Friday, October 25, 2024
Homeតារាខ្មែរហ៊ិន ច័ន្ទនីរ័ត្ន ៖នៅតែមិនប្រាកដរឿងស្នេហ៍

ហ៊ិន ច័ន្ទនីរ័ត្ន ៖នៅតែមិនប្រាកដរឿងស្នេហ៍

ភ្នំពេញ៖ស្រីស្រស់ហ៊ិន ច័ន្ទនីរ័ត្ន បានទៅចូលរួមមង្គលការលោកចេន កាលពីថ្ងៃទី២២ខែ​ឧស​ភា​ គូឲ្យភ្ញាក់ផ្អើល​ទើបធ្វើឲ្យការលេច​ឭថា​ម្ចាស់បទ”អាក្របី”រៀបការចោលធ្វើឲ្យច័ន្ទនីរ័ត្ន ខូច​ចិត្តរហូតនាងហោះទៅលំហែ​កាយ៉ា​នៅ​បារាំងដើម្បីរំសាយទុក្ខស្នេហ៍នោះបានស្ងប់ស្ងាត់ទៅវិញ។អ្វីដែលកាន់តែគូរឲ្យចាប់អារម្មណ៍ថែមទៀត​នោះ​កាលពីថ្ងៃទី២៧ខែឧសភា ស្រីស្អាត​ច័ន្ទ​នីរ័ត្ន បាន​បណ្ដើរបុរសម្នាក់ទៅលំហែកាយ៉ានៅមាត់ស្ទឹងមួយ តែនាង​ព្យាយាមលាក់មុខ​ប្រុស​នោះមិន​ឲ្យ​អ្នកណាស្គាល់ទាំងអស់ គឺឲ្យឃើញតែពីខាងក្រោយប៉ុណ្ណោះ ខណៈដែលមាន​អ្នករួម​អាជីព​ខមិន​ចូល​សួរថាតើប្រុសនោះជាលោកសេង មង្គល ឬអ្នកផ្សេងនោះច័ន្ទនីរ័ត្ន មិន​តតប​ឡើយ។​យ៉ាងណាបើផ្អែកតាមរូបភាពនោះប្រុសដែលបណ្ដើរចន្ទនីរ័ត្ន ទៅសាសង​ស្នេហ៍​នោះ​គឺជា​ប្រុស​​រូបសង្ហារម្នាក់។

 តាមរយៈការចាប់ផ្ដើមបង្ហាញសញ្ញាស្នេហ៍ថ្មីរបស់ហ៊ិន ច័ន្ទនីរ័ត្ន នៅពេលនេះបញ្ជាក់​ថាពិធីការិនីរូប​នេះមិនទាន់​ប្រាកដស្នេហ៍ជាមួយបុរសណាច្បាស់លាស់នោះទេ ពោលគឺពេល​នេះ​នាងទើបតែបើកបេះដូងទទួល​អ្នក​ដែល​ចូល​មកស្អំរបួសបេះដូងនាងប៉ុណ្ណោះ ហើយ​ច្បា​ស់​ណាស់ថាប្រុសដែលអាចកៀកកើយជាមួយច័ន្ទនីរ័ត្ន បានមិន​មែន​សំដៅទៅលើបុរសនោះ​មានទ្រព្យហើយអាចយកបានបេះដូងនាងបាននោះទេ ប៉ុន្ដែដាច់ខាតទាល់តែប្រុស​នោះនីរ័ត្ន មានអារម្មណ៍ស្នេហ៍ស្និតដែរទើបអាចទៅ​រួច។ដោយឡែកសម្រាប់ការសាសង​ស្នេហ៍ថ្មី​នៅ​ពេល​​នេះក៍​​​​​​​​​​​​​​​​​​​​បង្ហាញថាច័ន្ទនីរ័ត្ន ពិតជាមិនធម្មតានោះទេ ពោលគឺឲ្យតែនាងចង់ភ្ជាប់​ស្នេហ៍​ពេលណាគឺមានបុរសជាច្រើន​​​​រងចាំ​ត្រងស្នេហានាង។ប៉ុន្ដែការប្រេះឆាស្នេហ៍ជាបន្ដបន្ទាប់វាបានធ្វើឲ្យច័ន្ទនីរ័ត្ន អាចប្រឈមរងនូវការដើរ​ជាន់ដាន​ចាស់​​ទើប​​នាំឲ្យមិត្តភក្ដិនាងមួយ​ចំ​នួន​​បារម្ភ​ខ្លាចតែស្រីស្អាតដូចច័ន្ទនីរ័ត្ន រងសម្ពាធពិបាកគេចរឿងអភ័ព្វស្នេហ៍។

 គូរកត់សម្គាល់ថាហ៊ិន ច័ន្ទនីរ័ត្ន បានប្រេះឆាស្នេហ៍មិនក្រោម៤លើកនោះទេ​ក្រោយ​នាង​​ជាប់ជាអតីតFreshie លេខ១កាលពីឆ្នាំ២០០៧ និងប្រឡូកសិល្បៈរយៈពេលជាង១៥​ឆ្នាំមកនេះ។នីរ័ត្ន ធ្លាប់ប្រាប់អ្នកយកព័តមានយើង​ថានាងចង់​រៀបការមិនឲ្យលើសពីអាយុ៣០​ឆ្នាំ​ ពោល​គឺនៅឆ្នាំ២០២៣ ខាងមុខនេះ តែនាងមិនបង្ហើបថាអនាគត​ស្វាមី​ជាបុរសម្នាក់ណាទេ ខណៈដែលការផ្គូផ្គងថាច័ន្ទនីរ័ត្ន ជាគូស្នេហ៍របស់លោកមង្គល ហៅប៉ូសេង នោះត្រូវ​បាន​អ្នក​​ស្និត​​តារាទាំងពីរថាមិនអាចទៅរួចជាដាច់ខាត៕

RELATED ARTICLES