ភ្នំពេញ៖ស្រីស្រស់ហ៊ិន ច័ន្ទនីរ័ត្ន បានទៅចូលរួមមង្គលការលោកចេន កាលពីថ្ងៃទី២២ខែឧសភា គូឲ្យភ្ញាក់ផ្អើលទើបធ្វើឲ្យការលេចឭថាម្ចាស់បទ”អាក្របី”រៀបការចោលធ្វើឲ្យច័ន្ទនីរ័ត្ន ខូចចិត្តរហូតនាងហោះទៅលំហែកាយ៉ានៅបារាំងដើម្បីរំសាយទុក្ខស្នេហ៍នោះបានស្ងប់ស្ងាត់ទៅវិញ។អ្វីដែលកាន់តែគូរឲ្យចាប់អារម្មណ៍ថែមទៀតនោះកាលពីថ្ងៃទី២៧ខែឧសភា ស្រីស្អាតច័ន្ទនីរ័ត្ន បានបណ្ដើរបុរសម្នាក់ទៅលំហែកាយ៉ានៅមាត់ស្ទឹងមួយ តែនាងព្យាយាមលាក់មុខប្រុសនោះមិនឲ្យអ្នកណាស្គាល់ទាំងអស់ គឺឲ្យឃើញតែពីខាងក្រោយប៉ុណ្ណោះ ខណៈដែលមានអ្នករួមអាជីពខមិនចូលសួរថាតើប្រុសនោះជាលោកសេង មង្គល ឬអ្នកផ្សេងនោះច័ន្ទនីរ័ត្ន មិនតតបឡើយ។យ៉ាងណាបើផ្អែកតាមរូបភាពនោះប្រុសដែលបណ្ដើរចន្ទនីរ័ត្ន ទៅសាសងស្នេហ៍នោះគឺជាប្រុសរូបសង្ហារម្នាក់។

តាមរយៈការចាប់ផ្ដើមបង្ហាញសញ្ញាស្នេហ៍ថ្មីរបស់ហ៊ិន ច័ន្ទនីរ័ត្ន នៅពេលនេះបញ្ជាក់ថាពិធីការិនីរូបនេះមិនទាន់ប្រាកដស្នេហ៍ជាមួយបុរសណាច្បាស់លាស់នោះទេ ពោលគឺពេលនេះនាងទើបតែបើកបេះដូងទទួលអ្នកដែលចូលមកស្អំរបួសបេះដូងនាងប៉ុណ្ណោះ ហើយច្បាស់ណាស់ថាប្រុសដែលអាចកៀកកើយជាមួយច័ន្ទនីរ័ត្ន បានមិនមែនសំដៅទៅលើបុរសនោះមានទ្រព្យហើយអាចយកបានបេះដូងនាងបាននោះទេ ប៉ុន្ដែដាច់ខាតទាល់តែប្រុសនោះនីរ័ត្ន មានអារម្មណ៍ស្នេហ៍ស្និតដែរទើបអាចទៅរួច។ដោយឡែកសម្រាប់ការសាសងស្នេហ៍ថ្មីនៅពេលនេះក៍បង្ហាញថាច័ន្ទនីរ័ត្ន ពិតជាមិនធម្មតានោះទេ ពោលគឺឲ្យតែនាងចង់ភ្ជាប់ស្នេហ៍ពេលណាគឺមានបុរសជាច្រើនរងចាំត្រងស្នេហានាង។ប៉ុន្ដែការប្រេះឆាស្នេហ៍ជាបន្ដបន្ទាប់វាបានធ្វើឲ្យច័ន្ទនីរ័ត្ន អាចប្រឈមរងនូវការដើរជាន់ដានចាស់ទើបនាំឲ្យមិត្តភក្ដិនាងមួយចំនួនបារម្ភខ្លាចតែស្រីស្អាតដូចច័ន្ទនីរ័ត្ន រងសម្ពាធពិបាកគេចរឿងអភ័ព្វស្នេហ៍។

គូរកត់សម្គាល់ថាហ៊ិន ច័ន្ទនីរ័ត្ន បានប្រេះឆាស្នេហ៍មិនក្រោម៤លើកនោះទេក្រោយនាងជាប់ជាអតីតFreshie លេខ១កាលពីឆ្នាំ២០០៧ និងប្រឡូកសិល្បៈរយៈពេលជាង១៥ឆ្នាំមកនេះ។នីរ័ត្ន ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងចង់រៀបការមិនឲ្យលើសពីអាយុ៣០ឆ្នាំ ពោលគឺនៅឆ្នាំ២០២៣ ខាងមុខនេះ តែនាងមិនបង្ហើបថាអនាគតស្វាមីជាបុរសម្នាក់ណាទេ ខណៈដែលការផ្គូផ្គងថាច័ន្ទនីរ័ត្ន ជាគូស្នេហ៍របស់លោកមង្គល ហៅប៉ូសេង នោះត្រូវបានអ្នកស្និតតារាទាំងពីរថាមិនអាចទៅរួចជាដាច់ខាត៕

