Friday, October 25, 2024
Homeតារាខ្មែរតន់ ច័ន្ទសីម៉ា៖ចុះកុងត្រា១ឆ្នាំ តែលាក់តម្លៃខ្លួន

តន់ ច័ន្ទសីម៉ា៖ចុះកុងត្រា១ឆ្នាំ តែលាក់តម្លៃខ្លួន

ភ្នំពេញ៖តារាចម្រៀងតន់ ច័ន្ទសីម៉ា បានក្លាយទៅជាទូតសុឆន្ទៈ(BA)របស់ក្រុមហ៊ុន​EEW9 ដែលការចុះកិច្ច​សន្យា​នេះធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ កាលពីថ្ងៃទី៣០ខែ​ឧស ភាឆ្នាំ២០២២ ដោយមានអតីតអ្នក​ចាត់ការ​ទូទៅ​របស់Galaxy លោកយឹម តាស្រង់ ពេល​នេះ​ក្លាយ​ទៅជានាយកប្រតិបត្តិក្រុមហ៊ុនមួយនេះ ព្រមទាំងអគ្គនាយិការ​ក្រុមហ៊ុនលោក​ស្រីជា​ម្ដាយ​របស់អ៊ី អ៊ី និងអ្នកតំណាងផលិតផលមកពីកូរ៉េផងដែរ។

 តន់ ច័ន្ទសីម៉ា បានបង្ហាញអារម្មណ៍រីករាយចំពោះការក្លាយទៅជាBA របស់EEW9 ហើយ​​នាងថាបានចុះ​កុងត្រាតំ​ណាក់កាលដំបូងរយៈពេល១ឆ្នាំ តែនាងមិនប្រាប់ពីតម្លៃខ្លួន​ថាទទួលបានប៉ុន្មានឡើយ។សីម៉ា ថានាងជាអ្នក​ចម្រៀ​​ង​ម្នាក់ដែលធ្លាប់មានបញ្ហារ​ស្បែកមុខ​ព្រោះ​តែការប្រើផលិតផលពីមុនៗមកខុស ហេតុនេះហើយពេលនេះ​នាង​គិតថាជាតារាក្រៅពី​មានសម្ថភាពហើយ ក៍ត្រូវមានរូបសម្រស់ដើរទន្ទឹមគ្នាដែរទើបកាន់តែជោគជ័យ។សីម៉ា បន្ថែម​ថា​នាង​ធ្លាប់ឈឺចាប់ត្រូវគេមើលងាយថាអត់ស្អាត ធាត់ពេក ហើយនាងមានអារម្មណ៍​ថា​អត់​ហ៊ានចេញ​ក្រៅ​​ព្រោះមុខឡើងមុន តែពេលនេះក្រោយនាងជ្រើសយកផលិតផលEEW9 ហើយ​ប្រើសមដូចបំណងទើប​នាង​សម្រេចចិត្តទទួល​ធ្វើជាទូតសុឆន្ទៈរបស់​ក្រុមហ៊ុននេះ​តែម្ដង។សីម៉ា ថ្លែងថា”ខ្ញុំជាIdol របស់​គេអីចឹងមិនអាច​ប្រើ​ផលិតផល​មួយដែល​គ្មានគុណភាព​នាំឲ្យប៉ៈពាល់ដល់Fan របស់ខ្ញុំ​នោះទេ​”។

 លោកយឹម តាស្រង់ ជាម្ចាស់ភាគហ៊ុន និងនាយកប្រតិបត្តិEEW9 បានឲ្យដឹងថា​ទោះ​ជា​​លោក​ធ្លាប់មានបទ​ពិសោ​ធ​ន៍​តែខាងនិពន្ធនិងដឹកនាំការងារសិល្បៈមែន តែការទទួល​តំ​ណែ​ង​​ថ្មីពេលនេះលោកប្ដេជ្ញាចិត្តថានឹងធ្វើឲ្យ​ក្រុម​ហ៊ុន​មួយនេះទទួលជោគជ័យនឹងកាន់តែរីក​លូត​លាស់ទៅមុខ។លោក​ថា​នឹងដឹកនាំតំណាងចែកចាយ និងអតិថិ​ជន​របស់EEW9 ដើម្បីឆ្ពោះ​ទៅដល់គោលដៅជាមួយគ្នាតាមគោលការណ៍ដែលបានរៀបចំរួចជាស្រេច។

 ចំណែកលោកស្រីអគ្គនាយិការEEW9 ជាម្ដាយរបស់អ៊ី អ៊ី បានថ្លែងថាលោកស្រីពេញ​ចិត្ត​​ជ្រើសរើសតន់ ច័ន្ទសីម៉ា ឲ្យធ្វើជាBAរបស់ក្រុមហ៊ុនលោកស្រីព្រោះសីម៉ា ជាតារាល្បី​ហើ​យ​​ប្រើ​ប្រាស់​ផលិតផលមួយនេះដោយផ្ទាល់​តែ​ម្ដង  ហេតុនេះលោកស្រី​មានជំនឿរ​ចិត្តថា​ការ​សហការណ៍ជាមួយតារាGalaxy រូបនេះនឹងក្លាយទៅជាទំនុកចិត្ត​របស់អតិថិជន​កាន់តែ​ច្រើន​ថែមទៀតជាមិនខាន។

 ដោយឡែកទាក់ទងអាជីពចម្រៀងវិញតន់ ច័ន្ទសីម៉ា ថាក្រោយការចាកចេញ​របស់​លោក​យឹម តាស្រង់ មកកាន់​ការងារថ្មីនេះនាងមិនមានការ​បារម្ភថាបទចម្រៀងរបស់​នាងលែង​ដិតដល់ទីផ្សារនោះទេ ព្រោះថាលោកស្រង់ នៅ​តែសហការណ៍និងជួយពីក្រោយGalaxy ជា​និច្ច៕ 

                                                                            

RELATED ARTICLES