Friday, October 25, 2024
Homeតារាខ្មែរសារ៉ាយ សក្ខណា ៖មិនហ៊ានទទួលថតរឿងថ្មី

សារ៉ាយ សក្ខណា ៖មិនហ៊ានទទួលថតរឿងថ្មី

ភ្នំពេញ៖សារ៉ាយ សក្ខណា បានចុះមកលេងស្រុកលើកនេះរយៈពេលជាង៦ខែមក​ហើយដែល​នៅមិន​ទាន់កំណត់​ពេលវេលាវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញ​ជាក់លាក់នោះទេ​តែនាង​អាច​​បន្ដ​​នៅខ្មែរ​ចន្លោះពី១ទៅ២ខែទៀត​ទើប​វិលវិញ។សក្កណា បានប្រាប់តាមទូរស័ព្ទកាល​ពីរសៀល​ថ្ងៃទី២៧ខែឧសភា ថាការមកខ្មែរបានយូ​ជាងលើក​មុនៗនេះដោយ​សារតែនៅលើ​នាង​​និង​ក្រុមគ្រួសារប៉ុណ្ណោះព្រោះចង់នៅឬទៅវិញពេលណាក៍បានដែរ ដោយ​សារ​​តែ​នៅខ្មែរ​នាងក៍​មាន​មុខរបរផ្ទាល់ខ្លួនដែរគឺហាងគ្លីនិក១នៅ​ទួលគោក។ដោយឡែកសម្រាប់ការ​មក​ជើង​នេះ​នាង​បានថតស្ពតឲ្យស្មាត និងទឹកដោះគោនៅក្រុមហ៊ុនមួយរួមទាំងថតសម្អាង​ការផ្សេងៗ​ផងដែរ។​ប៉ុន្ដែ​សម្រាប់​ការថតភាពយន្ដវិញនាងមិនទាន់ហ៊ានទទួលនោះទេ​បើទោះជាមានគេ​ទាក់ទង​ហៅថត​ក្ដី តែការថតរឿងប្រើ​ពេល​​យូថ្ងៃ ហេតុនេះហើយបានជានាងអាកខានថត​ភាពយន្ដ​​ថ្មីៗ​។ប៉ុ​ន្ដែសម្រាប់ការងារសិល្បៈមានរយៈពេលខ្លីៗ​គឺនាងទទួល​ថតជាធម្មតា​ទាំង​អស់។

 សារ៉ាយ សក្ខណា បានមកលេងស្រុកជាញឹកញាប់តាំងពីនាង​បានចេញទៅរស់នៅ​ស​ហ​រដ្ឋអាមេរិកជិត១០ឆ្នាំមក​នេះ ដែលការមកលើកចុងក្រោយនេះនាងនិងស្វាមីរួម​ទាំង​កូន​ប្រុស​ស្រីទាំងពីរបានមកតាំងពីថ្ងៃ​ទី១៣ខែវិច្ឆិការ​ឆ្នាំ​២០២១ ដើម្បីចូលរួមមង្គការប្អូន​ប្រុស​របស់នាងនៅថ្ងៃទី១៦ខែមករាឆ្នាំ២០២២ និងចូលរួមមង្គលការអ្នកនាងទឹម រដ្ឋា កាលពីថ្ងៃទី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​២៦​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខែមីនាឆ្នាំ២០២២ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។សក្កណា បានឲ្យដឹងទៀតថាពេលនេះនាងនិងស្វាមី​ព្រមទាំងកូន​ទាំង​ពីរ​កំពុងតែនៅខ្មែរដូចគ្នាហើយបានដើរកម្សាន្ដជាមួយ​ក្រុមគ្រួសារតាមតំបន់ទេសចរណ៍​មួយ​ចំនួន​រួមទាំងបានទៅ​ធ្វើ​បុណ្យនៅស្រុកកំណើតនៅខេត្ត​ស្វាយរៀងផងដែរកាលពី​ពេលថ្មីៗ​នេះ។

 សារ៉ាយ សក្ខណា មុនវិលត្រឡប់ទៅអាមេរិកនាងធ្លាប់បង្ហើប​ថាអាចនិងយកកូនតែ២​នាក់​នេះទេ គឺគ្មានផែន​ការ​ណ៍យកកូនថែមឡើយ។តែនាងថាបើ​បានកូនទៀតគឺឲ្យមានតាម​ធម្ម​ជាតិ មិនពន្យានោះទេ ហើយចិត្តនាង​បើត្រូវ​មានកូនទៀតគឺ​ចង់បានភ្លោះតែម្ដង​ព្រោះកុំឲ្យ​ពិបាកបង្កើតច្រើនដង។យ៉ាងណាសក្កណា ថាការមានកូន២​ដូច​បច្ចុ​ប្បន្ននាងទទួលបាន​សុ​ភ​មង្គលល្អដោយរស់នៅយ៉ាងមានក្ដីសុខទៅហើយ ហេតុនេះទោះជាគ្មានកូនថែម​ទៀត​ក៍នាង​មិន​បារម្ភច្រើនដែរ។

សារ៉ាយ សក្ខណា បានរៀបការជាមួយអាណិកជនខ្មែរមកពីអាមេរិកលោកមេធាវីកែវ ប៊ុនមេត្រី ថ្ងៃទី១២ខែធ្នូឆ្នាំ​២០១២ ដែលពេលនេះពួកគេទទួលបានកូន២នាក់គឺកូនទី១​ស្រី​ឈ្មោះMataysia អាយុជាង៧ឆ្នាំ កូនទី២ប្រុស​ឈ្មោះព្រីនស្ទីន អាយុជាង២ឆ្នាំ។អតីតតារា​សម្ដែង​ល្បីល្បាញឈ្មោះរូបនេះស្ថិតក្នុងចំណោមតារា​ដែលជ្រើស​យកស្វាមីជាអាណិកជន​ខ្មែរអាមេរិកមានដូចជាអ្នកនាងគឹម លក្ខិណា ,វ៉េត រតនា ,អ៊ឹត ស្រីពីន និងវ៉ាង ស្រីណូ ជាដើម​។តែសក្កណា បានចុះមកស្រុកញឹកញាប់ជាងគេព្រោះនាងមានមុខជំនួញនៅខ្មែរ ហើយទោះ​ជា​ពេលមក​ដល់ស្រុកនាងនៅតែបន្ដអាជីពសិល្បៈក្ដី តែសម្រាប់ការរស់នៅលើដី​អាមេរិកវិញ​នាងមិនដែលចេញច្រៀង​សម្ដែ​ង​ដូចអតីតតារាផ្សេងៗទៀតនោះទេ៕

RELATED ARTICLES