ភ្នំពេញ៖ពេជ្រ សូលីកា ដែលបានភ្ជាប់ស្នេហ៍ជាមួយលោកគឹម ហាន អតីតសង្សារនាងថៃ នារី សុជាតា ជាង២ឆ្នាំហើយនោះអាចនឹងគេងលក់ស្រួលឬលែងមានអារម្មណ៍បារម្ភខ្លាចស្វាមីរបស់នាងបត់ត្រឡប់ក្រោយរកសង្សារចាស់ជាមិនខាន ព្រោះថាពេលនេះនាងសុជាតា បានភ្ជាប់ពាក្យនិងថតPre-wedding ជាមួយបុរសវ័យក្មេងម្នាក់ជាជនជាតិរទេសម្នាក់ដែលមិនមែនជាលោកហេង ពិទូ ឡើយហើយមានប្លង់ខ្លះធ្វើឲ្យអ្នកមើលក្ដៅសាច់ទៀតផងដូចជាឈុតពិសេសកំពុងតែអានសៀវភៅនិងកៀកកើយគ្នានៅផ្ទះបាយជាដើម។ប៉ុន្ដែសុជាតា មិនទាន់ប្រាប់ថាពេលណានាងដឹកដៃប្រុសស្នេហ៍ថ្មីចូលរោងការនោះទេ ដោយគ្រាន់តែចេញសារថា”ខ្ញុំចង់ភ្ជាប់ពាក្យ ខ្ញុំមានសង្សារភ្ជាប់ពាក្យជាមួយ ចុះអ្នកអត់សង្សារគេភ្ជាប់ពាក្យជាមួយអី?”។


ដោយឡែកសម្រាប់ពេជ្រ សូលីកា និងថៃ នារីសុជាតា វិញពួកគេលែងជាមិត្តភក្ដិនិងគ្នាហើយរយៈពេលជាង១ឆ្នាំមកនេះ។គេចាំបានថាដោយសារតែសុជាតា និងនាងបេនីយាំង រួមគ្នាធ្លាប់ចេញវីដេអូបែបលែបខាយឌឺដងឲ្យសូលីកា យកសង្សារចាស់របស់កូនអតីតរដ្ឋលេខាធិការក្រសួងវប្បធ័មនិងវិចិត្រសិល្បៈលោកថៃ សត្យា គឺលោកគឹម ហាន នោះទើបនាងស្រីពេជ្រ ហៅសូលីកា បានដាក់ពាក្យបណ្ដឹងថៃ នារីសុជាតា និងបេនីយាំង (លី សុគន្ធារី)ទៅក្រសួងមហាផ្ទៃ ផ្នែកនាយកដ្ឋានបច្ចេកវិទ្យាកាលពីថ្ងៃទី៣ខែវិច្ឆិការឆ្នាំ២០១៩ ប៉ុន្ដែរឿងរ៉ាវនោះមានការស្ងប់ស្ងាត់ទៅវិញក្រោយមានការសម្របសម្រួលគ្នា ហើយតាំងពីពេលនោះមកនាងនារីសុជាតា លែងនិយាយអ្វីពាក់ព័ន្ធជាមួយសូលីកា និងអតីតគូស្នេហ៍របស់ខ្លួនលោកគឹម ហាន ទៀតហើយ។តែអ្វីដែលគេមិននឹកស្មានដល់នោះគឺថៃ នារីសុជាតា ធ្លាប់បង្ហាញរូបស្និតស្នេហ៍ជាមួយតារាចម្រៀងហេង ពិទូ កាលពីខែតុលាឆ្នាំ២០២១ នោះស្រាប់តែពេលនេះមនុស្សដែលនាងត្រូវភ្ជាប់ពាក្យនឹងត្រៀមរៀបការជាលើកទី២មិនមែនជាលោកពិទូ ឡើយ តែជាបុរសជនជាតិបរទេសទៅវិញ។ការមានស្នេហ៍ថ្មីរៀងៗខ្លួនរវាងពេជ្រ សូលីកា និងថៃ នារីសុជាតា នាពេលនេះបញ្ជាក់ថាពួកគេមិនព្យាបាទគ្នាទៀតឡើយព្រោះអ្នកទាំងពីរចាប់ផ្ដើមសាងអនាគតថ្មីដូចគ្នា តែមិត្តភាពរវាងស្រីពេជ្រ និងសុជាតា នោះមិនអាចវិលមករកដូចដើមបានជាដាច់ខាត។


សូមបញ្ជាក់ថាពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយលោកគឹម ហាន កាលពីថ្ងៃទី២៥ខែតុលាឆ្នាំ២០១៩ ហើយនាងសម្រាលកូនថ្ងៃទី១៦ខែវិច្ឆិការឆ្នាំ២០២០ ។បើតាមគម្រោងសូលីកា ត្រូវរៀបការជាមួយលោកគឹម ហាន តាំងពីឆ្នាំ២០២១ ម្លេះតែដោយសារតែកូវីដទើបនាងពន្យាពេលដល់បច្ចុប្បន្ននឹងគ្មានផែនការរៀបការជាក់ជាថ្មីនោះទេ បើទោះជាពេលនេះកូវីដថមថយក្ដី។យ៉ាងណាសូលីកា ត្រូវបានស្វាមីផ្គាប់ចិត្តស្ទើគ្រប់បែបយ៉ាងទាំងអស់ដូចជាទិញផ្ទះវីឡារទ្រនុំស្នេហ៍,បន្ទប់ខុនដូ និងរថយន្ដទំនើបៗមានPorsche,Bmw និងRange Rover ជាដើម។ប៉ុន្ដែសូលីកា នៅតែមានពេលខ្លះនាងអោបទុក្ខតែម្នាក់ឯងព្រោះម្ដាយរបស់នាងអ្នកស្រីស៊ិន ស្រីនាង ដែលសម្ថកិច្ចបានរកឃើញថាបានសម្លាប់គូស្នេហ៍ភេទដូចគ្នាទៅលើអ្នកស្រីងិន សុខលី កាលពីថ្ងៃទី១១ខែមករាឆ្នាំ២០២០ នោះត្រូវតុលាការផ្ដន្ទាទោសដាក់ព័ន្ធនាគាររយៈពេល១២ឆ្នាំ ដែលមានន័យថាសូលីកា នឹងបានជួបមុខម្ដាយវិញនៅឆ្នាំ២០៣៣ ខាងមុខ។

មហាជនរងចាំមើលថាតើរវាងពេជ្រ សូលីកា និងថៃ នារីសុជាតា ម្នាក់ណានឹងចូលរោងការមុន?
