ដោយ អាចារ្យថាំ
អាស៊ាន ឬ សៅនោ សរសេរពេញ “សៅសៀចិតាិនៀ ថៀ ្សៀតុហ ែសាត សៅិនា ណាតិនៀស” (សមាគមប្រជាជាតិអាស៊ី-អាគ្នេយ៍) គ្មានអ្នកណាកំណត់គោល- នយោបាយប្រទេសនីមួយៗ ដូចគ្នានោះទេ តែគេ “កំណត់ទឹកដីភូមិសាស្ត្រ” ដែល តាំងនៅភូមិភាគភាគអាស៊ី ប៉ែកខាងអាគ្នេយ៍ កុំឱ្យច្រឡំ អាស៊ីបូព៌ា (មានជប៉ុន ជាដើម) ឬច្រឡំអាស៊ីខាងត្បូង (មានឥណ្ឌា ជាដើម)។
អាស៊ាន មាន ១០ប្រទេស គឺកម្ពុជា ថៃ វៀតណាម ឡាវ មីយ៉ាន់ម៉ារ ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី ហ៊្វីលីពីន ប៊្រុយណេ រីឯប្រទេសទីម័រ កំពុងត្រៀម ចូលជាសមាជិក ទី១១។
គោលនយោបាយប្រទេសទាំងប៉ុន្មាននេះ មិនដូចគ្នាទេ ខ្លះកាន់របបរាជា- និយម (កម្ពុជា ថៃ ម៉ាឡេស៊ី ប៊្រុយណេ) ខ្លះកាន់របបប្រធានាធិបតីនិយម (ឥណ្ឌូនេស៊ី ហ៊្វីលីពីន) ខ្លះកាន់របបកុម្មុយនីស្ត (វៀតណាម ឡាវ)។
ភូមិភាគអាស៊ី-អាគ្នេយ៍ ជាទឹកដីអំណោយផល ដែលមហាអំណាចដណ្តើម គ្នាចង់បាន ជាងតំបន់អាហ្វ្រិក ម៉្លោះហើយ គេតែងនៅពីក្រោយរដ្ឋប្រហារ ឬ សង្គ្រាមស៊ីវិល ដើម្បីដណ្តើមយកទឹកចិត្តអ្នកដឹកនាំប្រទេសឱ្យរណបគេ។
បារាំង ដាក់អាណានិគមលើកម្ពុជា ជិត១សតវត្ស ពុំមែនបារាំង ចង់បាន ទឹកដីខ្មែរ ជាអាណាខេត្ត របស់បារាំង នោះទេ តែបារាំងចង់បានភោគទ្រព្យធម្ម- ជាតិ ជាឈ្នាន់ពង្រឹងអំណាចរបស់ខ្លួន ប្រជែងជាមួយអាមេរិក អង់គ្លេស ហូឡង់ អេស្ប៉ាញ ដែលដណ្តើមយកឥណ្ឌា ឥណ្ឌូនេស៊ី ហ៊្វីលីពីន៘
ប្រទេសតូចដូចកម្ពុជា បើមិនស្រវេស្រវារកមហាអំណាចណាដែលខ្លាំង ទាំងសេដ្ឋកិច្ច និងយោធា ឱ្យជួយគាំទ្រ ច្បាស់ជារដ្ឋាភិបាល តាំងនៅមិនបានយូរ ខណៈដែលមានចលនាបះបោរ ឬជម្លោះនយោបាយកើតឡើង។
អ្នកនយោបាយប្រឆាំង តែងតែរិះគន់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា “ផ្អៀងទៅចិន ពេក អាចនឹងជាប់បំណុលចិន វ័ណ្ឌក” ប៉ុន្តែបក្សកាន់អំណាច ក៏ ដូចប្រមុខ ជភភ មិនអាចបោះបង់គោលជំហរយកចិន ជាបង្អែកនោះឡើយ។
សម្តេចឪ ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ធ្លាប់មានព្រះរាជបន្ទូលថា “កម្ពុជា បើងាកចេញពីចិន នឹងរងគ្រោះដោយសារប្រទេសជិតខាង” ដែលព្រះ- រាជបណ្តាំនេះ ត្រូវបានថ្នាក់ដឹកនាំ ជភភ មិនអាចបំភ្លេចបានឡើយ។
រឿងជំពាក់លុយចិន យើងក៏ដឹងដែរ បើមិនសងគេ ត្រូវគេរឹបអូសទ្រព្យសម្បត្តិ ជាតិ ដូចសិរីលង្កា ជាប់បំណុលចិនវ័ណ្ឌក ក៏ត្រូវចិនដកហូតកំពង់ផែ របស់រដ្ឋ ទៅ គ្រប់គ្រង កាត់កងបំណុល។
បើយើងដឹងថា ចិន ចាំតែគាបបែបនេះ លុះត្រាតែរវៀសរវៃសងគេបណ្តើរៗ ទៅ កុំទុកឱ្យបំណុលកើតកូនកើតចៅ នាំឱ្យវេទនាដល់រដ្ឋាភិបាលក្មេងស្រករក្រោយ “រងថ្មបាក់”។
យើងក៏ដឹងដែរថា “ចិនចិត្តល្អ” ឱ្យលុយហូរហែ គឺមកពីចិន ចង់ឱ្យខ្មែរ ដើរ តាមមាគ៌ារបស់គេ ដែល “មិនត្រូវធាតុគ្នាជាមួយអាមេរិក” ដូច្នេះការចាប់យក ចិន ធ្វើបង្អែក មិនចេះខាតទេ តែរឿងបំណុល ត្រូវតែសងគេបណ្តើរៗ មិនអាច ចេញក្បួន “ខ្មែរចេះតែកិន ចិនចេះតែកត់” បានឡើយ។
ដូច្នេះ ទឹកដីភូមិសាស្ត្រអាស៊ាន គ្រាន់តែមានទីតាំងនៅឧបទ្វីបប៉ែកអាគ្នេយ៍ រីឯរបត់នយោបាយប្រទេសនីមួយៗ មិនដូចគ្នាទេ។ យើងឃើញហើយ វៀតណាម ត្រូវរ៉ូវគ្នាជាមួយកម្ពុជា ល្អូកល្អិន តែមិនសូវត្រូវគ្នាជាមួយចិន ព្រោះតែចិន ធ្លាប់ ធ្វើចៅហ្វាយយួន ជិត១ពាន់ឆ្នាំ។
អតីតប្រធានាធិបតីហ៊្វីលីពីន លោកឌូតឺរតេ មិនសូវប្រឆាំងចិន ទេ តែប្រធា- នាធិបតីថ្មី ទើបជាប់ឆ្នោត ហ៊្វែរឌឺណង់ ម៉ាកូស បានប្រកាសថ្កោលទោសចិន ដែល រំលោភលើដែនទឹករបស់ហ៊្វីលីពីន នៅសមុទ្រចិនខាងត្បូង។
សម្រាប់កម្ពុជា គ្មានដែនសមុទ្រជាប់ចិន នោះទេ បើទោះជាហ៊ានប្រគល់ឱ្យ ចិន គ្រប់គ្រងភាគខ្លះនៃឆ្នេរសមុទ្រ ក៏មិនបារម្ភពីរឿងចិន លេបឆ្នេរសមុទ្រនោះ។ ករណីកម្ពុជា យល់ព្រមឱ្យជនជាតិចិន ចូលមករកស៊ីកកកុញនៅក្រុងព្រះសីហនុ ក៏ដើម្បីទាញយកផលប្រយោជន៍ពីចិន ពុំមែនកាត់ទឹកដីឱ្យចិន នោះទេ។
ហេតុនេះ គួរបែងចែកឱ្យច្បាស់រវាងភូមិសាស្ត្រទឹកដីអាស៊ាន និងគោល- នយោបាយប្រទេសអាស៊ានទាំង១០ មិនដូចគ្នាទេ តែធម្មតាប្រទេសតូច បើមិន ចាប់មហាអំណាចធ្វើខ្នងបង្អែក យើងរស់នៅមិនបានសុខទេ’