Thursday, April 25, 2024
Homeព្រឹត្តិការណ៍សង្គមពិធីអបអរសាទរខួបលើកទី២៦ នៃសមាគមសម្ព័ន្ធពា​ណិជ្ជ​ករ​និងឧស្សាហកម្មនៅកម្ពុជា និងមហាសន្និបាត អា​ណ​ត្តិទី១៣ និងអាណត្តិទី១៤ នៃការផ្ទេរនិង​ទទួល​តំណែង​ប្រធាន

ពិធីអបអរសាទរខួបលើកទី២៦ នៃសមាគមសម្ព័ន្ធពា​ណិជ្ជ​ករ​និងឧស្សាហកម្មនៅកម្ពុជា និងមហាសន្និបាត អា​ណ​ត្តិទី១៣ និងអាណត្តិទី១៤ នៃការផ្ទេរនិង​ទទួល​តំណែង​ប្រធាន

(ភ្នំពេញ)៖ពិធីអបអរសាទរខួបលើកទី ២៦ នៃសមាគមសម្ព័ន្ធពាណិជ្ជករនិងឧស្សាហកម្មនៅកម្ពុជា និង មហា​សន្និ​បាតអាណត្តិទី​១៣ និង អាណត្តិទី ១៤ នៃការផ្ទេរនិងទទួលតំណែងប្រធាន​បានប្រារព្ធឡើង​ថ្ងៃ​ទី២៩ខែ​ឧសភា​ឆ្នាំ២០២២ នៅ​សណ្ឋាគារ Dara Airport។ តំណាងមកពីរសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា និង សមាគមសម្ព័ន្ធ​ពាណិជ្ជករ និងឧស្សាហកម្មនៅកម្ពុជាជា​ច្រើន​រូបបានចូលរួមក្នុងកម្មវិធីនេះ។ នៅក្នុងសុន្ទរកថាលោកស្រី ចាង ណាន ភីង(Zhang Nan Ping)ប្រធានអាណ​ត្តិទី​១៤ នៃ​សមាគមសម្ព័ន្ធពាណិជ្ជករនិងឧស្សាហកម្មនៅកម្ពុជា​បាន​មានប្រសាសន៍ថា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ជំងឺ​កូ​វីដ​១៩បានធ្វើឱ្យសភាពាណិជ្ជកម្មឃ្លាត​ឆ្ងាយ​ពី​សមា​ជិក និងមិត្តភ័ក្តិរបស់ខ្លួន ហើយធ្វើឱ្យឃ្លាតឆ្ងាយពីការទំនាក់​ទំនងជាមួយសហគមន៍ចិនទាំងអស់។ លោកស្រី​បានបន្តថា ស្របពេលដែលជំងឺរាតត្បាតកូវីដ១៩ កំពុងតែរីក​រាលដាលពាសពេញពិភពលោក រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់ចេញនូវវិធានការប្រឆាំងការរាតត្បាត និងអនុវត្ត​ការ​ចាក់វ៉ាក់សាំងឱ្យបានគ្រប់ជ្រុងជ្រោយ ដោយ​មិនគិតពីប្រជាពលរដ្ឋក្នុង និងក្រៅប្រទេសគឺអាចចាក់វ៉ាក់សាំង​បានទាំងអស់។ ហើយឥឡូវនេះជីវិត​ប្រចាំថ្ងៃ​កំ​ពុង​​វិលមករកភាពប្រក្រតីវិញជាបណ្តើរៗ។ “យើងមានអារម្មណ៍​ថា រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាស​វៃរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញនូវគោល​នយោបាយបង្ការជំងឺរាតត្បាតដ៏ជោគជ័យ និង​សម្រេចបាននូវសមិទ្ធិផលដ៏គួរឲ្យមោទនៈ។” លោកស្រីថាក្រោ​យ​ចូលកាន់តំណែងលោកស្រីនឹងខិតខំលើក​កម្ពស់សុខដុមរមនារបស់សមាគម សមាហរណកម្មជាមួយគ្នាលើ​កកម្ពស់ការផ្លាស់ប្តូរ គោរពគ្នាទៅវិញទៅ​មក​លើកទឹកចិត្តគ្នាទៅវិញទៅមក និងចែករំលែកធនធានហើយជំរុញ ឱ្យមានការរួបរួមគ្នាកាន់តែខ្លាំងក្លារបស់​សមា​គម ។ ធ្វើការរួមគ្នាដើម្បីស្វែងរកតម្លៃស្នូល និងឱកាសអាជីវកម្ម​សម្រាប់សមាគមសម្ព័ន្ធពាណិជ្ជករ និងឧស្សា​ហកម្មកម្ពុជាក្នុងការអភិវឌ្ឍន៍នៅកម្ពុជា។

លោកស្រីបានបន្ថែមថា លោកស្រីនឹងដើរតាមអតីត​កាល និងបង្កើតវេទិកាទំនាក់ទំនង​ដ៏រឹងមាំឡើងវិញសម្រាប់​ជនជាតិចិន និងសហគមន៍នៅកម្ពុជា ដែលបានឃ្លាត​ឆ្ងាយពីគ្នាដោយសារជំងឺរាតត្បាតកូវីដ១៩ ដើម្បីរួមគ្នា​បង្កើ​ត​​ឱកាសអាជីវកម្ម។នៅក្នុងកម្មវីធីខាងឡើង លោក​ស្រីប្រធាន អាណត្តិទី ១៣ វ៉ាង ម៉ី ហ៊ុយ(Wang Mei Hui)ត្រូវបានតែងតាំងជា ប្រធានប្រឹក្សាអាណត្តិទី ១៤ និង លោក ចឹង មីង យ៉ុង(Zheng Ming Rong)ត្រូវបានតែង​តាំងជាប្រធានក្រុមប្រឹក្សាភិបាលអាណត្តិទី ១៤។ លោកស្រី ចាង ណាន ភីង ប្រធានអាណត្តិទី១៤ ក៏បានប្រ​កា​ស​អំពីការបង្កើតថ្នាក់ដឹកនាំអាណត្តិទី ១៤ រួមមាន​ក្រុមទីប្រឹក្សារបស់សមាគម អនុប្រធាន ប្រធានផ្នែកហិរញ្ញវត្ថុ​នាយកអ្នកគ្រប់គ្រងជាដើមហើយថែម​ទាំងបាន​ថ្លែងសុន្ទរកថាស្តីពីទស្សនវិស័យនា​ពេលអនាគតនៃអាណត្តិ​ថ្មីនេះ។

អគ្គលេខាធិការនៃសមាគម​សម្ព័ន្ធខ្មែរ​ចិននៅកម្ពុជា លោក សុល ហ៊ុយ បានអានលិខិតអបអរសាទររបស់អ្នក​ឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា។ ខ្លឹមសារមានដូចខាងក្រោម៖ ឆ្លៀតក្នុងឱ​កា​ស​​​នេះ ក្នុងឱកាសនៃពិធីអាណត្តិទី ១៣ និង អាណត្តិទី១៤ នៃការផ្ទេរនិងទទួលតំណែងប្រធានរបស់​សមា​គម​សម្ព័ន្ធពា​ណិ​ជ្ជករ និងឧស្សាហកម្មនៅកម្ពុជានាពេលនេះ ក្នុងនាមជាប្រធាន និងសហការីទាំងអស់​នៃសមាគម​សម្ព័ន្ធខ្មែរ​-ចិននៅ​កម្ពុជា ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះលោកស្រីចាង ណាន ភីង ក្នុងការបោះ​ឆ្នោត​​ជ្រើស​រើស​ជា​ប្រធាន និង​លោក​ចឹង មីង យ៉ុង ជាប្រធានក្រុមប្រឹក្សាភិបាលក្នុងសម័យអាណត្តិទី ១៤ របស់​សមាគមសម្ប័ន្ធ​ពា​ណិ​​ជ្ជ​ករ​​ និងឧស្សាហកម្ម​នៅកម្ពុជា។ចាប់តាំងពីការបង្កើត​សមាគមសម្ព័ន្ធពាណិជ្ជករ និង​ឧស្សា​ហកម្មនៅកម្ពុជាក្រោមការដឹកនាំ​របស់ប្រ​ធាន និងអ្នកគ្រប់គ្រងមុនៗ និងការខិតខំប្រឹងប្រែងរបស់​សមា​ជិក​ទាំងអស់ បានកសាងវេទិកាដ៏សំខាន់​សម្រាប់​ការ​ផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងជនរួមជាតិ​ចិនតៃ​វ៉ាន់និងប្រជាជនក្នុងតំបន់មកពីគ្រប់​មជ្ឈ​ដ្ឋាន​​ហើយ​ក៏បានលើកទឹកចិត្តយ៉ាងសកម្មដល់ជនរួមជាតិចិនតៃវ៉ាន់ ដើម្បីជួយក្រុមជួបការលំបាកក្នុងប្រទេស​កម្ពុជា​និង​រួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមក្នុងស្រុក តាមរយៈសកម្មភាពសប្បុរសធម៌ និងសុខុ​មាល​​ភាព​សាធារណៈ ខណៈពេលដែលពង្រីកអាជីព​របស់ពួកគេ​នៅ​ក្នុងទឹកដីកម្ពុជានេះ។យើងជឿជាក់ថាក្រោម​ការដឹក​នាំ​របស់ប្រធានថ្មី និងប្រធានក្រុមប្រឹក្សាភិបាលថ្មី សមា​សម្ព័ន្ធពាណិជ្ជករ និងឧស្សាហកម្មនៅកម្ពុជានឹងសម្រេច​បាន​​លទ្ធ​ផល​​​កាន់តែល្អប្រសើរថែម​ទៀតនា​ពេល​អនា​គត៕

RELATED ARTICLES