Friday, October 25, 2024
Homeតារាខ្មែរព្រាប សុវត្ថិ ៖មានរឿងអី មិនព្រមយកកូនៗទៅGalaxy ?

ព្រាប សុវត្ថិ ៖មានរឿងអី មិនព្រមយកកូនៗទៅGalaxy ?

ភ្នំពេញ៖ព្រាប សុវត្ថិ ចេញពីហង្សមាសចូលGalaxy រយៈពេលជិត២ឆ្នាំទៅហើយ តែកូនប្រុស​ទាំង៣របស់លោក​គឺសុវត្ថិ មុនីវណ្ណ,សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ មិនព្រមទៅចូលរួមជា​មួយ​លោកនោះទេពោលគឺកូនទី១និងទី២ បន្ដនៅហង្សមាស ខណៈដែលកូនទី៣ច្រៀង​ដោយ​គ្មានផលិតកម្ម។

តើមានកត្តាអ្វីទៅបានជាព្រាប សុវត្ថិ មិនព្រមយកកូនទាំង៣ចូលGalaxy តាមខ្លួន?

បើតាមអ្នកដឹកនាំប្រគុំតន្រ្ដីល្បីឈ្មោះម្នាក់ដែលធ្លាប់ធ្វើការជាមួយព្រាប សុវត្ថិ  ជាច្រើន​ឆ្នាំ​បាននិ​យាយដោយ​សុំ​មិន​ឲ្យដាក់ឈ្មោះថាកូនៗរបស់ព្រាប សុវត្ថិ មិនអាចទៅGalaxy បាន​ទេ រយៈពេល៥ឆ្នាំនេះ​ព្រោះបើពួកគេ​ទៅ​ច្រៀង​ជាមួយឪពុក​គឺប្រៀបដូចជាទៅប្រជែងជាមួយ​លោកសុវត្ថិ អីចឹង។អ្នកដឹកនាំConcerts រាប់រយលើក​មក​ហើយ​នោះថាទោះជាព្រាប សុវត្ថិ ទៅ​ដល់ផលិតកម្មណាក៍លោកនៅតែល្បីអីចឹង ហើយតាមការយល់ឃើញ​របស់លោកនោះ​លោកស្នាយ មិនទាន់មានតារាណាយកតំណែងលោកបានទេគិតត្រឹមឆ្នាំ២០២២ នេះ។          

បើដូចអ្វីដែលអ្នកដឹកនាំប្រគុំតន្រ្ដីរូបនោះយល់ឃើញមែនមានន័យថាព្រាប សុវត្ថិ និង​ឲ្យ​កូននៅខាងក្រៅGalaxy ដល់ឆ្នាំ២០២៥ ឯណ្ណោះ ដែលពេលនោះធ្វើឲ្យកូនទាំង៣របស់​លោក​កាន់​តែប្រឈមភាពស្ងៀមស្ងាត់ជាង​នេះទៅ​ទៀតជាមិនខាន ព្រោះថាពួកគេនឹងបាត់​បង់​ឱកាសនៃ​ការច្រៀងសម្ដែងជាមួយឪពុករបស់គេកាន់តែយូធ្វើឲ្យ​សកម្ម​ភាពសិល្បៈត្រូវ​ជាប់គាំង។អ្វីដែលគូរឲ្យកត់សម្គាល់ថែមទៀតនោះព្រាប សុវត្ថិ ក្រោយឡើងជាឧកញ៉ា​ជាង​១ខែមកនេះលោកចាប់ផ្ដើមរយាលៗពីឆាកតន្រ្ដីហើយកូនៗរបស់លោកក៍ដើរតាមគន្លងរបស់ឪពុកគេផងដែរនោះគឺងាកទៅរកស៊ីធ្វើជំនួញទាំងលក់ដីឡូតិ៍ និងសាប៊ូ កាន់តែសកម្ម​ជាង​មុន​។

ចំពោះមហាជនវិញរងចាំមើលថាតើព្រាប សុវត្ថិ នឹងមានអ្វីប្រែប្រួលគិតពីចុងឆ្នាំ២០២២ នេះ​ដល់ឆ្នាំ២០២៥ ព្រោះ​ថា​អតីត​អ្នកដឹកនាំសម្ដែងនិងនិពន្ធ​ដល់ទៅ២រូបរបស់ហង្សមាសគឺ​លោក​ខាំ ភូរិ និងសុខ ជំនោរ បានទៅរ៉ាប់រង​ការងារនៅGalaxy ជំនួសយឹម តាស្រង់ ដែលចាក​ចេញ​។ការងចាំអ៊ុតបែបនេះដោយសារតែទាំងលោកភូរិ និង​ជំនោរ ធ្លាប់​ធ្វើការយ៉ាងជោគជ័យ​ជា​មួយ​ព្រាប សុវត្ថិ អំឡុងពួកគេនៅហង្សមាសជាមួយគ្នា ហេតុនេះហើយការ​រួមការងារ​ជាថ្មី​រប​ស់អ្នកទាំង៣អាចនឹងធ្វើឲ្យហង្សមាសឈឺក្បាលជាមិនខាន​ព្រោះបើពួកគេចិត្ត១ថ្លើម១នោះ​ហង្ស​មាស​មានតែពឹងលើឧកញ៉ាកូន៣លោកខែម ប៊ុនថៃ ប៉ុណ្ណោះទើបអាចទប់ទល់ជាប់៕

RELATED ARTICLES