Friday, October 25, 2024
Homeតារាខ្មែរគង់ សុជាតិ ៖ត្រៀមរៀបការកូនថ្ងៃទី១៨មិថុនា

គង់ សុជាតិ ៖ត្រៀមរៀបការកូនថ្ងៃទី១៨មិថុនា

ភ្នំពេញ៖អ្នកនាងគង់ សុជាតិ នឹងរៀបចំពិធីមង្គលការកូនលើកដំបូងរបស់នាងឈ្មោះម៉ៅ សាលភាពបុត្រ ជាមួយ​កញ្ញាឈន ពុទ្ធាវីន នៅថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២២ ខាងមុខនេះហើយដែលធ្វើតាមប្រពៃណីខ្មែរនៅដឺព្រេមៀ សេន​​ធ័រ សែនសុខ អគារ២បញ្ចូលគ្នាគឺH និងI បន្ទាប់ពីលោក​បុត្រ និងកញ្ញាវីន បានភ្ជាប់ពាក្យជាមួយគ្នា​កាល​ពីថ្ងៃទី២១ខែតុលាឆ្នាំ២០២០ ។អ្វីដែលគូរឲ្យកត់សម្គាល់នោះលោកជា វិបុល ដែលបានបំពេញ​តួនាទីជាឪពុក​របស់​កូនអ្នកនាងសុជាតិ ម្ដងរួទៅហើយនៅថ្ងៃភ្ជាប់ពាក្យនោះពេលនេះ​លោកក៍ត្រូវបំពេញតួនាទីធ្វើជាឪពុក​របស់​លោក​​បុត្រ ម្ដងទៀតនៅថ្ងៃមង្គលការព្រោះថាលោកតែងតែស្រលាញ់និងចាត់ទុកកូនៗជា​មួយ​​ស្វាមីរបស់អ្នក​នាងសុជាតិ ដូចជាកូនរបស់លោកផ្ទាល់តែម្ដង ទើបធ្វើឲ្យសុជាតិ កាន់តែមានភាពកក់ក្ដៅចិត្ត។

 គង់ សុជាតិ បានឲ្យដឹងថាអ្នកនាងមានមោទនភាពដែលជាម្ដាយម្នាក់បានរៀប​ចំបណ្ដុះបណ្ដាលឲ្យកូនៗបាន​រៀនសូត្រខ្ពង់ខ្ពស់មានចំណោះដឹង មានការងារធ្វើ និងមានគ្រួ​សារ​។អ្នកនាងសុជាតិ ថាមានភ្ញៀវតារាជាមិត្ត​ភក្ដិ​នាង​បាន​អញ្ជើញច្រើនពិសេសគឺកម្មវិធីជប់លៀងពេលល្ងាច ដែលភាគច្រើនជាតួនៅហង្សមាស។យ៉ាងណាអ្នក​នាង​សុជាតិ ថាចំពោះភ្ញៀវដែលមិនសូវស្និតនាងមិនហ៊ានអញ្ជើញនោះទេ ព្រោះមុននេះកូវីដម្នាក់ៗសុទ្ធតែពិបាក អីចឹងពេលខ្លះខ្លាចចិត្តគេទើបហៅតែអ្នកដែលរួមការងារនិងមិត្តភក្ដិជិតដិតប៉ុណ្ណោះ។

 គង់ សុជាតិ កម្រមានកម្មវិធីផ្ទាល់ខ្លួនពោលគឺតាំងពីអ្នកនាងរៀបការប្អូនកាលពីជាង៦ឆ្នាំ​មុនម្លេះ ហេតុនេះ​ហើយ​មង្គលការកូនទី១របស់នាងប្រាកដជាភ្ញៀវទាំងឡាយដែលនាងបានអញ្ជើញនោះនឹងមកសឹងគ្រប់គ្នាជាមិនខាន។ប្រភពបានឲ្យដឹងថាដោយសារតែអ្នកនាងគង់ សុជាតិ និងស្វាមីជាអ្នកមានមានឥទ្ធិពលម្នាក់ក្នុងសិល្បៈ ហេតុ​នេះ​ហើយមានភ្ញៀវដែលចូលរួមក៍មានអ្នកមុខអ្នកការ និងមន្រ្ដីធំៗមួយចំនួនក៍នឹងមានវត្តមាននៅថ្ងៃ​ពិសេស​របស់​​កូនអ្នកនាងសុជាតិ ផងដែរ។

 គូរបញ្ជាក់ថាអ្នកនាងគង់ សុជាតិ និងលោកជា វិបុល បានត្រូវប៉ាន់ការងារសិល្បៈសារជាថ្មីឡើងវិញក្រោយ​ស្ថានភាព​កូវីដកាន់តែស្ងប់ស្ងាត់នេះដោយអ្នកទាំងពីរចាប់ដៃគ្នាធ្វើជាMC តាមបណ្ដារកម្មវិធីធំៗពេញ១ដូវ​ក្ដៅ​កន្លងមកទើបធ្វើឲ្យទាំងប្រាក់ចំណូលនិងសកម្មភាពរបស់គូស្នេហ៍តា​រា១គូនេះហក់ឡើងកាន់តែខ្លាំងទាំងនៅ​ខាងក្រៅ និងStudio ប៉ុស្ដិ៍ហង្សមាស។ចំណងស្នេហាជាង៩ឆ្នាំនេះសុជាតិ -វិបុល ទទួលបានដៃកូនស្រីម្នាក់​ឈ្មោះជា សុជាតិនារី ហៅដូរី អាយុជាង៥ឆ្នាំ ហើយស្រាប់តែពេលនេះស្ងាត់ៗ​ពិធីការិនីរូបនេះមានកូនមុន​ដល់វ័យដែលត្រូវការប្រពន្ធទៅហើយដែលមិនយូនោះទេអ្នកនាងនឹងបានចៅពប្រលែងលេងជាមិនខាន។

សម្រាប់មជ្ឈដ្ឋានមហាជនវិញបានសរសើរអ្នកនាងគង់ សុជាតិ នូវការរក្សារបានកេរ្ដិ៍ឈ្មោះនៅតែជាពិធី​ការិ​នីម្នាក់លំដាប់ជូរមុខគេរយៈពេលជាង២០ឆ្នាំកន្លងមកនេះ ខណៈដែលមុខជំនួញហាងរក្សារសម្រស់ខាង​ក្រៅ​សិល្បៈរបស់នាងវិញក៍រឹងមាំនិងកាន់តែរីកធំផងដែរ មុនពេលអ្នកនាងសុជាតិ ទទួលបានកូនប្រសារ​ដំបូង​ចូល​មកក្នុងគ្រួសាររបស់នាងនេះ។ទស្សនិកជនរងចាំមើលថាតើមង្គលការកូនដំបូងរបស់អ្នកនាងគង់ សុជាតិ នឹង​មានភ្ញៀវកិត្តយស និងតារាល្បីៗណាខ្លះលេចមុខចូលរួម ហើយពិធីដែលធ្វើ២អគារបញ្ចូលគ្នានោះអ្នកនាង​សុ​ជាតិ នឹងរៀបចំអស្ចារ្យយ៉ាងណាទៅ?

RELATED ARTICLES