(ភ្នំពេញ)៖ពិធីអបអរសាទរខួបលើកទី ២៦ នៃសមាគមសម្ព័ន្ធពាណិជ្ជករនិងឧស្សាហកម្មនៅកម្ពុជា និង មហាសន្និបាតអាណត្តិទី១៣ និង អាណត្តិទី ១៤ នៃការផ្ទេរនិងទទួលតំណែងប្រធានបានប្រារព្ធឡើងថ្ងៃទី២៩ខែឧសភាឆ្នាំ២០២២ នៅសណ្ឋាគារ Dara Airport។ តំណាងមកពីរសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា និង សមាគមសម្ព័ន្ធពាណិជ្ជករ និងឧស្សាហកម្មនៅកម្ពុជាជាច្រើនរូបបានចូលរួមក្នុងកម្មវិធីនេះ។ នៅក្នុងសុន្ទរកថាលោកស្រី ចាង ណាន ភីង(Zhang Nan Ping)ប្រធានអាណត្តិទី១៤ នៃសមាគមសម្ព័ន្ធពាណិជ្ជករនិងឧស្សាហកម្មនៅកម្ពុជាបានមានប្រសាសន៍ថា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ជំងឺកូវីដ១៩បានធ្វើឱ្យសភាពាណិជ្ជកម្មឃ្លាតឆ្ងាយពីសមាជិក និងមិត្តភ័ក្តិរបស់ខ្លួន ហើយធ្វើឱ្យឃ្លាតឆ្ងាយពីការទំនាក់ទំនងជាមួយសហគមន៍ចិនទាំងអស់។ លោកស្រីបានបន្តថា ស្របពេលដែលជំងឺរាតត្បាតកូវីដ១៩ កំពុងតែរីករាលដាលពាសពេញពិភពលោក រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការប្រឆាំងការរាតត្បាត និងអនុវត្តការចាក់វ៉ាក់សាំងឱ្យបានគ្រប់ជ្រុងជ្រោយ ដោយមិនគិតពីប្រជាពលរដ្ឋក្នុង និងក្រៅប្រទេសគឺអាចចាក់វ៉ាក់សាំងបានទាំងអស់។ ហើយឥឡូវនេះជីវិតប្រចាំថ្ងៃកំពុងវិលមករកភាពប្រក្រតីវិញជាបណ្តើរៗ។ “យើងមានអារម្មណ៍ថា រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយបង្ការជំងឺរាតត្បាតដ៏ជោគជ័យ និងសម្រេចបាននូវសមិទ្ធិផលដ៏គួរឲ្យមោទនៈ។” លោកស្រីថាក្រោយចូលកាន់តំណែងលោកស្រីនឹងខិតខំលើកកម្ពស់សុខដុមរមនារបស់សមាគម សមាហរណកម្មជាមួយគ្នាលើកកម្ពស់ការផ្លាស់ប្តូរ គោរពគ្នាទៅវិញទៅមកលើកទឹកចិត្តគ្នាទៅវិញទៅមក និងចែករំលែកធនធានហើយជំរុញ ឱ្យមានការរួបរួមគ្នាកាន់តែខ្លាំងក្លារបស់សមាគម ។ ធ្វើការរួមគ្នាដើម្បីស្វែងរកតម្លៃស្នូល និងឱកាសអាជីវកម្មសម្រាប់សមាគមសម្ព័ន្ធពាណិជ្ជករ និងឧស្សាហកម្មកម្ពុជាក្នុងការអភិវឌ្ឍន៍នៅកម្ពុជា។
លោកស្រីបានបន្ថែមថា លោកស្រីនឹងដើរតាមអតីតកាល និងបង្កើតវេទិកាទំនាក់ទំនងដ៏រឹងមាំឡើងវិញសម្រាប់ជនជាតិចិន និងសហគមន៍នៅកម្ពុជា ដែលបានឃ្លាតឆ្ងាយពីគ្នាដោយសារជំងឺរាតត្បាតកូវីដ១៩ ដើម្បីរួមគ្នាបង្កើតឱកាសអាជីវកម្ម។នៅក្នុងកម្មវីធីខាងឡើង លោកស្រីប្រធាន អាណត្តិទី ១៣ វ៉ាង ម៉ី ហ៊ុយ(Wang Mei Hui)ត្រូវបានតែងតាំងជា ប្រធានប្រឹក្សាអាណត្តិទី ១៤ និង លោក ចឹង មីង យ៉ុង(Zheng Ming Rong)ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលអាណត្តិទី ១៤។ លោកស្រី ចាង ណាន ភីង ប្រធានអាណត្តិទី១៤ ក៏បានប្រកាសអំពីការបង្កើតថ្នាក់ដឹកនាំអាណត្តិទី ១៤ រួមមានក្រុមទីប្រឹក្សារបស់សមាគម អនុប្រធាន ប្រធានផ្នែកហិរញ្ញវត្ថុនាយកអ្នកគ្រប់គ្រងជាដើមហើយថែមទាំងបានថ្លែងសុន្ទរកថាស្តីពីទស្សនវិស័យនាពេលអនាគតនៃអាណត្តិថ្មីនេះ។
អគ្គលេខាធិការនៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា លោក សុល ហ៊ុយ បានអានលិខិតអបអរសាទររបស់អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា។ ខ្លឹមសារមានដូចខាងក្រោម៖ ឆ្លៀតក្នុងឱកាសនេះ ក្នុងឱកាសនៃពិធីអាណត្តិទី ១៣ និង អាណត្តិទី១៤ នៃការផ្ទេរនិងទទួលតំណែងប្រធានរបស់សមាគមសម្ព័ន្ធពាណិជ្ជករ និងឧស្សាហកម្មនៅកម្ពុជានាពេលនេះ ក្នុងនាមជាប្រធាន និងសហការីទាំងអស់នៃសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះលោកស្រីចាង ណាន ភីង ក្នុងការបោះឆ្នោតជ្រើសរើសជាប្រធាន និងលោកចឹង មីង យ៉ុង ជាប្រធានក្រុមប្រឹក្សាភិបាលក្នុងសម័យអាណត្តិទី ១៤ របស់សមាគមសម្ប័ន្ធពាណិជ្ជករ និងឧស្សាហកម្មនៅកម្ពុជា។ចាប់តាំងពីការបង្កើតសមាគមសម្ព័ន្ធពាណិជ្ជករ និងឧស្សាហកម្មនៅកម្ពុជាក្រោមការដឹកនាំរបស់ប្រធាន និងអ្នកគ្រប់គ្រងមុនៗ និងការខិតខំប្រឹងប្រែងរបស់សមាជិកទាំងអស់ បានកសាងវេទិកាដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងជនរួមជាតិចិនតៃវ៉ាន់និងប្រជាជនក្នុងតំបន់មកពីគ្រប់មជ្ឈដ្ឋានហើយក៏បានលើកទឹកចិត្តយ៉ាងសកម្មដល់ជនរួមជាតិចិនតៃវ៉ាន់ ដើម្បីជួយក្រុមជួបការលំបាកក្នុងប្រទេសកម្ពុជានិងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមក្នុងស្រុក តាមរយៈសកម្មភាពសប្បុរសធម៌ និងសុខុមាលភាពសាធារណៈ ខណៈពេលដែលពង្រីកអាជីពរបស់ពួកគេនៅក្នុងទឹកដីកម្ពុជានេះ។យើងជឿជាក់ថាក្រោមការដឹកនាំរបស់ប្រធានថ្មី និងប្រធានក្រុមប្រឹក្សាភិបាលថ្មី សមាសម្ព័ន្ធពាណិជ្ជករ និងឧស្សាហកម្មនៅកម្ពុជានឹងសម្រេចបានលទ្ធផលកាន់តែល្អប្រសើរថែមទៀតនាពេលអនាគត៕