Friday, October 25, 2024
Homeតារាខ្មែរសុខ សីឡាលីន ៖បង្ហាញសញ្ញាស្នេហ៍ថ្មី ខណៈស្ងាត់ៗ​ឡើងស័ក្ក៤

សុខ សីឡាលីន ៖បង្ហាញសញ្ញាស្នេហ៍ថ្មី ខណៈស្ងាត់ៗ​ឡើងស័ក្ក៤

ភ្នំពេញ៖សុខ សីឡាលីន បានបង្ហាញសញ្ញាមានគូស្នេហ៍ថ្មីតាមរយៈការបញ្ចេញរូបកៀកកើយ ជាមួយបុរស​ម្នាក់​នៅលើTik Tok តែនាងមិនទម្លាយថាប្រុសនោះនាងស្គាល់​តាមរយៈអ្វីនោះ​ទេ។ការរកបានអ្នកយល់ចិត្តនៅ​ពេល​នេះក្រោយពីសីឡាលីន ស្រងូតស្រងាត់អស់រយៈពេល​ជាង៣ឆ្នាំមកហើយ ដោយសារតែអតីតសង្សាររបស់នាង​លោកអ៊ុក មិន្ទណារិទ្ធ ដែលជាតន្រ្ដី​ករ​ល្បីឈ្មោះ​ម្នាក់នៅក្រុមចចកសមុទ្រនោះបានរៀបការជាមួយអ្នកនាងលឹម ហួ កាលពីថ្ងៃ​ទី១៣ខែធ្នូឆ្នាំ២០១៨ ទើបធ្វើឲ្យទំនាក់ទំនងរបស់សីឡាលីន និងលោកណារិទ្ធ ត្រូវបញ្ចប់​សម​ដូចបំ​ណង​អ្នកម្ដាយនាងដែលមិនពេញចិត្តពីទំនាក់ទំនងរបស់នាងនិងអ្នកភ្លេងរូបនោះ។យ៉ាងណាមុនបញ្ចេញបុរស​ម្នាក់​ស្និត​ស្នាល​ដូចគូសង្សារនៅពេលនេះសីឡាលីន ក៍ធ្លាប់មានដំណឹង​ថានាងមានស្នេហាជាមួយបុរសរូប​សង្ហារ​និងជាពិធីករលោកជីមមី ផងដែរ ប៉ុន្ដែអ្វីដែលគូរឲ្យ​ភ្ញាក់​ផ្អើល​ស្រាប់តែ​កាលពីពាក់កណ្ដាលឆ្នា២០២១ លោកជីម​មី និងស្រីស្អាតជីមមី បែជា​ប្រ​កា​សស្នេហ៍ជាសាធារណៈទៅវិញដែលធ្វើឲ្យព័តមានដែលថាសីឡាលីន និងលោក​ជីមមី មានទំ​នាក់ទំនងពិសេសជាមួយគ្នានោះលុបបាត់ទៅវិញអស់មួយរំពេច។

គូរបញ្ជាក់ថានៅពេលដែលសុខ សីឡាលីន មានតម្រុយស្នេហ៍ថ្មីនេះគេឃើញនាង​ដែ​ល​​​មានការងារជាមន្រ្ដី​នគរ​បាលក៍បានឡើងពីពាក់ស័ក្ក២នៅលើស្មាទៅជាស័ក្ក៤ផងដែរ ទើ​បធ្វើឲ្យតារាចម្រៀងដែល​លេចធ្លោក្នុងការ​ច្រៀ​ង​​បទជាភាសារបរទេសជាងបទខ្មែររូបនេះហាក់មមាញឹកទាំងការងារសិល្បៈនិងរាជការព្រមគ្នាតែម្ដង។

អ្វីដែល​គូរ​ឲ្យកត់សម្គាល់នៅឆ្នាំ២០២២ នេះសីឡាលីន មានរាសីឡើងព្រោះថៅកែហង្ស​មាសបានបន្ថែមទំនុក​ចិត្ត នាង​ថែមទៀត​តាមរយៈការឲ្យអតីតតារាចម្រៀងBlue Diamond និងM រូបនោះទៅជំនួសតំណែងលោកព្រាប សុវត្ថិ ក្នុងតួនាទីជាគណៈកម្មារការCambodian Idol រដូវកាលទី៤ បន្ទាប់ពីតារាចូល​ចិត្តតែង​ខ្លួន​​បែបអ៊ឺរ៉ុបរូបនេះ​ឆក់បាន​កៅអីជាគ្រូបង្វឹកX Factor Cambodia រដូវកាលទី១។តែអ្វី​ដែល​សី​ឡាលីន តូចចិត្តបំផុត ក្នុងជីវិត នោះ គឺនៅ​ពេល​ដែល​ការងារ​សិល្បៈរបស់នាង​កំពុងតែ​ហក់​ឡើង​នាង​បែ​ជាបាត់បង់ឪពុកជាទីស្រលាញ់ទៅហើយ​ព្រោះលោក​ទឹត្យ សូផាត ដែលជា​តន្រ្ដី​ករ​​បុរាណ​នោះ​​​បានទទួលមរណភាពកាលពីថ្ងៃទី២៨ខែមករាឆ្នាំ២០២២ ៕

RELATED ARTICLES