Tuesday, January 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះបុរសម្នាក់ ពាក់ព័ន្ធធ្វើឱ្យខូចខាតដោយចេតនា

វ៉ៃខ្នោះបុរសម្នាក់ ពាក់ព័ន្ធធ្វើឱ្យខូចខាតដោយចេតនា

ភ្នំពេញ ៖ អ្នកជំនួញជាជនជាតិចិន ម្នាក់ ត្រូវបានកម្លាំងសមត្តកិច្ចកងរាជអាវុធរាជធានីភ្នំពេញ នាំខ្លួនតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធពីបទធ្វើឱ្យខូចខាតដោយចេតនា និងបទរំលោភលើទំនុកចិត្តលើអ្នកដទៃ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ CHEN HSIN HUNG ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរអ្នកជំនួញ ស្នាក់នៅ ផ្ទះលេខ៤៤ ផ្លូវ៥៧ កែងផ្លូវលេខ៣៣៤ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។

ជនសង្ស័យត្រូវបានកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួន បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ដែលការនាំខ្លួននោះគឺធ្វើឡើងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកម៉ុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យបាននិងកំពុងស្ថិតនៅដំណាក់ការស៊ើបសួររបស់តំណាងអយ្យការនៅឡើយ ដោយវេលាល្ងាច ផុតម៉ោងរដ្ឋបាល ទើបជនសង្ស័យត្រូវបានផ្ញើទៅសមត្ថកិច្ចវិញ និងតម្រូវឱ្យនាំទៅសាកសួរនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ បន្តទៀត៕

RELATED ARTICLES