Friday, October 25, 2024
Homeតារាខ្មែរពេជ្រ សោភា ៖ចូលវ័យ៣៩ឆ្នាំ,ហ៊ានបញ្ចេញរន្ធផ្ចិត

ពេជ្រ សោភា ៖ចូលវ័យ៣៩ឆ្នាំ,ហ៊ានបញ្ចេញរន្ធផ្ចិត

ភ្នំពេញ៖ជាលើកទី១សម្រាប់ពេជ្រ សោភា ដែលនាងហ៊ានបង្អួតសាច់គល់ភ្លៅ និងរន្ធផ្ចិតយ៉ាង​ស៊ិច​ស៊ី ព្រមទាំង​ស្លៀកខោខាប៊យខ្លីនោះមិនកឹបខ្សែរួតទេ តែបែជា​បង្ហាញក្បាល​ម៉ាក​យីហោ​ខោលីអូឲ្យ​គេ​ឃើញទៅវិញ។សកម្ម​ភាពបែបនេះរបស់សោភា គឺនាងធ្វើឡើងដើម្បីអបអរថ្ងៃ​ខួបកំ​ណើត​រប​ស់នាង​ដែលនឹងមកដល់នៅថ្ងៃទី៧ខែ​មិ​ថុ​នា​ឆ្នាំ២០២២ ហើយឆ្នាំនេះនាងមាន​អាយុគម្រប់​៣៩ឆ្នាំ​ទៅហើយ។សោភា បានត្រៀមទាំងចិត្តនិងកាយរួចជា​ស្រេ​ច​ថា​ការស្លៀក​ពាក់​របស់​នាងលើកនេះប្រាកដជាមានទាំងការរិះគន់និងគាំទ្រជាមិនខាន ព្រោះនាងដឹង​ច្បា​ស់​​ថា​មាន​អ្នក​ស្រលាញ់និងស្អប់មកលើរូបនាង។យ៉ាងណាសោភា ថាកាហ៊ានចេញសាច់តិចនេះ​ព្រោះនាងអាយុ​៣៩​ឆ្នាំ ,ចាស់ហើយ…។

 ទោះជាពេជ្រ សោភា ថាវ័យរបស់នាងហាក់ជ្រេបន្ដិចមែន ប៉ុន្ដែរូបសម្រស់​របស់​នាង​នៅ​តែខ្ញង់ដដែល ខណៈ​ដែលមុនដល់ថ្ងៃពិសេសនេះFan របស់សោភា ខ្លះថានាងជិតដល់ថ្ងៃ​ចម្រើន​ព្រះជន្មហើយ, ពួកគេចង់ដឹងថា​នាង​បានទទួលកាដូពិសេស​ពីសង្សារដែរឬអត់​?​យ៉ាង​ណា​គេ​អាច​សន្និ​​ដ្ឋាន​បានថាសម្រាប់ខួបកំណើតឆ្នាំនេះពេជ្រ សោភា ប្រាកដជាសោះកក្រោះ​ជាងឆ្នាំមុនៗ​ជាមិនខានព្រោះច្បាស់ណាស់ថាលោកឆឹម សក្កដា នឹងមិនទៅអប​អរឬSurprise នំខេកដល់​នាងដូច​ឆ្នាំមុនៗនោះទេ ព្រោះលោកសែនណែនឱរ៉ាតាំងពីឃើញសោភា ភ្ជាប់​ស្នេហ៍​ថ្មីកាលពី​ដើមខែមករា នោះហើយពេលនេះលោកថែមប្រកាសថានឹង​យកប្រពន្ធ​គឺ​ដាច់ខាត​ត្រូវតែជាអ្នកក្រៅ​សិ​ល្បៈ​វិញម្ដង។ចំណែកសង្សារថ្មីរបស់សោភា វិញលោកមិន​ដែល​បង្ហាញមុខជាសាធារណៈ​ដើ​ម្បីបង្ហាញការ​យក​ចិត្តទុកដាក់ដល់សោភា ជាចំហដូចគូស្នេហ៍​តារា​ផ្សេងៗ​ទៀតនោះទេ ហេតុនេះ​ហើ​យទើបធ្វើឲ្យចំណងស្នេហា​របស់ពួកគេ​ហាក់សោះ​កក្រោះអស់រយៈពេលជាងកន្លះឆ្នាំទៅហើយ តែសោភា មិនបារម្ភចំពោះការ​ប្រឈម​ឈាន​ទៅ​រកប្រេះ​ឆា​ជាថ្មីឡើយ។

 សូមបញ្ជាក់ថាពេជ្រ សោភា មិនដែលជប់លៀងធ្វើខួបកំណើតធំដោយហៅតារារាប់​រយ​នាក់ដូចតារាមួយ​ចំនួននោះទេគឺជារៀងរាល់ឆ្នាំខួបនាងធ្វើតែជាលក្ខណៈគ្រួសារឬFan ធ្វើឲ្យ​ប៉ុណ្ណោះ។ប៉ុន្ដែគេចាំបានថា​អំ​ឡុងពេលដែលសោភា ភ្ជាប់ស្នេហ៍ជាមួយលោកសក្កដា នោះបុរសសាច់សខ្ចីដូចស្រីរូបនោះមិន​ដែល​ភ្លេច​ថ្ងៃខួបនាងម្ដងណាឡើយ។គេចាំមើលថាតើសង្សារថ្មីរបស់សោភា ដែលនាងចាត់ទុកថាព្រះយេស៊ូគ្រិស្ដ​ប្រ​ទានឲ្យនាងចិត្តបានដូចលោក​សក្កដា ដែរឬអត់?

RELATED ARTICLES