លោ​ម្នាក់នា​ពេល​បច្ចុប្ប​ន្ន​នៅពេលសាកសួរថាតើលោកចង់​ឡើងជាឧកញ៉ាដូចគេដែរ​ឬ​អត់នោះ អ្នកចម្រៀងដែលចេញរកស៊ីវិស័យ​អ​ច​ល​នទ្រព្យដូចលោកព្រាប សុវត្ថិ ឬខែម ប៊ុនថៃ នោះថាគ្មានអ្នកណាដឹងថាថ្ងៃអនាគតមានរឿង​អ្វីកើតឡើងឡើយ​។​លោកវីរៈ​យុទ្ធ បានប្រាប់​តាមទូរស័ព្ទកាល​ពីពេលថ្មីៗថា”គ្មានអ្នកណាដឹងថានៅពេល ខាងមុខមានរឿងអីកើត​ឡើង​នោះទេ”។លោកបន្ថែមថានឹងខិតខំធ្វើការងារពីរគឺអាជីព​ចម្រៀងនិងរកស៊ីផ្នែកអចលនទ្រព្យឲ្យដើរ​ទន្ទឹមគ្នា​តែម្ដងហើយនឹងព្យាយាមធ្វើឲ្យបានល្អជាងពេលនេះថែមទៀត។លោកចាន់ឆោម ហៅវីរៈយុទ្ធ ដែលត្រូវជាក្មួយ​សាច់ថ្លៃរបស់ព្រាប សុវត្ថិ ឬព្រាប សុវត្ថិ ត្រូវជាឪពុក​មារបង្កើត​របស់ភរិយាលោកនោះបន្ថែម​ថាលោកសូមសាទរ​ចំពោះលោកព្រាប សុវត្ថិ ដែលទទួលបាន​ងារដ៍​អស្ចារ្យមួយនេះ ហើយតំណែងឧកញ៉ាគឺពិតជាសាក​សមបំផុត​ចំពោះលោកសុវត្ថិ ។តារា​សាន់ដេរូបនេះបន្ថែមថាក្រៅពីលោកព្រាប សុវត្ថិ លោកក៍សូមចូលរួមត្រេកអរដល់តារា​ទាំង​អស់​ដែលបានទទួលគោរមងារជាឧកញ៉ាផងដែរ។

 ឆាយ វីរៈយុទ្ធ បានក្លាយទៅជាតារាចម្រៀងស្នូលរបស់សាន់ដេ ដែលរៀងរាល់កម្មវិធី​ប្រលង​ចម្រៀងធំៗគេតែង​តែឃើញបទចម្រៀងរបស់លោក​ត្រូវបានបេក្ខជនជាច្រើនយកទៅ​ប្រលងទើបធ្វើឲ្យលោកចាន់ឆោម កាន់តែ​មាន​ប្រៀបជាងអ្នកចម្រៀងផ្សេង។អតីត​តារា​ចម្រៀ​ងBlue Diamond,M និងBigman រូបនេះក៍ទើបតែប្រារពខួប​អាពា​ហ៍​ពិពាហ៍៥ឆ្នាំ​របស់លោកជា​មួយ​អ្នក​នាងសែ ចាន់ឌី  កាលពីថ្ងៃទី២១ខែឧសភាឆ្នាំ២០២២ ផងដែរដោយលោក​បាន​អះ​អាង​ថា​តាំងពី​ចាប់ដៃជាមួយអ្នកនាងចាន់ឌី មកជីវិតលោកមានការផ្លាស់ប្ដូរជាច្រើន។

ឆាយ វីរៈយុទ្ធ ថ្លែងថាពេលនេះលោកមានភាពកក់ក្ដៅក្នុងជីវិត មានគោលដៅច្បាស់​លាស់ មិនដូចពីមុនឡើយ ព្រោះឥឡូវទៅណាមានគ្នា(ភរិយា)ទៅជាមួយ ហើយពេលដែល​ទៅ​ណាឆ្ងាយលោកមានអារម្មណ៍នឹក​ដល់ប្រ​ពន្ធ​កូន។លោកបន្ថែម​ថាទោះជាការរកស៊ីធ្វើជំ​នួញ​​របស់​​លោក​​មមាញឹកយ៉ាងណាក៍មានកំលាំងចិត្តពីភរិយារបស់​លោកជានិច្ចផងដែរ​។ដោ​យ​​ឡែក​សម្រាប់ថ្ងៃខួបអាពាហ៍ ពិពាហ៍ គម្រប់៥ឆ្នាំនោះលោកឆោម ថាចំថ្ងៃដែលលោក​មាន​​ការ​ត្រូវចុះ​​ទៅខេត្ត​បន្ទាយ​មានជ័យ ហេតុនេះហើយមិនបានកាដូអ្វីធំដុំជូនប្រពន្ធទេ តែនៅថ្ងៃ​បន្ទាប់​លោក​មាន​​ការជួបជុំគ្រួសារញាំអាហាររួមគ្នា។

មហាជនរងចាំមើលថាតើលោកឆាយ វីរៈយុទ្ធ ដែលជាអ្នករកស៊ីធំម្នាក់ផ្នែក​អចលន​ទ្រព្យ​នោះនឹងអាច​ក្លាយ​ទៅ​ជាតារាទី៥ដែលឡើងជាឧកញ៉ា​ដែរឬទេនាពេលខាងមុខនេះ?ការ​សម្អាង​បែប​នេះព្រោះថាបច្ចុប្បន្ន​លោក​ចាន់​ឆោម ក៍ត្រូវបានគេចាត់ទុកជាតារាម្នាក់ដែលមាន​ទ្រព្យច្រើន​ដូចលោកព្រាប សុវត្ថិ,ចា រិទ្ធី ,ខែម ប៊ុនថៃ ,យុគ ចិន្ដា,ខាត់ សុឃីម និងកែវ ស្រីនាង  ជាដើមផងដែរ ។អ្វីដែលកាន់តែគូរចាប់អារម្មណ៍ថែមទៀត​នោះលោក​វីរៈ​យុទ្ធ ក្រោយក្លាយទៅ​ជាកូន​ប្រសារ​អ្នកជំនួញធំនៅក្រុងកំពង់ចាមលោកហាក់ សែ មកលោកមានទ្រព្យមិនចាញ់​ឧកញ៉ា​មួយ​​​ចំនួនដែលទទួលបានងារពិសេសមួយនេះមុនលោកឡើយ ពោលគឺអ្នកចម្រៀង​រូបនេះចង់​រកស៊ីអ្វី​ក៍មិនខ្វះទុនដែរ៕

RELATED ARTICLES