Friday, October 25, 2024
Homeតារាខ្មែរពេជ្រ  សោភា ៖ព្យាយាមរក្សារចំណងស្នេហ៍ថ្មីដោយ​ស្ងាត់​ស្ងៀម

ពេជ្រ  សោភា ៖ព្យាយាមរក្សារចំណងស្នេហ៍ថ្មីដោយ​ស្ងាត់​ស្ងៀម

ភ្នំពេញ៖រយៈពេលជាង៥ខែមកហើយដែលតារាចម្រៀងពេជ្រ សោភា បង្ហាញសកម្ម​ភាព​ស្នេ​ហា​​របស់នាងស្ថិត​ក្នុងភាពមិនច្បាស់លាស់ជាថ្មីម្ដង​ទៀតព្រោះតាំងពីកៀកកើយគ្នា​កាលពី​ថ្ងៃទី១ខែមករាឆ្នាំ២០២២ ពោលគឺចាប់​ពីថ្ងៃទី២ខែមករា រហូតមកដល់បបច្ចុប្បន្នសោភា មិន​ដែលបណ្ដើរឬអោបរឹតសង្សារថ្មីជាចំហម្ដងណាឡើយ។ភាពប្រែប្រួលរបស់សោភា បែបនេះគឺ​ច្បាស់ណាស់ថានាងនិងសង្សារគ្មានអ្វីច្បាស់លាស់ជាមួយគ្នានោះទេ ហេតុនេះហើយ​គម្រោ​ងតារាចម្រៀងហង្សមាសរូបនេះរៀបការជាលើកទី២ អាចនឹងត្រូវលុបចោលជាមិនខាន ព្រោះ​តែចំណងស្នេហ៍ហាក់មិនទៅមុខរួច។យ៉ាងណាមើលទៅសោភា វិញពីខាងក្រៅនាងហាក់​ដូច​ជាគ្មាន​ទុក្ខ​សោកដោយសារតែរឿងស្នេហា១នេះប៉ុនក្រចកដៃឡើយពោលគឺនៅតែរីករាយនិងចេញច្រៀងរាំជាធម្មតា។

ប៉ុន្ដែសកម្មភាពទាំងនេះគេជឿរថាសោភា មិនចង់ឲ្យគេដឹងពីជម្រៅ​ដួង​ចិត្តរបស់នាងប៉ុណ្ណោះ​ព្រោះឆ្នាំនេះនាង​មានវ័យ៣៩ឆ្នាំ​ទៅហើយអីចឹងរឿងអីដែល​តារាស្រី​ម្នាក់នេះមិនគិតគូរពីរឿងយកប្ដីនិងបង្កើតកូន​ដើម្បីបន្ដពូជ​ពង្ស?​ប៉ុន្ដែប្រសិនបើសោភា ពិតជា​បរាជ័យស្នេហ៍ម្ដងនេះទៀតមែន នោះច្បាស់ណាស់ថានាងបានជួបស្នេហា​មិនដូចបំណងអស់​ចំ​នួន​៤​លើកមកហើយគិតត្រឹមឆ្នាំ២០២២ នេះទី១៖សោភា ចែកផ្លូវគ្នាជាមួយអតីតគូដណ្ដឹង​នៅអា​មេ​រិក ,ទី២៖សោភា លែងប្ដីអាណិកជនខ្មែរនៅអាមេរិកឆ្នាំ២០១៦ ,ទី៣៖សោភា​ ប្រេះឆា​ស្នេហ៍​លោក​ឆឹម សក្កដា និងទី៤៖ជាមួយប្រុសរូបសង្ហារតែលាក់មុខ។ ទោះជាយ៉ាងណាក្នុង​នាម​​សោ​ភា ជាអ្នកមេម៉ាយទ្រព្យស្ដុក និងជាតារាល្បីលំដាប់ជូរមុខម្នាក់ ព្រមទាំងរូប​សម្រស់​នៅក្មេង​ជាង​វ័យ​ទៀតនោះច្បាស់ជាមិនខ្វះបុរស​ដែលចង់​ត្រងស្នេហ៍នាងឡើយ។

ពេជ្រ សោភា ធ្លាប់ប្រាប់អ្នកយកព័តមាន​យើងថាអ្នកណាថានាងស្រលាញ់តែ​ប្រុស​ក្មេង​នោះខុសស្រឡះ ព្រោះ​បុរសដែលតាមស្រលាញ់នាងគឺសុទ្ធតែជាអ្នកវ័យ​ចំ​ណាស់។​សោភា បានផ្ដល់ចម្លើយប្រែប្រួលដោយម្ដងចេញ​សារថា​ចង់រៀបការពេលជួបបុរសដែលនាង​ចាត់ទុក​ថាជាព្រះយេស៊ូគ្រិស្ដប្រទានឲ្យនាងនោះ។ប៉ុន្ដែពេលជួប​ផ្ទាល់ជូនកាលសោភា ថាមិន​ដែលចង់រៀបការម្ដងទៀតទៅវិញ ព្រោះថានាងធ្លាប់ឆ្លងកាត់ជីវិតអាពាហ៍ ពិពាហ៍​ម្ដង​រួច​ទៅ​ហើយ។

ថ្វីត្បិតតែពេជ្រ សោភា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហាក់មិនបារម្ភរឿងគូសង្សារថ្មីប្រែប្រួលចិត្តមែន តែមិត្តភក្ដិ​រប​ស់សោភា នៅតែឲ្យយោ​បល់ដល់នាងថាបើនាងស្រលាញ់រកតែប្រុសស្អាតហើយសង្ហារអីចឹង ប្រ​យ័ត្នម៉េមាយម្ដងទៀតណា៎!។សោភា តែងតែព្យាយាមប្រាប់ហេតុផលទៅអ្នករួមអាជីព​ថា​នាងមិន​មែនរកតែប្រុសក្មេងរូបសង្ហារទេ គឺរកអ្នកយល់ចិត្ត​តែគ្មានអ្នកណាជឿរជាក់សោភា ឡើយ  ព្រោះសម្អាងថាពេលនេះសោភា មានលុយ ហេតុនេះហើយនាងមិន​ជ្រើស​ប្រុសចាស់​ដែល​ធ្វើឲ្យនាងពិបាកបណ្ដើរគ្នានោះទេ គឺត្រូវតែរកក្មេងហើយជាប្រុសស្អាតទៀតទើបអាច​បញ្ចេញភាព​Sweet  បាន។

គូរបញ្ជាក់ថាក្រៅពីពេជ្រ សោភា តារាដែលរក្សារស្នេហាមិនសូវគង់វង្សមានដូច​ជាអ្នក​នាង​យុគ ចិន្ដា ,សុខ  សោម៉ាវត្តី និងហ៊ិន ច័ន្ទនីរ័ត្ន ជាដើម។ តែតារាខាងលើរួមទាំងសោភា ផង​មកដល់ពេលនេះនៅតែអាច​ឈ​នៅក្នុងសិល្បៈបានយ៉ាង​រឹងមាំជាច្រើនឆ្នាំមកហើយ។​ដោយ​ឡែក​សម្រាប់សោភា វិញត្រូវបានគេចាត់ទុកថា​នាងជាតារាចម្រៀងម្នាក់​ដែលលេង​សម្ភារៈ​ជាងគេនៅឆ្នាំ២០២២ នេះព្រោះបូកតម្លៃសរុបនៃរថយន្ដដែលសោភា ជិះមិនក្រោម១​លានដុល្លារនោះទេក្នុងនោះមានដូចជាMercedes(២គ្រឿង),Porsche(២គ្រឿង),Bmw ,Audi និង​Range Rover ជាដើម។អ្វីដែលគូរឲ្យកត់សម្គាល់គ្រាន់តែនាឡិការដៃរបស់សោភា ១​គ្រឿ​ង​មានតម្លៃអាចទិញ​បានផ្ទះ១ល្វែងឯណ្ណោះក្នុងនោះនាងនិយមពាក់ម៉ាកRolex និងRichard Mille ជាដើម។អ្នកខ្លះសង្ស័យថាសោភា មានគូស្នេហ៍ឧបត្ថម្ភក្រោយខ្នង តែអ្នក​ចម្រៀង​រូប​ស្រស់រូបនេះ​ធ្លាប់ប្រាប់ថានាងគ្មានអ្នកណាចិញ្ចឹមឡើយ៕

RELATED ARTICLES