ភ្នំពេញ៖រយៈពេលជាង៥ខែមកហើយដែលតារាចម្រៀងពេជ្រ សោភា បង្ហាញសកម្មភាពស្នេហារបស់នាងស្ថិតក្នុងភាពមិនច្បាស់លាស់ជាថ្មីម្ដងទៀតព្រោះតាំងពីកៀកកើយគ្នាកាលពីថ្ងៃទី១ខែមករាឆ្នាំ២០២២ ពោលគឺចាប់ពីថ្ងៃទី២ខែមករា រហូតមកដល់បបច្ចុប្បន្នសោភា មិនដែលបណ្ដើរឬអោបរឹតសង្សារថ្មីជាចំហម្ដងណាឡើយ។ភាពប្រែប្រួលរបស់សោភា បែបនេះគឺច្បាស់ណាស់ថានាងនិងសង្សារគ្មានអ្វីច្បាស់លាស់ជាមួយគ្នានោះទេ ហេតុនេះហើយគម្រោងតារាចម្រៀងហង្សមាសរូបនេះរៀបការជាលើកទី២ អាចនឹងត្រូវលុបចោលជាមិនខាន ព្រោះតែចំណងស្នេហ៍ហាក់មិនទៅមុខរួច។យ៉ាងណាមើលទៅសោភា វិញពីខាងក្រៅនាងហាក់ដូចជាគ្មានទុក្ខសោកដោយសារតែរឿងស្នេហា១នេះប៉ុនក្រចកដៃឡើយពោលគឺនៅតែរីករាយនិងចេញច្រៀងរាំជាធម្មតា។

ប៉ុន្ដែសកម្មភាពទាំងនេះគេជឿរថាសោភា មិនចង់ឲ្យគេដឹងពីជម្រៅដួងចិត្តរបស់នាងប៉ុណ្ណោះព្រោះឆ្នាំនេះនាងមានវ័យ៣៩ឆ្នាំទៅហើយអីចឹងរឿងអីដែលតារាស្រីម្នាក់នេះមិនគិតគូរពីរឿងយកប្ដីនិងបង្កើតកូនដើម្បីបន្ដពូជពង្ស?ប៉ុន្ដែប្រសិនបើសោភា ពិតជាបរាជ័យស្នេហ៍ម្ដងនេះទៀតមែន នោះច្បាស់ណាស់ថានាងបានជួបស្នេហាមិនដូចបំណងអស់ចំនួន៤លើកមកហើយគិតត្រឹមឆ្នាំ២០២២ នេះទី១៖សោភា ចែកផ្លូវគ្នាជាមួយអតីតគូដណ្ដឹងនៅអាមេរិក ,ទី២៖សោភា លែងប្ដីអាណិកជនខ្មែរនៅអាមេរិកឆ្នាំ២០១៦ ,ទី៣៖សោភា ប្រេះឆាស្នេហ៍លោកឆឹម សក្កដា និងទី៤៖ជាមួយប្រុសរូបសង្ហារតែលាក់មុខ។ ទោះជាយ៉ាងណាក្នុងនាមសោភា ជាអ្នកមេម៉ាយទ្រព្យស្ដុក និងជាតារាល្បីលំដាប់ជូរមុខម្នាក់ ព្រមទាំងរូបសម្រស់នៅក្មេងជាងវ័យទៀតនោះច្បាស់ជាមិនខ្វះបុរសដែលចង់ត្រងស្នេហ៍នាងឡើយ។

ពេជ្រ សោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាអ្នកណាថានាងស្រលាញ់តែប្រុសក្មេងនោះខុសស្រឡះ ព្រោះបុរសដែលតាមស្រលាញ់នាងគឺសុទ្ធតែជាអ្នកវ័យចំណាស់។សោភា បានផ្ដល់ចម្លើយប្រែប្រួលដោយម្ដងចេញសារថាចង់រៀបការពេលជួបបុរសដែលនាងចាត់ទុកថាជាព្រះយេស៊ូគ្រិស្ដប្រទានឲ្យនាងនោះ។ប៉ុន្ដែពេលជួបផ្ទាល់ជូនកាលសោភា ថាមិនដែលចង់រៀបការម្ដងទៀតទៅវិញ ព្រោះថានាងធ្លាប់ឆ្លងកាត់ជីវិតអាពាហ៍ ពិពាហ៍ម្ដងរួចទៅហើយ។

ថ្វីត្បិតតែពេជ្រ សោភា ហាក់មិនបារម្ភរឿងគូសង្សារថ្មីប្រែប្រួលចិត្តមែន តែមិត្តភក្ដិរបស់សោភា នៅតែឲ្យយោបល់ដល់នាងថាបើនាងស្រលាញ់រកតែប្រុសស្អាតហើយសង្ហារអីចឹង ប្រយ័ត្នម៉េមាយម្ដងទៀតណា៎!។សោភា តែងតែព្យាយាមប្រាប់ហេតុផលទៅអ្នករួមអាជីពថានាងមិនមែនរកតែប្រុសក្មេងរូបសង្ហារទេ គឺរកអ្នកយល់ចិត្តតែគ្មានអ្នកណាជឿរជាក់សោភា ឡើយ ព្រោះសម្អាងថាពេលនេះសោភា មានលុយ ហេតុនេះហើយនាងមិនជ្រើសប្រុសចាស់ដែលធ្វើឲ្យនាងពិបាកបណ្ដើរគ្នានោះទេ គឺត្រូវតែរកក្មេងហើយជាប្រុសស្អាតទៀតទើបអាចបញ្ចេញភាពSweet បាន។

គូរបញ្ជាក់ថាក្រៅពីពេជ្រ សោភា តារាដែលរក្សារស្នេហាមិនសូវគង់វង្សមានដូចជាអ្នកនាងយុគ ចិន្ដា ,សុខ សោម៉ាវត្តី និងហ៊ិន ច័ន្ទនីរ័ត្ន ជាដើម។ តែតារាខាងលើរួមទាំងសោភា ផងមកដល់ពេលនេះនៅតែអាចឈនៅក្នុងសិល្បៈបានយ៉ាងរឹងមាំជាច្រើនឆ្នាំមកហើយ។ដោយឡែកសម្រាប់សោភា វិញត្រូវបានគេចាត់ទុកថានាងជាតារាចម្រៀងម្នាក់ដែលលេងសម្ភារៈជាងគេនៅឆ្នាំ២០២២ នេះព្រោះបូកតម្លៃសរុបនៃរថយន្ដដែលសោភា ជិះមិនក្រោម១លានដុល្លារនោះទេក្នុងនោះមានដូចជាMercedes(២គ្រឿង),Porsche(២គ្រឿង),Bmw ,Audi និងRange Rover ជាដើម។អ្វីដែលគូរឲ្យកត់សម្គាល់គ្រាន់តែនាឡិការដៃរបស់សោភា ១គ្រឿងមានតម្លៃអាចទិញបានផ្ទះ១ល្វែងឯណ្ណោះក្នុងនោះនាងនិយមពាក់ម៉ាកRolex និងRichard Mille ជាដើម។អ្នកខ្លះសង្ស័យថាសោភា មានគូស្នេហ៍ឧបត្ថម្ភក្រោយខ្នង តែអ្នកចម្រៀងរូបស្រស់រូបនេះធ្លាប់ប្រាប់ថានាងគ្មានអ្នកណាចិញ្ចឹមឡើយ៕