ភ្នំពេញ៖ជាលើកទី១សម្រាប់ពេជ្រ សោភា ដែលនាងហ៊ានបង្អួតសាច់គល់ភ្លៅ និងរន្ធផ្ចិតយ៉ាងស៊ិចស៊ី ព្រមទាំងស្លៀកខោខាប៊យខ្លីនោះមិនកឹបខ្សែរួតទេ តែបែជាបង្ហាញក្បាលម៉ាកយីហោខោលីអូឲ្យគេឃើញទៅវិញ។សកម្មភាពបែបនេះរបស់សោភា គឺនាងធ្វើឡើងដើម្បីអបអរថ្ងៃខួបកំណើតរបស់នាងដែលនឹងមកដល់នៅថ្ងៃទី៧ខែមិថុនាឆ្នាំ២០២២ ហើយឆ្នាំនេះនាងមានអាយុគម្រប់៣៩ឆ្នាំទៅហើយ។សោភា បានត្រៀមទាំងចិត្តនិងកាយរួចជាស្រេចថាការស្លៀកពាក់របស់នាងលើកនេះប្រាកដជាមានទាំងការរិះគន់និងគាំទ្រជាមិនខាន ព្រោះនាងដឹងច្បាស់ថាមានអ្នកស្រលាញ់និងស្អប់មកលើរូបនាង។យ៉ាងណាសោភា ថាកាហ៊ានចេញសាច់តិចនេះព្រោះនាងអាយុ៣៩ឆ្នាំ ,ចាស់ហើយ…។

ទោះជាពេជ្រ សោភា ថាវ័យរបស់នាងហាក់ជ្រេបន្ដិចមែន ប៉ុន្ដែរូបសម្រស់របស់នាងនៅតែខ្ញង់ដដែល ខណៈដែលមុនដល់ថ្ងៃពិសេសនេះFan របស់សោភា ខ្លះថានាងជិតដល់ថ្ងៃចម្រើនព្រះជន្មហើយ, ពួកគេចង់ដឹងថានាងបានទទួលកាដូពិសេសពីសង្សារដែរឬអត់?យ៉ាងណាគេអាចសន្និដ្ឋានបានថាសម្រាប់ខួបកំណើតឆ្នាំនេះពេជ្រ សោភា ប្រាកដជាសោះកក្រោះជាងឆ្នាំមុនៗជាមិនខានព្រោះច្បាស់ណាស់ថាលោកឆឹម សក្កដា នឹងមិនទៅអបអរឬSurprise នំខេកដល់នាងដូចឆ្នាំមុនៗនោះទេ ព្រោះលោកសែនណែនឱរ៉ាតាំងពីឃើញសោភា ភ្ជាប់ស្នេហ៍ថ្មីកាលពីដើមខែមករា នោះហើយពេលនេះលោកថែមប្រកាសថានឹងយកប្រពន្ធគឺដាច់ខាតត្រូវតែជាអ្នកក្រៅសិល្បៈវិញម្ដង។ចំណែកសង្សារថ្មីរបស់សោភា វិញលោកមិនដែលបង្ហាញមុខជាសាធារណៈដើម្បីបង្ហាញការយកចិត្តទុកដាក់ដល់សោភា ជាចំហដូចគូស្នេហ៍តារាផ្សេងៗទៀតនោះទេ ហេតុនេះហើយទើបធ្វើឲ្យចំណងស្នេហារបស់ពួកគេហាក់សោះកក្រោះអស់រយៈពេលជាងកន្លះឆ្នាំទៅហើយ តែសោភា មិនបារម្ភចំពោះការប្រឈមឈានទៅរកប្រេះឆាជាថ្មីឡើយ។

សូមបញ្ជាក់ថាពេជ្រ សោភា មិនដែលជប់លៀងធ្វើខួបកំណើតធំដោយហៅតារារាប់រយនាក់ដូចតារាមួយចំនួននោះទេគឺជារៀងរាល់ឆ្នាំខួបនាងធ្វើតែជាលក្ខណៈគ្រួសារឬFan ធ្វើឲ្យប៉ុណ្ណោះ។ប៉ុន្ដែគេចាំបានថាអំឡុងពេលដែលសោភា ភ្ជាប់ស្នេហ៍ជាមួយលោកសក្កដា នោះបុរសសាច់សខ្ចីដូចស្រីរូបនោះមិនដែលភ្លេចថ្ងៃខួបនាងម្ដងណាឡើយ។គេចាំមើលថាតើសង្សារថ្មីរបស់សោភា ដែលនាងចាត់ទុកថាព្រះយេស៊ូគ្រិស្ដប្រទានឲ្យនាងចិត្តបានដូចលោកសក្កដា ដែរឬអត់?

