Friday, October 25, 2024
Homeតារាខ្មែរហេតុអីសុគន្ធ​ និសា ៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនចង់ចាប់តំណែងធំ?

ហេតុអីសុគន្ធ​ និសា ៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនចង់ចាប់តំណែងធំ?

ភ្នំពេញ៖សុគន្ធ និសា បានផ្អាកការថតសម្ដែងភាពយន្ដរយៈពេលយូ ដើម្បីផ្ដោតទៅលើការ​ពង្រឹង​​បទ​ចម្រៀង​សារជាថ្មីឡើងវិញ ក្រោយនាងរក្សារភាពនៅទ្រឹងស្ងៀមស្ងាត់​តាំងពីមាន​ស្វាមីមកម្លេះដែល​ធ្វើឲ្យតារា​ស្រគត់​ស្រគុំប្រឈមជួបការពិបាករក្សារតំណែងក្នុងនាមជាតារាស្រីជូរមុខគេនៅហង្សមាស។យ៉ាងណាដោយ​សារតែ​បច្ចុប្បន្នតារាស្រីនៅហង្សមាសមានកាន់តែច្រើនទើបធ្វើឲ្យនិសា នៅតែពិបាកដណ្ដើមភាពលេចធ្លោ​ដូចមុនស្រប​ពេល​ដែលរយៈពេល​ចុងក្រោយនេះ​គេឃើញស្រីស្រស់រ៉េត ស៊ូហ្សាណា នៅតែមានយ៊ីអ៊ុនល្អជាងគេដ​ដែលទើប​ធ្វើ​ឲ្យនិ​សា ក៍ដូចជាសុគន្ធកញ្ញា ,សួស វីសា និងពេជ្រ សូលីកា ជាដើមដែលសុទ្ធតែមានស្វាមី​ទៅ​ហើយនោះពិ​បាកប្រជែងជាមួយតារាវ័យក្មេងៗ។អ្វីដែលគូរឲ្យកត់សម្គាល់ផងដែរសុគន្ធ និសា នៅតែមិនទាន់​បានតំណែង​ធំ​ដើម្បីប៉ៈប៉ូវកិត្តិយសមកវិញឡើយ ក្រោយនាង​បាត់បង់​កៅអីជាគ្រូបង្វឹកThe Voice Cambodia រដូវកាលទី២ដែល​ធ្លាក់ទៅកណ្ដាប់ដៃសួស វីសា មក​។ប៉ុន្ដែគេមើលឃើញថានៅសល់តំណែងធំ២ទៀតដែលលោកព្រាប សុវត្ថិ បន្សល់ហើយនៅ​កៅ​អី​ទំ​នេរ​ក្នុងចំណោមកម្មវិធីទាំង៣នោះគឺThe Voice Kids Cambodia និងCambodian Idol Junior  ដែលនិសា ស្ថិតក្នុងជម្រើសត្រូវប្រជែងជាមួយលោកឧកញ៉ាខែម ប៊ុនថៃ និងពេជ្រ សោ​ភា ដើម្បីត្រង​តំ​ណែងនោះ ខណៈដែលសុខ សីឡាលីន ត្រូវបានតែងតាំងជំនួសលោក​ព្រាប សុវត្ថិ សម្រាប់កម្មវិធីCambodian Idol រដូវកាលទី៤រួចរាល់ទៅហើយ។

យ៉ាងណាក្នុងជំនួបផ្ទាល់កន្លងមកសុគន្ធ និសា ហាក់គ្មានបំណងវិលត្រឡប់ក្រោយ​ដើ​ម្បីទទួលយកតំណែង​ជា​គ្រូបង្វឹកនិងគណៈកម្មាការសារជាថ្មីឡើយព្រោះសម្អាងថានាងគ្មានពេលវេលាគ្រប់គ្រាន់។និសា នៅដាក់​ទិសដៅ​តែម្យាងគត់គឺវាយលុកទីផ្សារចម្រៀង តែគេមិន​ទាន់​អាច​​សន្និ​ដ្ឋាន​បានទេថានាងនឹងបន្ដ​អាជីពចាស់​នេះបាន​ប៉ុ​ន្មា​ន​ឆ្នាំទៀត​ឡើយព្រោះតាម​ព័ត​មានថា​ស្វាមី​​របស់នាងនៅតែចង់ឲ្យនិសា ចេញទៅរស់នៅរដ្ឋBoston សហរដ្ឋអា​មេរិក​នា​ពេលខាង​មុខនេះដើម្បីផ្ដល់កំណើតកូនដំបូង ដែលកើតភ្លាមបានសញ្ជាតិ​អាមេរិកភ្លែត​តែ​ម្ដង។ប៉ុន្ដែនិសា ធ្លាប់​ប្រាប់​ទៅស្វាមីថានាង​មិនអាច​បោះបង់អាជីពចម្រៀងជាដាច់ខាត ព្រោះបានតស៊ូជាង១០ឆ្នាំ​មក​ហើយ ហេតុ​នេះចង់ច្រៀង​រហូតទាល់តែលែងមានអ្នកគាំទ្រទើបឈប់។

 សុគន្ធ និសា បានរៀបការកាលពីថ្ងៃទី០១ខែធ្នូឆ្នាំ២០១៧ ជាមួយលោកចៅ សម្បត្តិ ដែលចំណងស្នេហ៍​ជាង៤ឆ្នាំ​នេះអ្នកនាងប៊ុន សុគន្ធា  នៅតែបន្ដពន្យាយកកូនប្រើ​ដោយ​នាង​អះអាង​ថាចង់​បានកូនតាមគម្រោង។ប៉ុន្ដែ​នៅចុង​ឆ្នាំ២០២២ និសា អាចពពោះ ក្រោយ​នាង​បាន​លុបចោល​ផែន​ការណ៍យកកូនកាលពីឆ្នាំ២០២១ ដោយសារ​តែកាល​ពី​ដើមខែមីនានោះ​នាង​បានកើត​កូវីដ​៕

RELATED ARTICLES