Friday, October 25, 2024
Homeតារាខ្មែរពេជ្រ សូលីកា ៖ស្នេហាលែងមានហានិភ័យ

ពេជ្រ សូលីកា ៖ស្នេហាលែងមានហានិភ័យ

ភ្នំពេញ៖ពេជ្រ សូលីកា ដែលបានភ្ជាប់ស្នេហ៍ជាមួយលោកគឹម ហាន អតីតសង្សារនាងថៃ នារី សុជាតា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាង២ឆ្នាំ​ហើយនោះអាចនឹងគេងលក់ស្រួលឬលែង​មានអារម្មណ៍បារម្ភខ្លាចស្វាមី​របស់​នាង​បត់ត្រឡប់ក្រោយរកសង្សារ​ចាស់ជាមិនខាន ព្រោះថាពេលនេះនាងសុជាតា បាន​ភ្ជាប់ពាក្យនិងថតPre-wedding ជាមួយបុរស​វ័យ​ក្មេង​ម្នាក់​ជាជន​ជាតិរទេសម្នាក់ដែល​មិនមែន​ជាលោកហេង ពិទូ ឡើយហើយ​មានប្លង់ខ្លះ​ធ្វើឲ្យអ្នក​មើល​ក្ដៅសាច់ទៀតផង​ដូចជាឈុតពិ​សេសកំពុងតែអាន​សៀវ​ភៅ​និងកៀកកើយគ្នានៅផ្ទះបាយជាដើម។ប៉ុន្ដែសុជាតា មិនទាន់​ប្រាប់​​ថា​ពេល​ណានាងដឹកដៃ​ប្រុសស្នេហ៍ថ្មីចូលរោងការនោះទេ ដោយគ្រាន់តែចេញសារ​ថា​”ខ្ញុំចង់ភ្ជាប់ពាក្យ ខ្ញុំមាន​ស​ង្សារ​​ភ្ជាប់ពាក្យជាមួយ  ចុះអ្នកអត់សង្សារគេភ្ជាប់ពាក្យជាមួយអី?”។

 ដោយឡែកសម្រាប់ពេជ្រ សូលីកា និងថៃ នារីសុជាតា វិញពួកគេលែងជាមិត្តភក្ដិនិងគ្នា​ហើយ​រយៈពេលជាង១ឆ្នាំ​មកនេះ។គេចាំបានថាដោយសារតែសុជាតា និងនាងបេនីយាំង រួម​គ្នា​ធ្លាប់​ចេញវីដេអូបែបលែបខាយឌឺដងឲ្យ​សូ​លីកា យកសង្សារចាស់របស់កូនអតីតរដ្ឋលេ​ខា​ធិការ​​ក្រ​សួងវប្បធ័មនិងវិចិត្រសិល្បៈលោកថៃ សត្យា គឺលោកគឹម ហាន នោះទើបនាងស្រី​ពេជ្រ ហៅ​សូលីកា បានដាក់ពាក្យបណ្ដឹងថៃ នារីសុជាតា និងបេនីយាំង (លី សុគន្ធារី)ទៅ​ក្រ​សួង​មហាផ្ទៃ ផ្នែក​នាយកដ្ឋានបច្ចេកវិទ្យាកាលពីថ្ងៃទី៣ខែវិច្ឆិការឆ្នាំ២០១៩  ប៉ុន្ដែរឿងរ៉ាវនោះ​មានការស្ងប់​ស្ងាត់​ទៅវិញក្រោយមានការសម្របសម្រួលគ្នា ហើយតាំងពីពេលនោះមកនាង​នារីសុជាតា លែងនិយាយអ្វីពាក់ព័ន្ធជា​មួយសូលីកា និងអតីតគូស្នេហ៍របស់ខ្លួនលោកគឹម ហាន ទៀត​ហើ​យ។តែអ្វីដែលគេមិននឹកស្មានដល់នោះគឺថៃ នារីសុជាតា ធ្លាប់បង្ហាញរូបស្និត​ស្នេហ៍​ជា​មួ​យ​តារាចម្រៀងហេង ពិទូ កាលពីខែតុលាឆ្នាំ២០២១ នោះស្រាប់​តែ​ពេ​ល​នេះ​មនុ​ស្ស​​ដែល​នាង​ត្រូវ​ភ្ជាប់ពាក្យនឹងត្រៀមរៀបការជាលើកទី២មិនមែនជាលោកពិទូ ឡើយ តែជា​បុរស​ជន​ជាតិ​បរទេសទៅវិញ។ការមានស្នេហ៍ថ្មីរៀងៗខ្លួនរវាងពេជ្រ សូលីកា និងថៃ នារីសុ​ជាតា ​​​​​​នាពេល​នេះ​​បញ្ជាក់ថា​ពួក​គេមិនព្យាបាទគ្នា​ទៀតឡើយ​ព្រោះអ្នកទាំងពីរ​ចាប់ផ្ដើមសាង​អនាគតថ្មីដូចគ្នា តែមិត្ត​ភាពរវាងស្រីពេជ្រ និង​សុជាតា នោះមិនអាចវិលមករក​ដូចដើមបានជា​ដាច់ខាត។

 សូមបញ្ជាក់ថាពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយលោកគឹម ហាន កាលពីថ្ងៃទី២៥​ខែ​តុលាឆ្នាំ២០១៩ ហើយ​នាង​​​សម្រាលកូនថ្ងៃទី១៦ខែវិច្ឆិការឆ្នាំ២០២០ ។បើតាមគម្រោងសូ​លីកា ត្រូវរៀបការជាមួយលោកគឹម ហាន តាំង​ពីឆ្នាំ២០២១ ម្លេះតែដោយសារតែកូវីដទើប​នាងពន្យា​ពេលដល់បច្ចុប្បន្ននឹងគ្មានផែនការរៀបការជាក់ជាថ្មីនោះទេ បើទោះជាពេលនេះ​កូ​វីដ​​ថមថយក្ដី។យ៉ាងណាសូលីកា ត្រូវបានស្វាមីផ្គាប់ចិត្តស្ទើគ្រប់បែបយ៉ាងទាំងអស់ដូចជា​ទិញផ្ទះវី​ឡារ​ទ្រនុំស្នេហ៍,បន្ទប់ខុនដូ និងរថយន្ដទំនើបៗមានPorsche,Bmw និងRange Rover ជា​ដើម​។ប៉ុន្ដែ​សូ​លីកា នៅតែមានពេលខ្លះនាងអោបទុក្ខតែម្នាក់​ឯងព្រោះម្ដាយរបស់នាងអ្នក​ស្រី​ស៊ិន ស្រីនាង ដែលសម្ថកិច្ច​បានរកឃើញថាបានសម្លាប់គូស្នេហ៍ភេទដូចគ្នា​ទៅលើអ្នក​ស្រីងិន សុខ​​លី កាលពីថ្ងៃទី១១ខែមករាឆ្នាំ២០២០ នោះត្រូវតុលាការផ្ដន្ទាទោសដាក់ព័ន្ធ​នាគាររយៈ​ពេល​១២ឆ្នាំ ដែលមានន័យថាសូលីកា នឹងបានជួបមុខ​ម្ដាយ​វិញនៅឆ្នាំ២០៣៣ ខាងមុខ។

មហាជនរងចាំមើលថាតើរវាងពេជ្រ សូលីកា និងថៃ នារីសុជាតា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម្នាក់ណានឹងចូលរោង​ការមុន?

RELATED ARTICLES