បន្ទាប់ពីមានការប៉ះទង្គិចគា្នរវាងកីឡាករ David Luis និងខ្សែប្រយុទ្ធAguero កាលពីរាត្រីថ្ងៃអាទិត្យទី ០៤ ធ្នូ ២០១៦ កន្លងទៅនេះ សមាគមបាល់ទាត់អង់គ្លេស FA គ្រោងនឹងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរដល់ក្លឹប Chelsea និង Man City ក្រោយពីពិនិត្យខ្សែអាត់ វីឌីអូ អំពីសកម្មភាពនៃការប៉ះទទ្គិចគ្នា ។
ក្នុងអំឡុងពេលប្រកួតកីឡាករ Aguero បានយកយើងជើងទៅធាក់ចំកីឡាករ ខ្សែការពារ David Luis យ៉ាងខ្លាំង បង្កឲ្យមានចលាចលពេលតារាង។
ជាមួយគ្នានេះដែរ កីឡាករខ្សែបម្រើ Fernandinho ត្រូវបានបណ្តេញចេញពីទីលានប្រកួត បន្ទាប់ពីកីឡាកររូបនេះច្របាច់ ក កីឡាករFabregas ។សមាគមបាល់ទាត់អង់គ្លេសបានថ្លែងថា៖’’ យើងនឹងចាត់វិធានការយ៉ាងតឹងរឹង ដល់ក្លឹបទាំងពីរ ក្រោយពីរកឃើញភស្តុតាងគ្រាប់គ្រាន់ តាមរយៈឃ្លីបវីឌីអូ និងរបាយការណ៍អាជ្ញាកណ្តាល។យើងអាចពិន័យរដ្ឋបាល និង លុយទៅតាមកំហុសរបស់គេ’’។ ជំហានដំបូង FA បានចោទប្រកាន់គ្រូបង្វឹក បុគ្គលិក ក្លឹបទាំងពីរ ពីបទមិនអាចគ្រប់គ្រងស្ថានការណ៍កូនចៅរបស់ខ្លួនបាន។
ក្រោយចប់ការប្រកួត កីឡាករ Aguaro ត្រូវពិន័យ៤ប្រកួតខណៈកីឡាករ Fernandiho ជាប់ពិន័យ3ប្រកួតផងដែរ។នេះគ្រាន់តែជាការពិន័យវគ្គដំបូងហើយដំណាក់កាលទី២ FA អាចនឹងពិន័យជាទឹកប្រាក់បន្ថែមទៀត។
កាលពីឆ្នាំទៅមិញក្លឹប Chelsea ត្រូវបានFAពិន័យជាប្រាក់ជាង ៤៧ម៉ឺនដុល្លារនិងក្លឹប Tottenham ក៏រងការពិន័យជាទឹកប្រាក់ជាង ២៨ម៉ឺនដុល្លារ ផងដែរ ។