ភ្នំពេញ៖សុខ សីឡាលីន បានបង្ហាញសញ្ញាមានគូស្នេហ៍ថ្មីតាមរយៈការបញ្ចេញរូបកៀកកើយ ជាមួយបុរសម្នាក់នៅលើTik Tok តែនាងមិនទម្លាយថាប្រុសនោះនាងស្គាល់តាមរយៈអ្វីនោះទេ។ការរកបានអ្នកយល់ចិត្តនៅពេលនេះក្រោយពីសីឡាលីន ស្រងូតស្រងាត់អស់រយៈពេលជាង៣ឆ្នាំមកហើយ ដោយសារតែអតីតសង្សាររបស់នាងលោកអ៊ុក មិន្ទណារិទ្ធ ដែលជាតន្រ្ដីករល្បីឈ្មោះម្នាក់នៅក្រុមចចកសមុទ្រនោះបានរៀបការជាមួយអ្នកនាងលឹម ហួ កាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៨ ទើបធ្វើឲ្យទំនាក់ទំនងរបស់សីឡាលីន និងលោកណារិទ្ធ ត្រូវបញ្ចប់សមដូចបំណងអ្នកម្ដាយនាងដែលមិនពេញចិត្តពីទំនាក់ទំនងរបស់នាងនិងអ្នកភ្លេងរូបនោះ។យ៉ាងណាមុនបញ្ចេញបុរសម្នាក់ស្និតស្នាលដូចគូសង្សារនៅពេលនេះសីឡាលីន ក៍ធ្លាប់មានដំណឹងថានាងមានស្នេហាជាមួយបុរសរូបសង្ហារនិងជាពិធីករលោកជីមមី ផងដែរ ប៉ុន្ដែអ្វីដែលគូរឲ្យភ្ញាក់ផ្អើលស្រាប់តែកាលពីពាក់កណ្ដាលឆ្នា២០២១ លោកជីមមី និងស្រីស្អាតជីមមី បែជាប្រកាសស្នេហ៍ជាសាធារណៈទៅវិញដែលធ្វើឲ្យព័តមានដែលថាសីឡាលីន និងលោកជីមមី មានទំនាក់ទំនងពិសេសជាមួយគ្នានោះលុបបាត់ទៅវិញអស់មួយរំពេច។


គូរបញ្ជាក់ថានៅពេលដែលសុខ សីឡាលីន មានតម្រុយស្នេហ៍ថ្មីនេះគេឃើញនាងដែលមានការងារជាមន្រ្ដីនគរបាលក៍បានឡើងពីពាក់ស័ក្ក២នៅលើស្មាទៅជាស័ក្ក៤ផងដែរ ទើបធ្វើឲ្យតារាចម្រៀងដែលលេចធ្លោក្នុងការច្រៀងបទជាភាសារបរទេសជាងបទខ្មែររូបនេះហាក់មមាញឹកទាំងការងារសិល្បៈនិងរាជការព្រមគ្នាតែម្ដង។

អ្វីដែលគូរឲ្យកត់សម្គាល់នៅឆ្នាំ២០២២ នេះសីឡាលីន មានរាសីឡើងព្រោះថៅកែហង្សមាសបានបន្ថែមទំនុកចិត្ត នាងថែមទៀតតាមរយៈការឲ្យអតីតតារាចម្រៀងBlue Diamond និងM រូបនោះទៅជំនួសតំណែងលោកព្រាប សុវត្ថិ ក្នុងតួនាទីជាគណៈកម្មារការCambodian Idol រដូវកាលទី៤ បន្ទាប់ពីតារាចូលចិត្តតែងខ្លួនបែបអ៊ឺរ៉ុបរូបនេះឆក់បានកៅអីជាគ្រូបង្វឹកX Factor Cambodia រដូវកាលទី១។តែអ្វីដែលសីឡាលីន តូចចិត្តបំផុត ក្នុងជីវិត នោះ គឺនៅពេលដែលការងារសិល្បៈរបស់នាងកំពុងតែហក់ឡើងនាងបែជាបាត់បង់ឪពុកជាទីស្រលាញ់ទៅហើយព្រោះលោកទឹត្យ សូផាត ដែលជាតន្រ្ដីករបុរាណនោះបានទទួលមរណភាពកាលពីថ្ងៃទី២៨ខែមករាឆ្នាំ២០២២ ៕

