ភ្នំពេញ៖ព្រាប សុវត្ថិ ចេញពីហង្សមាសចូលGalaxy រយៈពេលជិត២ឆ្នាំទៅហើយ តែកូនប្រុសទាំង៣របស់លោកគឺសុវត្ថិ មុនីវណ្ណ,សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ មិនព្រមទៅចូលរួមជាមួយលោកនោះទេពោលគឺកូនទី១និងទី២ បន្ដនៅហង្សមាស ខណៈដែលកូនទី៣ច្រៀងដោយគ្មានផលិតកម្ម។

តើមានកត្តាអ្វីទៅបានជាព្រាប សុវត្ថិ មិនព្រមយកកូនទាំង៣ចូលGalaxy តាមខ្លួន?
បើតាមអ្នកដឹកនាំប្រគុំតន្រ្ដីល្បីឈ្មោះម្នាក់ដែលធ្លាប់ធ្វើការជាមួយព្រាប សុវត្ថិ ជាច្រើនឆ្នាំបាននិយាយដោយសុំមិនឲ្យដាក់ឈ្មោះថាកូនៗរបស់ព្រាប សុវត្ថិ មិនអាចទៅGalaxy បានទេ រយៈពេល៥ឆ្នាំនេះព្រោះបើពួកគេទៅច្រៀងជាមួយឪពុកគឺប្រៀបដូចជាទៅប្រជែងជាមួយលោកសុវត្ថិ អីចឹង។អ្នកដឹកនាំConcerts រាប់រយលើកមកហើយនោះថាទោះជាព្រាប សុវត្ថិ ទៅដល់ផលិតកម្មណាក៍លោកនៅតែល្បីអីចឹង ហើយតាមការយល់ឃើញរបស់លោកនោះលោកស្នាយ មិនទាន់មានតារាណាយកតំណែងលោកបានទេគិតត្រឹមឆ្នាំ២០២២ នេះ។

បើដូចអ្វីដែលអ្នកដឹកនាំប្រគុំតន្រ្ដីរូបនោះយល់ឃើញមែនមានន័យថាព្រាប សុវត្ថិ និងឲ្យកូននៅខាងក្រៅGalaxy ដល់ឆ្នាំ២០២៥ ឯណ្ណោះ ដែលពេលនោះធ្វើឲ្យកូនទាំង៣របស់លោកកាន់តែប្រឈមភាពស្ងៀមស្ងាត់ជាងនេះទៅទៀតជាមិនខាន ព្រោះថាពួកគេនឹងបាត់បង់ឱកាសនៃការច្រៀងសម្ដែងជាមួយឪពុករបស់គេកាន់តែយូធ្វើឲ្យសកម្មភាពសិល្បៈត្រូវជាប់គាំង។អ្វីដែលគូរឲ្យកត់សម្គាល់ថែមទៀតនោះព្រាប សុវត្ថិ ក្រោយឡើងជាឧកញ៉ាជាង១ខែមកនេះលោកចាប់ផ្ដើមរយាលៗពីឆាកតន្រ្ដីហើយកូនៗរបស់លោកក៍ដើរតាមគន្លងរបស់ឪពុកគេផងដែរនោះគឺងាកទៅរកស៊ីធ្វើជំនួញទាំងលក់ដីឡូតិ៍ និងសាប៊ូ កាន់តែសកម្មជាងមុន។

ចំពោះមហាជនវិញរងចាំមើលថាតើព្រាប សុវត្ថិ នឹងមានអ្វីប្រែប្រួលគិតពីចុងឆ្នាំ២០២២ នេះដល់ឆ្នាំ២០២៥ ព្រោះថាអតីតអ្នកដឹកនាំសម្ដែងនិងនិពន្ធដល់ទៅ២រូបរបស់ហង្សមាសគឺលោកខាំ ភូរិ និងសុខ ជំនោរ បានទៅរ៉ាប់រងការងារនៅGalaxy ជំនួសយឹម តាស្រង់ ដែលចាកចេញ។ការងចាំអ៊ុតបែបនេះដោយសារតែទាំងលោកភូរិ និងជំនោរ ធ្លាប់ធ្វើការយ៉ាងជោគជ័យជាមួយព្រាប សុវត្ថិ អំឡុងពួកគេនៅហង្សមាសជាមួយគ្នា ហេតុនេះហើយការរួមការងារជាថ្មីរបស់អ្នកទាំង៣អាចនឹងធ្វើឲ្យហង្សមាសឈឺក្បាលជាមិនខានព្រោះបើពួកគេចិត្ត១ថ្លើម១នោះហង្សមាសមានតែពឹងលើឧកញ៉ាកូន៣លោកខែម ប៊ុនថៃ ប៉ុណ្ណោះទើបអាចទប់ទល់ជាប់៕
